បើកទទួលការកម្មង់!

239 10 0
                                    

Pre order 🛒រយៈពេល២សប្តាហ៍!
សួស្តីមិត្តអ្នកអានជាទីស្រឡាញ់!
ថ្ងៃនេះនាងខ្ញុំ គីម ជុងសុី សូមមកបើកកក់រឿង #ម្ចាស់ស្នេហ៍វ៉ាងអ៊ីបូ(ភាគកែសម្រួលថ្មី)ជាផ្លូវការ ជាមួយឈុតពិសេសតម្លៃត្រឹមតែតែ 7.5$=៣០០០០៛តែប៉ុណ្ណោះ!
មិត្តអ្នកអាននឹងទទួលបាន
•សៀវភៅរឿង ម្ចាស់ស្នេហ៍វ៉ាងអ៊ីបូ 1ក្បាល
•ស្នៀតសៀវភៅដ៏ស្រស់ស្អាត1
•រូបថតកាត ចំនួន3សន្លឹក
•Poster ទំហំA5មួយ
*បញ្ជាក់:
-ឈុតពិសេសនេះមានសម្រាប់តែអ្នកកក់ទុកមុន20នាក់ដំបូងតែប៉ុណ្ណោះ!
-ក្រដាសពណ៌កាកអំពៅស្រាល
-សៀវភៅកម្រាស់៣២៥ទំព័រ
  ភាគខ្លី:
«មើលមុខបងហើយញញឹម លង់ស្នេហ៍បងមែនទេអាល្អិត?»អ៊ីបូ
«គឺមិន..មិនមែនទេ គ្រាន់តែ..បងប្រុសមើលទៅសង្ហាប៉ុណ្ណោះ»ស៊ាវចាន់
---
«ចាន់ៗស្រឡាញ់បង ចាន់ៗមិនចង់ឲ្យបងទៅណាទេ»
«ចុះឥឡូវបងនៅជាមួយហើយ មិនអ៊ីចឹងឬ?»
«បងប្រុសសន្យាណា ទោះជាយ៉ាងណាក៏ដោយក៏មិនបោះបង់ចាន់ៗដែរ»
«បាទបងសន្យា ទោះជាបងទៅដល់ជើងមេឃ ក៏បងត្រឡប់មករកអូនវិញដែរ បងនឹងរកអូនឲ្យឃើញ ហើយយើងនឹងរស់នៅជាមួយគ្នា»
----
«ស្អាតណាស់!»
«ក្មេងម្នាក់នេះជា...?»
«កូនប្រុសរបស់លីស៊ាន គ្រីស្ទីណាឈ្មោះ ស៊ាវចាន់ គ្រីស្ទីណា»
«ចាប់គេទៅភូមិគ្រឹះរបស់យើង»
---
«លោកជាអ្នកណា?»
«យើងជាអ្នកណាហ្អេះ? យើងជាម្ចាស់ជីវិតឯង! ហើយទីនេះជាកន្លែងដែលយើងនឹងធ្វើឲ្យឯងមានក្តីសុខរហូតបំភ្លេចមិនបានពេញមួយជីវិត!
---
«លោកចង់បានអ្វីឲ្យប្រាកដ»
«ហ៊ឹស! ចង់ដឹងណាស់ហ្អេស?»
«ប្រាកដហើយ»
«បម្រើយើង!ធ្វើឲ្យយើងពេញចិត្ត ឯងនឹងបានចម្លើយ»
«ថោកទាប!»
---
«បងសុំទោស»
«បើចង់ធ្វើបាបខ្ញុំក៏ធ្វើត្រង់ៗមក កុំប្រើក្តីស្រឡាញ់យកចិត្តទុកដាក់របស់លោកមកសម្លាប់ខ្ញុំអី ខ្ញុំអង្វរក៏បាន»
«តើបងល្អនឹងអូនខុសខ្លាំងណាស់ឬ? តើបងធ្វើឲ្យអូនឈឺចាប់ណាស់មែនទេ? គ្រាន់តែចង់ថ្នាក់ថ្នមអូនតើបងត្រូវមានហេតុផលសិនទើបអាចធ្វើបានមែនទេ? »
---
«បងមានរឿងចង់ប្រាប់អូន»
«រឿង...រឿងអី?»
«ស៊ាន ចាន់អ៊ី»
«លោក...»
«បងដឹងថាអូនជាគេ ស៊ាវចាន់!»
«តាំងពីពេលណា?» ស៊ាវចាន់ សម្លឹងមុខរាងក្រាស់ទាំងស្មានមិនដល់។
«ថ្មីៗនេះ»
«...»
«ហេតុអីមិនប្រាប់បងថាអូនជាគេ ដឹងថាបងតាមរកអូនពិបាកប៉ុណ្ណាទេ? បងនឹកអូនរាល់ថ្ងៃ គេងឱបរូបថតអូនរាល់យប់ បងតែងគិតថាថ្ងៃមួយពួកយើងនឹងបានជួបគ្នាម្តងទៀត ពេលត្រឡប់ទៅចិន បងតាមរកអូនពេញប្រទេស តែវាមិនងាយស្រួលទេចាន់ អូនដឹងព្រោះអ្វីទេ?» មកដល់ត្រឹមនេះអ៊ីបូក៏ផ្អាកសម្តីបន្តិច សម្លឹងមុខស៊ាវចាន់លាយដោយដំណក់ទឹកភ្នែកចាប់ផ្តើមស្រក់ចុះចំពោះមុខគេតែនាយមិនខ្វល់ពីវាទៀតទេ
