ភាគទី៤៤:អូនជាម្ចាស់បេះដូងបង ជាម្ចាស់ស្នេហ៍វ៉ាង អ៊ីបូ!

439 30 0
                                    


«អូន» អ៊ីបូដាក់ត្រកទំពាំងបាយជូរពណ៌បៃតងថ្លាមួយឡែក មុននឹងចូលទៅឱបចង្កេះតូចរបស់ស៊ាវចាន់ដែលឈរបែរខ្នងដាក់នាយសម្លឹងមើលសួនច្បារខាងក្រោយផ្ទះតាមបង្អួចកញ្ចក់ដែលបើកចំហរឲ្យខ្យល់ចេញចូលល្វើយៗ ទាំងទម្លាក់ចង្ការកល់លើស្មាស្តើង ហើយហៅសព្វនាមគេដោយសម្លេងស្រាល។

«លែង!មកវិញធ្វើអី?» អាល្អិតបេះដៃមាំចេញពីចង្កេះ ព្រមទាំងសួរនាយធំទាំងសម្លេងស្មើ តែទោះខំបេះចេញយ៉ាងណាក៏នាយមិនលែងគេដែរ។

«មិនទាន់ឈប់ខឹងបងទៀតអ្ហេះ?»

«គិតខ្លួនឯងទៅ វាគួរឲ្យខឹងទេ?»ស៊ាវចាន់តបហីៗ ទាំងមិនងាកសម្លឹងរាងក្រាស់ គេនៅអន់ចិត្តនឹងនាយ ហើយក៏ខ្លាំងទៀតផង។

«បងសុំទោសណា តទៅឈប់និយាយស្តីឲ្យប៊េប៊ីហើយ»

«មិនទទួល»

«ចឹងឲ្យបងធ្វើបែបណា ទើបអូនឈប់ខឹងបង?» អ៊ីបូ ធ្វើមុខស្អុយ ទាំងស្ពឹកក្បាល នាយមិនពូកែខាងលួងលោមទេ អាចនិយាយថាមិនចេះលួងតែម្តង តែពេលចាប់ផ្ដើមបាក់ចិត្តស្រឡាញ់ក្មេងម្នាក់នេះ នាយក៏ចេះតាមលួង តាមទ្រគេមករហូត នាយក៏មិនយល់ពីខ្លួនឯងដូចគ្នា ថាទៅចេះធ្វើបែបនេះបានយ៉ាងម៉េច! ដឹងត្រឹមថានាយចូលចិត្តញ៉ោះគេឲ្យខឹង ហើយក៏លួងតាមក្រោយ ព្រោះពេលគេង៉ក់ងរគឺគួរឲ្យស្រឡាញ់ណាស់!

«មិនដឹង» ស៊ាវចាន់ ស្តីឡើងខ្លីៗ  ព្រោះគេក៏មិនដឹងថាខ្លួនឯងចង់បានអ្វីដែរ គ្រាន់តែដឹងថាគេមានក្តីសុខពេលឃើញប្រុសម្នាក់នេះ យកចិត្តទុកដាក់ជាមួយខ្លួន។

«គិតថាមកបបួលគេទៅមើលថ្ងៃលិច តែឥឡូវលួងមិនបាត់ ទៅមើលម្នាក់ឯងក៏បានដែរ» អស់វិធី អ៊ីបូក៏ធ្វើជាអន់ចិត្ត លែងដៃពីចង្កេះតូច ហើយដើរនិយាយតិចៗម្នាក់ឯង តែក៏មានបំណងឲ្យក្មេងខូចខ្លះបានឮដែរ ហើយការសង្ឃឹមរបស់នាយពិតជាមិនខកបំណងឡើយ ព្រោះស៊ាវចាន់ដែលធ្វើឫកពាហីៗអម្បាញ់មិញ ក៏ព្យាយាមបើកត្រចៀកធំៗ ចង់ស្តាប់គេនិយាយដែរ។
ឮថានាយធំទៅមើលព្រះអាទិត្យលិច អាល្អិតញញឹមខ្ជឹប មុននឹងស្តីបញ្ឈប់ដំណើររាងក្រាស់

«ខ្ញុំទៅដែរ»ស៊ាវចាន់
  ឮហើយអ៊ីបូទច់ដំណើរលួចញញឹមចុងមាត់ទាំងអស់សំណើច គិតហើយថាវិធីនេះប្រាកដជាបានផល!

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now