ភាគទី៤៦:សុំទោស! បងគ្រាន់តែចង់ឲ្យអូនស្ងប់ចិត្ត!

400 36 0
                                    


«ឈប់ផឹកបានហើយក្មេងល្ងង់» អ៊ីបូចាប់កែវស្រាចេញពីដៃក្មេងល្អិតដែលអង្គុយលើកដាច់មិនឈប់ មួយកែវហើយមួយកែវទៀត។

«អត់ទេ! ខ្ញុំចង់ផឹក...អ្ហឹក...ស្រាឆ្ងាញ់ ស្រាល្អ ហិហិ»ក្រោយរាងក្រាស់កញ្ឆក់កែវស្រាចេញពីដៃ ស៊ាវចាន់ក៏ប្តូរទៅជាទាញដបស្រាយកមកឱបនិយាយសរសើរពីគុណភាពនិងរសជាតិទាំងសើចកក្អឹក នាំឲ្យអ៊ីបូលើកដៃច្បូតមុខខ្លួនឯងទាំងក្រពុលមុខ ខុសមកពីនាយខ្លួនឯងដែលណែនាំស្រានេះឲ្យគេ ព្រោះចង់ឲ្យគេបានភ្លក្ស បានសាករសជាតិស្រាប្រណីតដែលនាយផលិតមកផ្ទាល់ដៃ តែអ្នកណាទៅដឹងថាក្មេងនេះញៀនស្រាដល់ម្ល៉ឹង បើនាយមិនធ្លាប់ឃើញគេផឹកស្រាម្តងផង។

«ឈប់ឲ្យផឹកហើយ ក្រោកមកទៅបន្ទប់វិញ»
«អាយ!!! មិនទៅទេ ខ្ញុំចង់ផឹកអ្ហឹក...មនុស្សអាក្រក់...លែងទៅ! លែង»
អស់ពីកែវចូលដប រាងក្រាស់បង្ខំប្រឡេះដបស្រាចេញពីដៃក្មេងល្អិតមួយតង់ទៀតយ៉ាងលំបាក ដ្បិតគេក្រាញននៀលឱបដបជាប់មិនរបេះ ទើបលើកកាយតូចបំពាក់លើស្មា នាំចេញទៅញ៉ាំងឲ្យអ្នកម្ខាងទៀតមិនពេញចិត្តស្រែកឡូឡាឡើងមក។

ផាច់*
«អូយ! ម៉េចមកវ៉ៃគូថខ្ញុំហ្ហឹកៗ»

«មកពីអូនក្បាលរឹង ស្ងាត់មាត់ទៅ!» អ៊ីបូតបទាំងបោះជំហានញាប់ៗសំដៅទៅផ្ទះស្នាក់ ខណៈដៃឱបជើងនិងចង្កេះតូចយ៉ាងជាប់ខ្លាចរបូតធ្លាក់ អាចនាំឲ្យក្មេងលើដៃខឹងនាយថែមមួយតង់ទៀត ទាំងដែលគេរើកញ្ជ្រោលនៅមិនស្ងៀមសូម្បីមួយវិនាទី។

ភឹប* មកដល់បន្ទប់អ៊ីបូក៏ដាក់រាងតូចទៅលើពូកព្រឹប ទាំងមិនថ្នមដៃ ជាហេតុឲ្យស៊ាវចាន់កាន់តែរើរមួល ស្រែកយំឡាំប៉ាពេញបន្ទប់។

«អ្ហឹក...ហ្ហឹក...»

«អាណាចាប់អារក.បានយំម្ល៉ឹងៗ?» អ៊ីបូច្រត់ចង្កេះសួរទាំងឃ្នាន់ក្នាញ់ចង់តែចាប់គ្រញិចឲ្យស្ងាត់មាត់ម្តងៗ ឲ្យបានសមចិត្តក្នាញ់><

«ហ្ហឹកៗ»

«ឈប់យំ ហើយនិយាយគ្នាឲ្យដឹងរឿង»

«..ហ្ហឹក..» ស៊ាវចាន់ឱបដៃបែរមុខចេញសុខចិត្ដសម្លឹងមើលជញ្ជាំងបន្ទប់ ក៏មិនសម្លឹងប្រុសផ្តាច់ការម្នាក់នេះដែរ គេស្អប់ គេខឹង ថ្ងៃនេះនាយញ៉ោះគេឲ្យខឹងមិនដឹងជាប៉ុន្មានដងទៅហើយទេ ...
តែអ៊ីបូក៏រហ័សក្រសោបស្មាគេទាញបែរមករកខ្លួនវិញ។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now