ភាគទី៣៣:មនុស្សមុខពីរ

596 41 3
                                    


@វិមានវ៉ាង
ង៉ឺត* រថយន្តម៉ាកBMWថ្មីស្រឡាង ជាន់ហ្វ្រាំងបញ្ឈប់យ៉ាងគំហ៊ុកខាងមុខវិមានវ៉ាងដ៏ធំមហិមា។ អ៊ីបូបើកទ្វាររត់ចូលទៅក្នុងវិមាន សំដៅទៅបន្ទប់ខ្លួនយ៉ាងរហ័ស មិនចាំបាច់រង់ចាំឲ្យកូនចៅបើកទ្វារឲ្យឡើយ។

ក្រាក*
«ស៊ាវចាន់!»

«លោកម្ចាស់ហ្ហឹក ឆាប់នាំស៊ាវចាន់...ទៅមន្ទីពេទ្យទៅហ្ហឹក» មេដោះតឿនអ៊ីបូទាំងយំ គាត់ភ័យឡើងញ័រដៃញ័រខ្លួនអស់ទៅហើយ។

«ហៅពេទ្យចាងមក ពេទ្យចាងនៅឯណា?»អ៊ីបូ

«ពេទ្យចាងទៅក្រៅប្រទេសកាលពីម្សិលមិញហើយចៅហ្វាយ»មីងលុន

«ទៅមន្ទិរពេទ្យ»
ថាចប់អ៊ីបូរហ័សលើកបីរាងកាយសន្លប់ស្វាយបបូរមាត់របស់រាងតូចឡើង ដើម្បីនាំគេទៅមន្ទីរពេទ្យ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ឯមីងលុនក៏រត់តាមទៅបើកទ្វារ មុននឹងចូលខ្លួនជាតៃកុងឡានសារជាថ្មី។

គេនិយាយថាប្រញាប់ណាស់ខុសណាស់ បើខំទន្ទឹង គឺកាន់តែយូរ ដូចជាពេលនេះយ៉ាងអ៊ីចឹងផ្លូវដែលធ្លាប់ធ្វើដំណើរយ៉ាងរលូន ប្រែជាកកស្ទះ ជាប់រដាក់រថយន្តរង្វិលកង់ទៅមុខស្ទើរមិនរួច។

«ចៅហ្វាយផ្លូវស្ទះណាស់»មីងលុនងាកមុខមករាយការណ៍ខណៈឡានស្ទើរតែគាំងនៅមួយកន្លែង
ឯអ៊ីបូក្នុងសភាពពិបាកនិយាយ ក៏ដកទូរស័ព្ទខលទៅមនុស្សម្នាក់...

«ខ្ញុំឲ្យពេលប្រាំនាទី សង្ឃឹមថាលោកនឹងដោះស្រាយបាន មុននឹងផ្លូវមួយខ្សែនេះត្រូវកម្ទេចចោល»

(«បាទលោកវ៉ាង»)
ទទួលចម្លើយយល់ព្រមហើយ អ៊ីបូក៏បិទទូរស័ព្ទទុកក្នុងហោប៉ៅវិញ បន្តឱបក្រសោបរាងកាយទន់ខ្សោយរបស់រាងតូចកាន់តែណែនជាមួយភាពព្រួយបារម្ភ។
ស្របនឹងការសន្ទនារបស់ចៅហ្វាយបញ្ចប់ទៅ មីងលុនត្រូវភ្លឹកភ្លាំងសារជាថ្មី ខណៈផ្លូវដែលស្ទះរដាក់មុននេះចាប់ផ្តើមបើកចន្លោះទូលាយសម្រាប់រថយន្តមួយគ្រឿងយ៉ាងរហ័ស មើលសឹងមិនទាន់ថាវាអាចទៅរួចបានដោយរបៀបណា!
នេះហើយដែលគេថាអំណាចទើបជាថាមពលពិតប្រាកដ!

«ទ្រាំបន្តិចទៀតប៉ុណ្ណោះ បងនឹងនាំឲ្យទៅមន្ទីរពេទ្យ សឺត*» អ៊ីបូពោលទាំងអួលដើមក នាយមានអារម្មណ៍ថាថប់ក្នុងទ្រូង ពេលក្មេងម្នាក់នេះប្រែជាសភាពទន់ខ្សោយដល់ថ្នាក់នេះ។ និយាយចប់អ៊ីបូឱនទៅថើបថ្ងាសដែលឡើងកន្ទួលក្រហមរបស់អ្នកក្នុងរង្វង់ដៃមួយដង្ហើម ឥតញរញើតជាមួយវាសូម្បីបន្តិច តើមានអ្វីដែលត្រូវញរញើត ឬខ្ពើមឆ្អើមខណៈដែលនាយគ្រាន់តែថើបមនុស្សដែលនាយស្រឡាញ់?

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now