ភាគទី៤៩:លុបការចងចាំ!

416 30 1
                                    


«បងសុំទោស! ចាន់ទ្រាំបន្តិចណា បងនាំអូនទៅពេទ្យ»

«អ៊ី~» ស៊ាវចាន់ បន្លឺសម្លេងហៅឈ្មោះអ្នកម្ខាងទៀតខ្សាវៗ ទាំងទឹកភ្នែកសស្រាក់ អ៊ីបូរហ័សក្រសោបដៃស្រឡូនដែលព្យាយាមលើកឡើងមកក្រសោបក្តោបលើថ្ពាល់ខ្លួនទាំងអួលដើមក

«បា-បាទ» សំនួនតបត្រដិតជាមួយអារម្មណ៍មួយដែលពិបាកនឹងពណ៌នា លើកទីមួយដែលស៊ាវចាន់យល់ព្រមហៅឈ្មោះរបស់នាយ ដោយសព្វនាមបែបនេះ វាពីរោះណាស់ តែហេតុអ្វីនាយបានឮវាក្នុងស្ថានភាពបែបនេះទៅវិញ?

«កុំ...កុំសុំទោសអី គ្រប់...យ៉ាង មិន មែន...ជាកំហុស...របស់..បងទេ ហ្ហឹក~» ទោះក្នុងខ្លួនឈឺចាប់ពិបាកទ្រាំយ៉ាងណា ក៏ស៊ាវចាន់នៅតែតស៊ូនិយាយមកកាន់រាងក្រាស់ឲ្យទាល់តែបាន គេមិនចង់ឲ្យនាយគិតថាខ្លួនឯងបានធ្វើខុសឡើយ នាយធ្វើតាមសន្យាហើយ គឺមិនសម្លាប់ប៉ារបស់គេ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ!

«អូន...» នាយគាំងអស់ហើយ ហេតុអ្វីគ្រប់យ៉ាងក្លាយជាបែបនេះ ហេតុអ្វីឲ្យនាយទទួលអារម្មណ៍ឈឺចាប់ខ្លាំងខណៈពេលដែលស៊ាវចាន់យល់ព្រមតបតស្នេហាមកកាន់នាយទៅវិញ?

«អូនស្រ...ឡាញ់បង...អូនដឹងថា..គ្រប់..យ៉ាង វា ហួស..ពេល ទៅ ហើយ...តែ..អូន..គ្រាន់តែ..ចង់..ឲ្យ..បង ដឹង..គឺ..អូនស្រឡាញ់បង..សុំទោស...ដែលបដិ..សេធបង កន្លងមក ហ្ហឹកៗ~» គេឆ្ងល់ណាស់ថាការសារភាពពេលនេះអាចមានតម្លៃទេ? ព្រោះគេមិនដឹងទេថាខ្លួនឯងចាប់ផ្តើមលង់ស្រឡាញ់នាយតាំងពីពេលណា គ្រាន់តែដឹងថាទោះនាយធ្លាប់ធ្វើខុសមកលើគេ ក៏ចង្វាក់បេះដូងគេនៅតែដង្ហោយហៅស្នេហារបស់ប្រុសម្នាក់នេះ ឬព្រោះតែវាត្រូវបានប្រគល់ឲ្យនាយតាំងពី១៣ឆ្នាំមុន ?

«អត់ទេ! អូនគ្មានកំហុសទេក្មេងល្ងង់ បងស្រឡាញ់អូន បងមិនសុំឲ្យអូនតបស្នេហ៍បងវិញទេ អោយតែអូនព្រមនៅក្បែរបងគឺគ្រប់គ្រាន់ហើយ ដូច្នេះត្រូវតស៊ូដើម្បីបង » អ៊ីបូថើបខ្នងដៃមនុស្សជាទីស្រឡាញ់លាយឡំដោយទឹកភ្នែក ទឹកភ្នែកដែលសម្រក់សម្រាប់តែមនុស្សម្នាក់ដែលនៅក្នុងរង្វង់ដៃនេះ។

កាយវិការទាំងនេះជ្រៀតចូលទៅក្នុងក្រអៅបេះដូងរបស់ស៊ាវចាន់រហូតគេមានអារម្មណ៍ថាខ្លួនឯងពិតជាបានសាងកំហុសដ៏ធំចំពោះបុរសម្នាក់នេះ គេគួរណាស់តែទទួលស្នេហារបស់នាយឲ្យបានលឿនជាងនេះ តែគ្រប់យ៉ាងវាហួសពេលបកក្រោយទៅហើយ ព្រោះគេ...

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now