«ព្រោះបងគ្មានព័ត៌មានអ្វីពីអូនឡើយ គ្រប់យ៉ាងដែលអូនប្រាប់បងសុទ្ធតែជារឿងក្លែងក្លាយ ឈ្មោះក្លែងក្លាយ ជីវិតក្លែងក្លាយ បងមិនដឹងទេថាទង្វើដែលអូនធ្វើដាក់បងវាជារឿងក្លែងក្លាយដែរឬអត់ បងធ្លាប់ជាមនុស្សស្អប់ការកុហក ស្អប់មនុស្សបោកប្រាស់ តែបងបែរជាស្អប់អូនមិនបាន បងកាន់តែមិនធ្លាប់ខឹងនឹងអូន ហ្ហឹកៗ» គេថាទឹកភ្នែកកូនប្រុសមានតម្លៃណាស់ តែពេលនេះនាយយំ យំចំពោះមុខគេ មនុស្សដែលគ្រប់គ្នាគិតថារឹងមាំ មនុស្សដែលបានធ្វើបាបគេ មនុស្សដែលគេជេរស្តីថាគ្មានបេះដូង តែពេលនេះគេសូមដកពាក្យនេះមកវិញ។ ស៊ាវចាន់ គាំងរកពាក្យតបមិនបាន ចម្ងល់ដែលគេតែងតែឆ្ងល់មករហូតបានស្រាយហើយ ការពិតនាយនៅតែចងចាំគេ នឹកគេ តាមរកគេ តែគេខ្លួនឯងដែលធ្វើខ្លួនឲ្យឃ្លាតឆ្ងាយពីនាយ   ប៉ុន្តែ“ថ្មីៗនេះ" ព្រោះតែរឿងនេះឬទើបប៉ុន្មានថ្ងៃនេះនាយធ្វើល្អដាក់គេប្លែក?
«ហេតុនេះទើបបងធ្វើល្អដាក់ខ្ញុំ? ព្រោះបងដឹងថាខ្ញុំជាគេអញ្ចឹងមែនទេ?»
«...»
«ហេតុអីបងស្ងាត់? បើខ្ញុំមិនមែនជាស៊ាន ចាន់អ៊ី បងមិនអាចស្រឡាញ់ខ្ញុំក្នុងនាមជា ស៊ាវចាន់ គ្រីស្ទីណាទេអ្ហេះ?»
«ចាន់»
«បងគិតថាខ្ញុំជាស្អី?ហ្ហឹក~»
«ស្តាប់បងសិនបានទេ? ម៉េចក៏ចេះតែអារកាត់តែខ្លួនឯង អូនគិតថាបងមិនចេះឈឺអ្ហេះ? បងទទួលដែលពីមុនបងស្អប់ បងច្រណែននឹងអូន ប៉ុន្តែពេលនេះបេះដូងបងគឺជារបស់អូន មិនថាអូនជាអ្នកណា មកពីណា ជាស៊ាន ចាន់អ៊ី ឬស៊ាវចាន់គ្រីស្ទីណា មនុស្សដែលបងស្រឡាញ់គឺជាអូន»
«លោក...»
«ឈប់ហៅបងបែបនេះទៀតបានទេ? ឈប់រក្សាគម្លាតពីបង ពួកយើងចាប់ផ្តើមជាថ្មី បងសន្យា ទោះបងមិនល្អឥតខ្ចោះ តែបងនឹងធ្វើឲ្យល្អបំផុតសម្រាប់អូន និង...»
«និងអ្វី?»ស៊ាវចាន់
---
«ព្រោះអូនចូលចិត្តមើលផ្កាយ ដូច្នេះបងនឹងប្រែក្តីស្រឡាញ់បងឲ្យដូចជាផ្កាយ ស្រឡាញ់អូនលើសពីផ្កាយ រាប់សែន រាប់លាន រាប់កោដិដង ស្រឡាញ់អូនគ្រប់ចក្រវាលដែលបងទៅដល់»អ៊ីបូ

*សម្រាប់ការកម្មង់ សូមឆាតចូលប្រអប់សារ គីម ជុងសុី  តែមួយគត់!
សូមអរគុណ!❤️

 *សម្រាប់ការកម្មង់ សូមឆាតចូលប្រអប់សារ គីម ជុងសុី  តែមួយគត់!សូមអរគុណ!❤️

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.


ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Tahanan ng mga kuwento. Tumuklas ngayon