ភាគបញ្ចប់:អូនជាពិភពលោកនៃបង!

745 51 1
                                    

«លោកពូគឺ...គឺ...»

«យ៉ាងម៉េច?»

«ខ្ញុំអត់មានលុយបង់ថ្លៃមន្ទីរពេទ្យទេ» ឮសម្តីស៊ាវចាន់ហើយ អ៊ីបូស្ទើរតែបោកក្បាលនឹងពូកឲ្យស្លាប់ទេ ក្មេងម្នាក់នេះពិតជាកំពូលមនុស្សមែនហើយ នាយហៅមិនខុសទេ។

«ចុះប្តីអូនគ្មានលុយទេហ្អេះ?»

«ប្រាប់លោកពូហើយថាខ្ញុំមិនស្គាល់លោកពូទេ ហើយខ្ញុំក៏គ្មានប្តីប្តួយស្អីដែរ តែឈ្មោះខ្ញុំៗមិនទាំងចាំផង ខ្ញុំទុកចិត្តលោកពូបានយ៉ាងម៉េច?» ស៊ាវចាន់អង្គុយរ៉ាយរ៉ាប់ប្រាប់រាងក្រាស់ទាំងមុខស្អុយប៉ែរ ជីវិតនេះអីក៏វេទនាយ៉ាងនេះ

«អូនឈ្មោះស៊ាវចាន់ ជាអនាគតប្រពន្ធរបស់បង បងនិងអូនស្រឡាញ់គ្នានៅប្រទេសចិន  តែដោយសារច្បាប់នៅប្រទេសចិនមិនអនុញ្ញាតឱ្យពួកយើងរៀបការនឹងគ្នាបាន ទើបបងនាំអូនមករស់នៅអង់គ្លេសវិញ  ជាសំណាងអាក្រក់អូនក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលទៅរកបងនៅក្រុមហ៊ុនទើបធ្វើឲ្យអូនបាត់ការចងចាំ  ទាំងពួកយើងមិនទាន់បានរៀបការរួចរាល់ បើអូនមិនជឿបងអាចនាំអូនទៅវិមានរបស់បងបាន អ្នកនៅទីនោះនឹងប្រាប់ថាអូនជាគូស្នេហ៍បងពិតឬអត់» អ៊ីបូ ទាញកៅអីដាក់គូទអង្គុយចុះ ទាំងសារសព្ទប្រវត្តិស្នេហា ដែលនាយទើបតែប្រឌិតឡើងថ្មីៗ ឲ្យស៊ាវចាន់ស្តាប់ចំហមាត់ធ្លុង ដូចជារឿងពិតយ៉ាងអ៊ីចឹង។

«ចុះខ្ញុំមានប៉ាម៉ាក់ទេ?» ស្តាប់មួយថ្ងៃហើយ គ្មានឮនាយនិយាយពីគ្រួសារគេសោះ ទើបស៊ាវចាន់ចងចិញ្ចើមសួរទាំងការថ្លឹងថ្លែង មុខនេះនិយាយមកមិនដឹងទុកចិត្តបានឬអត់ទេ! ចុះបើនាយចាប់ជម្រិតគេមកវិញនោះ? ព្រះអើយ!!!!

«និយាយរឿងនេះ បងខ្លោចចិត្តណាស់ អូនជាក្មេងកំព្រា បងជួបអូននៅតាមផ្លូវ ពេលនោះអូនក្រណាស់ រកតែបាយញ៉ាំគ្មានផង បងឃើញអូនគួរឲ្យអាណិតក៏ឲ្យនំដែលបងបានទិញទៅឲ្យអូនញ៉ាំ អូនក៏ទទួលហើយអរគុណបងទាំងទឹកភ្នែក នៅនិយាយទៀតថា ខ្ញុំមិនធ្លាប់មាននំបែបនេះញ៉ាំនោះទេ វាឆ្ងាញ់ខ្លាំងណាស់ តើលោកមានត្រូវការរកអ្នកធ្វើការដែរទេ ការងារអ្វីក៏ខ្ញុំធ្វើបានដែរ ឲ្យតែបានប្រាក់ទិញបាយចំអែតក្រពះ...»

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now