ភាគទី១៦:យើងជាម្ចាស់ជីវិតឯង!

533 54 1
                                    

@13ឆ្នាំក្រោយ
ពេលវេលាហាក់ដើរលឿនខ្លាំងណាស់។ រយៈពេល13ឆ្នាំកន្លងផុតទៅ អ្វីៗគ្រប់យ៉ាងក៏បានផ្លាស់ប្តូរថ្មីស្រឡាងដូចគ្នា។ សម្ភារៈដែលធ្លាប់ប្រើប្រាស់កាលពីមុន ត្រូវជំនួសដោយសម្ភារៈទំនើបថ្មីៗ ស៊ីវីល័យសាកសមទៅតាមភាពឡូយឆាយនៃសម័យកាល។
ក្មេងប្រុសជំទង់វ័យ13ឆ្នាំកាលពីមុន ប្រែក្លាយជាបុរសពេញវ័យ26ឆ្នាំ មានទាំងអំណាច ទ្រព្យសម្បត្តិ និងរូបសម្បត្តិគួរឲ្យស្ញប់ស្ញែង។
រយៈពេល13ឆ្នាំ អ៊ីបូ រីខាដូ នៅតែចងចិត្តសងសឹកទៅកាន់ត្រកូលគ្រីស្ទីណា គ្មានថ្ងៃសាបរលាប។ នាយផ្លាស់មកប្រទេសចិនវិញកាលពីប៉ុន្មានថ្ងៃមុន ដើម្បីពិនិត្យសាខាក្រុមហ៊ុនរបស់់ខ្លួននៅសៀងហៃ និងជួបចរចារជាមួយនឹងដៃគូបណ្តាក់ទុនថ្មី សម្រាប់ត្រីមាសនេះ។ ប៉ុន្តែពិតទេថាគោលបំណងនាយមានតែប៉ុណ្ណឹងនោះ?
នាយត្រឡប់មកវិញក្នុងនាមជាវ៉ាង អ៊ីបូ អគ្គនាយកBZ Stars Hotel សណ្ឋាគារផ្កាយប្រាំបីនៅទីក្រុងសៀងហៃ មិនមែនជាទាយាទត្រកូលរីខាដូ ដែលគ្រប់គ្នាគិតថាបានស្លាប់បាត់នោះឡើយ។
@សណ្ឋាគារ
@ការិយាល័យអគ្គនាយក
«ស្អាតណាស់!»ស្នាមញញឹមស្ងើចសរសើរភ្ញោចឡើងលើបបូរមាត់ស្តើង របស់នាយអគ្គនាយកវ៉ាង អ៊ីបូ ស្របពេលដែលក្នុងដៃមានរូបថតមួយសន្លឹកផង តែក៏ប្រញាប់ទម្លាក់មកជាធម្មតាវិញក្រោយឮសំណួររបស់មនុស្សជំនិត។

«ចៅហ្វាយនិយាយថាម៉េចបាទ?»មីងលុនសួរបញ្ជាក់ព្រោះនាយស្តាប់មិនច្បាស់ ដោយសាររាងក្រាស់និយាយតិចពេក។

«ក្មេងម្នាក់នេះជា...?»

«កូនប្រុសរបស់ស៊ានលី គ្រីស្ទីណាឈ្មោះ ស៊ាវចាន់ គ្រីស្ទីណា»

«ស៊ើបពីគេហើយឬនៅ?»

«ទើបតែបញ្ចប់ថ្នាក់វិទ្យាល័យនៅLA ឮដំណឹងថាគេត្រឡប់មកដល់ចិនវិញថ្ងៃនេះល្មមចៅហ្វាយ» មីងលុននឹកដល់ព័ត៌មានដែលកូនចៅខ្លួនស៊ើបដឹងមកល្មម។ ឮថាគេត្រឡប់មកវិញមិនឲ្យអ្នកផ្ទះដឹងថែមទៀត!

«ចាប់គេទៅភូមិគ្រឹះរបស់យើងទៅ»អ៊ីបូ បញ្ជាមនុស្សជំនិតទាំងញញឹមគែមមាត់។ កែវភ្នែកពោរពេញដោយអំណាចសម្លឹងភ្លឹកម្តងៗនឹងរូបថតក្មេងប្រុស ដែលឈរថតជាមួយឪពុកទាំងស្នាមញញឹមមានក្តីសុខ ឆក់យកស្នាមញញឹមនាយបានយ៉ាងងាយស្រួល។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now