ភាគទី២៨:ខ្ញុំកំពុងធ្វើអ្វី ខ្ញុំដឹងខ្លួនឯងហើយ

504 40 0
                                    

@ការិយាល័យអ៊ីបូ
តុក តុក*

«ចូលមក»

«ចៅហ្វាយ!លោកប៉ាប្រាប់ថាមានការសំខាន់ចង់ជួបចៅហ្វាយឥឡូវនេះ»មីងលុន
បន្ទាប់ពីចាត់ចែងរឿងរបស់ស៊ាវចាន់ហើយ មីងលុនក៏ប្រញាប់ប្រញាល់ចេញមកក្រុមហ៊ុន ចៃដន្យស្របពេលដែលលោកប៉ារបស់ខ្លួនបានទាក់ទងមកព្រោះមានកិច្ចការសំខាន់ត្រូវនិយាយជាមួយអ៊ីបូ។
មីងលុន ស៊ី ជាកូនប្រុសតែម្នាក់របស់ត្រកូលស៊ី ដែលលោកប៉ារបស់ខ្លួនពីមុនត្រូវជាមនុស្សជំនិតរបស់លោកវ៉ាង ហើយគាត់ក៏ជាមនុស្សតែម្នាក់ដែលបានរៀបចំគ្រប់យ៉ាងសម្រាប់អ៊ីបូផងដែរ។

«ឯងទៅត្រៀមឡានមុនចុះ ហើយប្រាប់គាត់ផងបន្តិចទៀតយើងទៅដល់»អ៊ីបូងើបមុខតបបន្តិច ទើបប្រញាប់បង្ហើយឯកសារមួយច្បាប់ដែលនៅជាប់នឹងដៃឲ្យរួចរាល់ មុននឹងចាកចេញ។

_ _ _ _
@ផ្ទះក្រកូលស៊ី

ង៉ឺត*ប្រហែល១៥នាទី អ៊ីបូនិងមីងលុនក៏បានមកដល់ផ្ទះត្រកូលស៊ី។ ត្បិតតែគ្រួសារនេះមានឈាមជ័រជាជនជាតិចិនក៏ពិតមែន ប៉ុន្តែផ្ទះមួយខ្នងនេះមានរចនាបថបែបអង់គ្លេសស្របតាមតំបន់ ដោយវាមានទំហំធំទូលាយ មានវាល សួនច្បារ អាចបង្ហាញបានថាម្ចាស់ផ្ទះជាអ្នកមានគួរសម។
មកដល់ភ្លាមអ្នកទាំងពីរក៏ប្រញាប់ចូលទៅខាងក្នុង ដែលមានវត្តមានមនុស្សសំខាន់ម្នាក់កំពុងអង្គុយចាំជាស្រេច។

«អ្នកប្រុសអង្គុយចុះសិនមក» រាក់ទាក់គ្នាហើយ អ៊ំស៊ីក៏ឲ្យអ៊ីបូអង្គុយចុះលើសាឡុងពណ៌ក្រមៅមួយនៅខាងស្តាំដៃរបស់គាត់។

«អ៊ំមានការអ្វីទើបហៅខ្ញុំមកប្រញាប់បែបនេះ?»

«គឺអញ្ចេះទេ អ៊ំឮអាមីងនិយាយថាអ្នកប្រុសចាប់កូនអាកញ្ចាស់ស៊ានមកឡុងដ៍ជាមួយជាការពិតទេ?»

«បើអ៊ំសួរបែបនេះហើយខ្ញុំក៏គ្មានអ្វីត្រូវលាក់ដែរ ខ្ញុំចាប់គេមកពិតមែន» អ៊ីបូនិយាយត្រង់ៗ ដោយមិនបានលាក់បាំងអ្វីឡើយ ព្រោះគាត់ក៏ប្រៀបដូចជាឪពុករបស់នាយដែរ បើកាលពីឆ្នាំនោះមិនមានគាត់ជួយ ក៏មិនមានវ៉ាង អ៊ីបូនៅពេលនេះដែរ។

«រឿងរបស់អ្នកប្រុសអ៊ំមិនចង់លូកដៃទេ គ្រាន់តែថា ក្មេងគេមិនដឹងអ្វីទេ រឿងរបស់មនុស្សចាស់ជាអ្នកបង្ក កុំអូសក្មេងមកពាក់ព័ន្ធអី អ្នកប្រុសយល់អ្វីដែលអ៊ំចង់និយាយទេ»គាត់ព្យាយាមនិយាយសម្រួល ព្រោះស្គាល់ចិត្តអ៊ីបូ ថានាយជាមនុស្សឆាប់ឆេវឆាវ។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now