ភាគទី១៩:អ្នកប្រុសចាន់អ៊ីស្លាប់ហើយ!

605 44 3
                                    

@ពេលព្រឹក
កាយតូចដែលសន្លប់តាំងពីយប់ចាប់ផ្តើមកម្រើកត្របកភ្នែកឡើង។ នាយតូចព្រិចភ្នែកបីបួនសារដើម្បីផ្ស៊ាំជាមួយពន្លឺនៅក្នុងបន្ទប់ មុននឹងកម្រើកខ្លួនឡើង តែអ្វីដែលគេទទួលបាននោះគឺ...ភាពឈឺចាប់។
«អូយ៎!...ហ្ហឹកៗ»ស៊ាវចាន់ក្តោបភួយរុំកាយអាក្រាតរបស់ខ្លួន ទាំងយំសសឹក។ គ្រប់យ៉ាងត្រូវបំផ្លាញអស់ហើយ ទាំងកិត្តិយស ទាំងភាពបរិសុទ្ធ ត្រូវបុរសដែលមិនស្គាល់បំផ្លាញត្រឹមតែមួយថ្ងៃ។

«ហ្ហឹក...ខ្ញុំបានធ្វើអ្វីខុសទៅ..អ្ហឹក ខ្ញុំមិនមែនជារបស់កម្ចាយអារម្មណ៍ទេហ្ហឹក»នាយតូចស្រែកយំសួរទាំងដឹងថាគ្មានចម្លើយស្រាប់ទៅហើយ។

«ហ៊ឹស!ខ្ញុំថោកទាបដល់ថ្នាក់នេះហ្អេះ?»ស៊ាវចាន់ ពោលទាំងសើចចម្អកឲ្យខ្លួនឯង។ ត្រូវគេបំពានពេញមួយយប់ ក្រោកឡើងក៏បាត់គេមិនដឹងទៅណា? គេមិនខ្វល់សូម្បីតែរកសម្លៀកបំពាក់ឲ្យខ្លួនមិនសួរថាគេឈឺឬអត់ទាំងដែលវាជាលើកដំបូងរបស់គេ។
នាយតូចព្យាយាមសម្រូតខ្លួនចុះពីលើគ្រែទាំងលំបាកលំបិន ដើម្បីចូលបន្ទប់ទឹក តែគ្រាន់តែកម្រើកខ្លួនបន្តិចគេក៏ស្រក់ទៅភ្នែកទៅហើយ។ រាងកាយរបស់គេឈឺស្ពឹកទាំងអស់ ស្ទើរមួយតួខ្លួនរបស់គេសុទ្ធតែមានស្នាមធ្មេញ ជាពិសេសត្រង់តំបន់ទន់ជ្រាយរបស់គេ ដែលមានឈាមកកព្រោះតែភាពដាច់រលាត់។

ព្រូស*
«ហ្ហឹក...ខ្ញុំចង់ចេញពីទីនេះ លោកប៉ា...អ្ហឹក ប៉ានៅឯណា?»ស៊ាវចាន់ អង្គុយក្តោបក្បាលជង្គង់ក្បែរជើងគ្រែ ព្រោះគេមិនអាចសូម្បីតែដើរទៅបន្ទប់ទឹក។

_ _ _ _ _
«ក្មេងនោះយ៉ាងម៉េចហើយ?»អ៊ីបូ សួរទៅកាន់កូនចៅជំនិតទាំងភ្នែកកំពុងផ្តោតលើឯកសារឥតដក។

«ឮអ្នកបម្រើប្រាប់ថាមិនទាន់ចេញពីបន្ទប់ទេចៅហ្វាយ»មីងលុន តបទាំងដៃកំពុងរៀបចំឯកសារប៉ុន្មានសន្លឹកតាមលំដាប់ព័ត៌មាន។

«រឿងច្រើនមែន ឲ្យគេយកបាយឲ្យវាស៊ីផង»ម៉ោងដប់ទៅហើយនៅមិនទាន់ចេញពីបន្ទប់ទៀតឬ? ក្មេងម្នាក់ហ្នឹងចង់ងាប់ឬក៏យ៉ាងម៉េច?

«បាទ! អឺ..ចៅហ្វាយការងារដែលចៅហ្វាយឲ្យខ្ញុំធ្វើនោះ ទទួលបានហើយបាទ»នាយជំនិតតបមុននឹងដាក់ក្រដាសប៉ុន្មានសន្លឹងមុននោះនៅលើតុរាងក្រាស់។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now