ភាគទី៤៧:អ្នកទាំងពីរកំពុងធ្វើអី??

420 29 2
                                    


+ម៉ោង១០យប់
«រៀបរយហើយ ចៅហ្វាយ» មីងលុន ឱនគំនាប់ប្រាប់ដំណឹងដល់អ៊ីបូ ទើបនាយក្រាស់គ្រហឹមងក់ក្បាល ហើយចូលទៅក្នុងបន្ទប់លើកបីកាយស្តើងរបស់ស៊ាវចាន់ដែលកំពុងគេងលង់លក់មិនដឹងអ្វីចេញទៅជាមួយដោយមានមីងលុនដើរតាមពីក្រោយ។
មកដល់ឡាននាយដាក់ឲ្យស៊ាវចាន់គេងនៅលើពូក មុននឹងដណ្តប់ភួយឲ្យកាយតូចយ៉ាងត្រឹមត្រូវ ទើបដាក់ខ្លួនគេងក្បែរសម្លឹងរង្វង់មុខគួរឲ្យស្រឡាញ់ ដែលនាយគយគន់មិនចេះជិនណាយ ស្របនឹងរថយន្តស៊េរីទំនើបចាប់បោះពួយទៅមុខឆ្ពោះទៅកាន់វិមានវ៉ាង ដែលនៅកណ្តាលទីក្រុងឡុងដ៍វិញ។

  + វិមានវ៉ាង
  ឡានធំខ្មៅក្រឹបសំចតនៅមាត់ទ្វារវិមាន  ស្របនឹងអ៊ីបូលើកបីកាយតូចរបស់ស៊ាវចាន់ដើរចូលទៅក្នុងវិមាន ដែលស្ថិតក្នុងសភាពស្ងាត់ជ្រងំ បើកភ្លើងអំពូលផ្លុងៗត្រង់នេះមួយ ត្រង់នោះមួយ ដោយគ្មានអ្នកបម្រើសូម្បីតែម្នាក់ ព្រោះគ្រប់គ្នាចាកចេញពីវិមានធំ ហើយទៅស្នាក់អាស្រ័យនៅភូមិគ្រឹះមួយទៀត តាំងពីក្បាលល្ងាចមកម៉្លេះ ក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរ ពួកគេគ្រាន់តែដឹងថាលោកម្ចាស់របស់ខ្លួនបញ្ជាមកបែបនេះ!

« គេងឲ្យលក់ស្រួលណា ព្រឹកស្អែកគ្រប់យ៉ាងនឹងប្រែជាប្រសើរឡើងវិញ បងស្រឡាញ់អូនស៊ាន ចាន់អ៊ី អា៎~ទេ គឺស៊ាវចាន់ គ្រីស្ទីណា ក្មេងឆ្លាត សឺត» អ៊ីបូ ដាក់ស៊ាវចាន់ឲ្យគេងនៅលើគ្រែក្នុងបន្ទប់របស់ខ្លួនថ្នមៗ មុននឹងនិយាយផ្តាំទាំងស្នាមញញឹម លោមុខទៅថើបថ្ងាសសរលោងមួយដង្ហឺម ទើបនាយដើរទៅបើកថតតុ យកកាំភ្លើងខ្លីមួយដើមមកកាន់នឹងដៃដើរចុះទៅខាងក្រោម ដោយមិនភ្លេចបិទទ្វារបន្ទប់យ៉ាងត្រឹមត្រូវ។

«យើងនឹងកំដរឯងលេងឲ្យដល់ទីបញ្ចប់ទៅចុះ លីស៊ាន គ្រីស្ទីណា ហ្ហឹសៗ~» អ៊ីបូញញឹមចុងមាត់ អង្គុយគងអន្ទាក់ខ្លាលើសាឡុងធំ កណ្តាលបន្ទប់ទទួលភ្ញៀវ ដៃអង្អែលកាំភ្លើងលេងស្រាលៗ ខណៈកែវភ្នែកខ្មៅខ្មៅក្រឹប សម្លឹងមើលទៅកាន់មាត់ទ្វារចូលឥតព្រិច។

មិនយូរប៉ុន្មានសម្លេងសម្រិបជើងដើរលាន់ឮឡើងប្រឹបៗ កាត់ផ្តាច់ភាពស្ងប់ស្ងាត់ក្នុងពេលពាក់កណ្ដាលយប់ ញ៉ាំងឲ្យអ៊ីបូដែលអង្គុយចាំរួចជាស្រេចគួចញញឹមយ៉ាងសមចិត្ត។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now