ភាគទី5:កម្មសិទ្ធិរបស់យើងមិនអាចឲ្យនរណាប៉ះពាល់បានឡើយ!!

637 57 2
                                    

@ភូមិគ្រឹះរីខាដូ
ភូមិគ្រឹះធំទូលាយបើកភ្លើងភ្លឺចិញ្ចាច បញ្ជាក់ប្រាប់បានយ៉ាងច្បាស់ថាវាជាពេលរាត្រីហើយ។
ក្រឡេកមកមើលក្នុងបន្ទប់ដ៏សែនធំប្រៀបបាននឹងសាលស្តេច បង្ហាញឲ្យឃើញនូវរូបរាងរបស់កូនប្រុសតែម្នាក់របស់ម្ចាស់ភូមិគ្រឹះដែលគ្មាននរណាក្រៅពី អីុបូ រីខាដូ នោះឡើយ
រាងក្រាស់អាយុ13ឆ្នាំប៉ុន្តែមានរូបរាងធំមាំដូចជាយុវជនដែលមានវ័យ16-17ឆ្នាំ កំពុងអង្គុយភ្លឹងភ្លឹកភ្លេចអស់ពីកិច្ចការសាលាដែលខ្លួនកំពុងធ្វើ អារម្មណ៍ហោះហើរត្រសែតអណ្តែតនឹកគួចទៅដល់ក្មេងតូច គួរឱ្យស្រឡាញ់ដែលហៅនាយថាបងប្រុសៗជាប់មាត់ រហូតនាយត្រូវភ្ញោចស្នាមញញឹមដោយមិនដឹងខ្លួន។

«តើខ្ញុំកំពុងធ្វើអ្វី?? ទៅនឹកអាល្អិតនោះបានយ៉ាងម៉េច?ហុឹសៗ»អីុបូ ចោទសួរខ្លួនឯងទាំងសើចតិចៗ នាយមិនយល់ហេតុអ្វីត្រូវនឹកដល់អាល្អិតនោះ ទាំងដែលពួកគេទាំងពីរគ្មានទំនាក់ទំនងអ្វីពិសេសក្រៅពីរាប់អានគ្នាជាបងប្អូនធម្មតាផង គួរឲ្យអស់សំណើច។

«ឆ្គួតមែន»នាយវាយក្បាលខ្លួនឯងបន្តិចបញ្ឈប់គំនិតឆ្គួតឡប់មុននេះ ទើបចាប់ផ្តើមធ្វើលំហាត់របស់ខ្លួនបន្តទៀត បានបន្តិចក៏ឮសម្លេងអ្នកម៉ាក់របស់ខ្លួនល្មម។

«អីុបូញ៉ាំបាយកូន»អ្នកស្រីម៉ារៀរ៍ បន្លឺសំឡេងផ្អែមស្រទន់ខាងក្រោយខ្នងកូនប្រុសទាំងស្នាមញញឹម។

«កូនសុំបញ្ចប់លំហាត់បន្តិចអ្នកម៉ាក់ ប្រហែលពីរនាទីទៀតប៉ុណ្ណោះ»អីុបូ ងាកមកតបនឹងម៉ាក់របស់ខ្លួនវិញព្រមជាមួយសំណើរ នាយដឹងថាកាលដែលឲ្យមនុស្សចាស់រង់ចាំនៅតុបាយវាមិនល្អទេ ប៉ុន្តែលំហាត់របស់នាយក៏ជិតរួលរាល់ហើយសល់តែគណនាលេខបន្ថែមបន្តិចទៀតប៉ុណ្ណោះ ដូច្នេះហើយទើបមិនចង់ទុកចោលនាំឲ្យជំពាក់ជំពិន ធុញទ្រាន់សារជាថ្មី។

«ចាស៎ អ៊ីចឹងម៉ាក់ចុះទៅខាងក្រោមមុនហើយ»

«បាទម៉ាក់»

  #ស៊ាវចាន់
ងាកមកមើលអាល្អិតកំហូចដែលឆ្លាតវៃចេះដឹងស្ទើរគ្រប់រឿងឯណេះវិញពេលនេះក៏មិនទំនេរឡើយ គេកំពុងអង្គុយនៅលើកៅអៅទាបល្មមមួយ លើកដៃតូចៗដែលកាន់ខ្មៅដៃទៅគូសវាសលើផ្ទាំងក្រដាស់ពណ៌សមួយផ្ទាំង ជាមួយស្នាមញញឹមជាប់មាត់ ព្រោះគេកំពុងតែគូររូបបងប្រុសដែលជាមិត្តល្អតែម្នាក់របស់ខ្លួននោះអី។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now