ភាគទី៧:ឃាតកម្ម

516 47 2
                                    


@ម៉ោង7យប់
ផ្ទៃមេឃស្រឡះល្អ ផ្កាយរះព្រោងព្រាតជះពន្លឺផ្លេកៗភ្លឺចិញ្ចែងចិញ្ចាចពេញអាកាសវេហាហ៍អមជុំវិញដួងព្រះចន្ទ្រាមូលក្រឡង់ បង្កើតបានជាផ្ទៃមេឃដ៏សែនស្រស់ស្អាតនារាត្រីនេះ។

ប៉ុន្តែបើយើងចោលភ្នែកក្រឡេកមកមើលសភាពការណ៍នៅក្នុងភូមិគ្រឹះត្រកូលរីខាដូវិញ អារម្មណ៍ដែលល្អស្រស់ស្រាយនាពេលមុននេះក៏ត្រូវសាបរលាភអស់គ្មានសល់។

តាំងពីក្លោងទ្វារចូលរហូតដល់បន្ទប់ទទួលភ្ញៀវខាងក្នុងភូមិគ្រឹះពោរពេញទៅដោយលំហូរឈាម ឆ្អាបពេញភូមិគ្រឹះ ឈាមក្រហមឆ្អិនឆ្អៅប្រឡាក់ដិតជាប់ប្រៀបបាននឹងវាលពិឃាត ទិដ្ឋភាពសម្លាប់មនុស្សដ៏រង្គាលធ្វើឲ្យមនុស្សដែលបានឃើញអាចឈានទៅដល់ការបាត់បង់សតិដោយសារភាពភ័យខ្លាចបាន។

ផាំងៗ~~
សម្លេងកាំភ្លើងបន្លឺឡើង គ្រាប់សំណពីរគ្រាប់ហោះចេញទៅទម្លុះក្បាលកាត់ផ្តាច់ជីវិតមនុស្សប្រុសស្រីពីរនាក់ផ្ទួនគ្នាដែលគ្មានអ្នកណាក្រៅពីម្ចាស់នៃភូមិគ្រឹះនេះគឺលោកវ៉ាងលី និងអ្នកស្រីម៉ារៀរ៍ឡើយ។ រូបកាយប្តីប្រពន្ធទាំងពីរដួលដេកទៅលើកម្រាលដោយមានឈាមហូរចេញពីកណ្តាលថ្ងាសសម្លឹងមកកាន់កូនប្រុសតែម្នាក់ដែលជាប់ចំណងមានស្កុតបិទមាត់ជាប់មិនអាចនិយាយបាន ដោយស្នាមញញឹមដ៏សោកសៅមុននឹងកែវភ្នែកទាំងទ្វេប្រែជាស្រអាប់បិទលែងមានថ្ងៃបើក លាចាកពិភពលោកទាំងមិនដាច់អាល័យ។

«អ្ហឹមៗ~~»អុីបូរើបម្រាស់ពីការចាប់របស់បុរសមាឌធំពីរនាក់ ទឹកភ្នែកស្រក់ចាកត្របករមៀលកាត់ថ្ពាល់ភ្លឺរលោង ពោរពេញដោយភាពឈឺចាប់ ប៉ុន្តែកែវភ្នែកក្រហមងាំងបង្ហាញយ៉ាងច្បាស់ថាវាជាកែវភ្នែកដែលបង្កប់ដោយគំនុំនិងការសងសឹក។

«ហាសហា៎~~នេះមែនទេ ជាត្រកូលរីខាដូនោះ?»លីស៊ាន សើចចម្អកខ្លាំងៗទៅកាន់ការស្លាប់នៃត្រកូលមួយនេះ ក្រែងជាត្រកូលមានអំណាច ប្រៀបបាននឹងតោកំណាចមែនទេ? ចុងក្រោយប្រែជាចាញ់ក្រោមស្នាដៃរបស់គាត់ទៅវិញ។

«លោកម្ចាស់ចុះក្មេងម្នាក់នេះ?»កូនចៅម្នាក់ ចូលមកសួរម្ចាស់របស់ខ្លួនដែលកំពុងអង្គុយសើចក្អាកក្អាយ ដើម្បីរង់ចាំបញ្ជាបន្ត និងប្រញាប់ចាត់ការឲ្យរួចរាល់។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now