ភាគទី៣៦:ខ្ញុំប្រើលោក ហាមប្រើអ្នកផ្សេងបន្ត ឆាប់ឡើង!លោកវ៉ាង~

580 42 3
                                    

«ហេតុនេះទើបលោកចាប់ខ្ញុំមកសងសឹក?»

«មិនខុសទេ! ព្រោះបងច្រណែនអូន បងស្អប់អូនដែលកើតមកជាកូនរបស់គេ បងស្អប់ដែលអូនអាចរស់នៅសុខស្រួល ខុសពីបងដែលរស់យ៉ាងវេទនាទម្រាំអាចមានថ្ងៃនេះ បងត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារតែប៉ារបស់អូន បងក៏ចង់ឲ្យគេស្គាល់ថាអារម្មណ៍ដែលត្រូវបាត់បង់មនុស្សដែលខ្លួនស្រឡាញ់វាឈឺចាប់បែបណា អូនប្រៀបដូចជាបេះដូងរបស់គេ បើបងធ្វើបាបអូនក៏ស្មើនឹងបងធ្វើឲ្យគេឈឺចាប់លើសអូនរាប់សិបដង»អ៊ីបូ ឆ្លើយឥតលាក់លៀម ព្រោះវាជាការពិត នាយចង់ឲ្យលីស៊ានស្គាល់អារម្មណ៍បាត់បង់ នាយចង់ឲ្យកូនប្រុសរបស់គេដែលរស់នៅសុខស្រួលដោយសារអំពើខ្មៅងងឹតរបស់ឪពុករបស់គេនោះ ស្គាល់ពីទុក្ខលំបាកវេទនាដែលនាយធ្លាប់ជួបប្រទះ!

«ខ្ញុំហ្នឹងឬដែលរស់នៅសុខស្រួល?»ស៊ាវចាន់លើកដៃចង្អុលខ្លួនឯងដោយការហួសចិត្ត តើនាយនិយាយថាគេរស់នៅដោយសុខស្រួលឬ?
«ខ្ញុំកំព្រាអ្នកម៉ាក់តាំងពីតូច ហើយខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍នៅអាយុ៥ឆ្នាំ ខ្ញុំមិនទាំងចាំពីជីវិតកុមារភាពរបស់ខ្ញុំយ៉ាងម៉េចផង ខ្ញុំត្រូវលោកប៉ាបញ្ជូនឲ្យទៅព្យាបាលនិងរស់នៅអាមេរិក ជាមួយនឹងអ្នកមើលថែរបស់ខ្ញុំ មួយខែឬពីរខែទើបអាចញ៉ាំបាយជុំគ្នាម្តង ក្រៅពីទៅសាលារៀន ខ្ញុំត្រូវគេឃុំឲ្យនៅតែក្នុងផ្ទះដូចសត្វចិញ្ចឹម ពេលចេញទៅណាត្រូវមានអ្នកដើរតាមមិនលោះពេល ហ្នឹងឬជាជីវិតសុខស្រួលដែលលោកនិយាយ?»ត្រូវហើយជីវិតគេរស់នៅសុខស្រួលតែផ្លូវកាយប៉ុណ្ណោះ ប៉ុន្តែផ្លូវចិត្តត្រូវគេចាក់សោរបាត់ទៅហើយ! រស់នៅលើគំនរទ្រព្យសម្បត្តិ ទទួលការមើលថែថ្នាក់ថ្នមសព្វបែបយ៉ាង តែមិនមានន័យថាជីវិតគេមានក្តីសុខដូចដែលអ្នកដទៃគិតឡើយ។
អ៊ីបូអង្គុយស្តាប់រាងតូចទាំងមិនមាត់មួយម៉ាត់ កាន់តែស្តាប់នាយកាន់តែខុសធ្ងន់ នាយស្អប់គេទាំងដែលគេមិនធ្លាប់ធ្វើអាក្រក់មកលើខ្លួន ជីវិតគេក៏មិនបានល្អប្រសើរដូចដែលខ្លួនគិត តាមពិតទៅពួកគេគឺគ្រាន់តែរស់នៅក្នុងជីវិតឯការម្យ៉ាងម្នាក់តែប៉ុណ្ណោះ។

«...»

«មិនតប?រកពាក្យតបមិនឃើញត្រូវទេ? ខ្ញុំដឹង!ការពិតលោកក៏មិនអាក្រក់គ្រប់ពេល គ្រាន់តែទង្វើលោកធ្វើឲ្យខ្ញុំខ្លាចរអានឹងចាប់ផ្តើមជាមួយលោកសារជាថ្មីណាស់ យល់ល្អបញ្ឈប់ត្រឹមនេះទៅ»ស៊ាវចាន់ ញញឹមចំអកខណៈអ៊ីបូអង្គុយស្ងាត់ស្ងៀមមិនសូម្បីនឹងងើបមុខសម្លឹងមើលខ្លួន។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now