ភាគទី13: Heartless person

398 45 1
                                    


ម៉ោង1យប់
ពេលវេលារំលងអធ្រាត្រមនុស្សគ្រប់គ្នាកំពុងលង់លក់នៅក្នុងសុបិន អ្នកខ្លះក៏លែងទទួលដឹងរឿងគ្រប់យ៉ាងទៅហើយ ព្រោះហត់នឿយការងារកាលពីថ្ងៃ គ្រាន់តែមេឃងងឹតភ្លាមក៏នាំគ្នារត់រកពូករកខ្នើយចូលគេងតែម្តង។ លើកលែងតែកូនចៅរបស់ត្រកូលរីខាដូ ដែលល្បីព័ត៌មានថា ត្រូវគេសម្លាប់ផ្តាច់ពូជកាលពីប៉ុន្មានថ្ងៃមុន កំពុងនាំគ្នាសម្រុកចូលក្នុងភូមិគ្រឹះគ្រីស្ទីណា ដើម្បីជួយសង្គ្រោះអ្នកប្រុសរបស់ខ្លួន។

សម្លេងវាយតប់ បាញ់ប្រហារគ្នាឮចេញពីផ្នែកខាងក្រោយនៃភូមិគ្រឹះ ប៉ុន្ដែមិនផ្តល់ជាសម្លេងរំខានខ្លាំងដល់មនុស្សនៅក្នុងភូមិគ្រឹះឡើយ ព្រោះម្នាក់ៗគេងលក់ដូចជាខ្មោចងាប់ទៅហើយ។ តែក៏មិនអាចរត់ផុតពីត្រចៀកវាងវៃរបស់នាយកម្លោះត្រកូលរីខាដូឡើយ ដូចដែលបានដឹងហើយថានាយជាមនុស្សរវាស ដំណេករស់។

ក្រត* (សម្លេងកកិតទ្វារ)
«អ្នកប្រុស»មិនបានប៉ុន្មានសម្លេងបើកទ្វារ ក៏បន្លឺឡើង បង្ហាញឲ្យឃើញរាងកាយបុរសចំណាស់អាយុប្រហែល40ប្លាយម្នាក់ និងកូនចៅប៉ុន្មាននាក់នៅពីក្រោយ ធ្វើអោយអ៊ីបូញញឹមគំនួចឡើងភ្លាម ព្រោះមនុស្សម្នាក់នេះជាអ៊ំ ស៊ី មនុស្សជំនិតតែម្នាក់ដែលប៉ារបស់នាយទុកចិត្តបំផុត។ ទីបំផុតនាយក៏អាចមានឱកាសចាកចេញពីទីនេះហើយ ដូច្នេះត្រកូលគ្រីស្ទីណា រៀបចំទទួលការវិលត្រឡប់របស់នាយឲ្យហើយទៅ!!

«ស្ថានការណ៍ខាងក្រៅយ៉ាងម៉េចហើយ»អ៊ីបូ ងើបឈរអស់កម្ពស់ដើរចេញពីក្នុងបន្ទប់បណ្តើរ ចោទសួរទៅមនុស្សចំណាស់ដែលនៅខាងក្រោយខ្លួនបណ្តើរ។

«រៀបរយហើយអ្នកប្រុស ឡានចតចាំនៅខាងក្រោយភូមិគ្រឹះ»

«ល្អ»សញ្ជាតិជាម៉ាហ្វៀ ឈាមត្រជាក់បន្តលោហិតពីអ្នកជាឪពុក ធ្វើឲ្យនាយមើលទៅហាក់មានអំណាចគ្រប់ដណ្តប់លើកូនចៅក្រោមបង្គាប់យ៉ាងខ្លាំង មិនលើកលែងសូម្បីតែមនុស្សចំណាស់ អាយុលើសឪពុករបស់ខ្លួន។
អ៊ីបូបោះជំហានយ៉ាងហំហួនចេញពីភូមិគ្រឹះគ្រីស្ទីណា ទាំងស្នាមញញឹមចុងមាត់។

«អញ្ជើញអ្នកប្រុស»កូនចៅ របស់លោកវ៉ាង បើកទ្វារឡានរួចជាស្រេចសម្រាប់អ្នកប្រុសរបស់ខ្លួន ពេលដែលនាយមកដល់។ អ៊ីបូចូលទៅអង្គុយក្នុងឡាន រួចរាល់ហើយ ឡានក៏ចេញដំណើរភ្លាម។ ទីបំផុតនាយក៏ចាកចេញពីកន្លែងនរកមួយនេះ រង់ចាំណា! នាយនឹងបង្កើតកន្លែងនរកសម្រាប់ពួកគេវិញ!!
នាយចាកចេញហើយឬ? មិនលាក្មេងល្អិតដែលតាមការពារនាយរាល់ថ្ងៃទេឬ? មិនស្រណោះគេខ្លះទេអ្ហែះ? មនុស្សគ្មានបេះដូង!!

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now