ភាគទី៤៣:តែបងមិនកាន់ជើងអូន!/កាន់ជើងខ្លាចអូនដើរផ្កាប់មុខ!

485 37 1
                                    

ក្រោយពីនិយាយការងារចប់ និងដើរមើលកម្មករបានមួយសន្ទុះ អ៊ីបូក៏ចាប់ដើររកសំណព្វចិត្តខ្លួនដែលបណ្តោយឲ្យដើរហើរតែឯងពេញចម្ការវិញម្តង មិនហ៊ានទុកឲ្យដើរម្នាក់ឯងយូរជាងនេះទេ នាយបារម្ភ។

«អូនសម្លាញ់» ក្រឡេកឃើញកាយតូចភ្លាម បបូរមាត់មានមន្តស្នេហ៍ក៏បន្លឺសំឡេងហៅសព្វនាមមនុស្សសំណព្វយ៉ាងផ្អែមល្ហែមត្រជាក់ចិត្តស្រេប ទាំងមិនដឹងទេថាក្មេងខ្លះកំពុងប្រកែកចច្រែតជាមួយនឹងមេការរបស់ខ្លួន។

«លោកប្តី!អ្ហឹក~ហ្ហឹក»ខ្នងបង្អែកមកដល់ហើយនៅចាំអីទៀត? ស៊ាវចាន់ពេបមាត់យំសសឹកបែរមករងរាងក្រាស់ មុននឹងរត់ទៅឱបកលើកជើងកៀបចង្កេះមាំជាប់។ ឯអ្នកដែលទើបនឹងមកមិនដឹងរឿងហេតុឯណេះក៏ប្រញាប់លើករាងស្តើងពរក្រវាត់ជាប់ចង្កេះលើករលាក់លួងលោមទាំងបារម្ភពេញទ្រូង។
ឯមេការដែលទើបតែនឹងតឹងសរសៃកដាក់គ្នាមុននេះ រួមទាំងម៉េយ៍និងនាងៗផ្សេងទៀតក៏គាំងស្ញេញត្រជាក់ដៃត្រជាក់ជើងស្រេប។

«ជុ៎!ប៊េប៊ី ឈប់យំណា៎ អ្នកណាហ៊ានប៉ះពាល់សំណព្វចិត្តបង បងទៅសម្លាប់វាចោលឥឡូវនេះ»

«ហ្ហឹកហ្ហឺ~» សម្លេងអណ្តឺតអណ្តកបន្លឺក្បែរត្រចៀករាងក្រាស់ ខណៈបាតដៃតូចស្តើងលាផ្ងារឡើង ហាក់ចង់ទាមទារអ្វីមួយ។

«អូន? កើតអីហា៎បណ្តូលចិត្ត?»អ៊ីបូកាន់តែឆ្ងល់ ហើយក៏មិនយល់ថាក្មេងខូចនៅលើដៃចង់បានអ្វីឲ្យប្រាកដដែរ។

«ហ្ហឹក...សុំលុយ អ្ហឹក...ហ្ហឺ~»ខណៈអ៊ីបូមិនចេះកាត់យល់បំណងរបស់ខ្លួន ក្មេងល្អិតក៏ពេបមាត់ង៉ក់ងរលើសដើម លាដៃដាក់នៅនឹងមុខហើយគិតថាគេចង់បានអី បើមិនមែនលុយនោះ?

«អ្ហា៎! ឈប់យំទៅបងឲ្យ យកប៉ុន្មាន?»ក្រោយឮប្រយោគស៊ាវចាន់ហើយ អ៊ីបូក៏ហួសចិត្តមិនស្ទើរ ខំភ័យ ខំបារម្ភ ស្មានតែមានរឿងអីធុំដុំ ឃើញយំរហេមរហាម ការពិតចង់សុំលុយសោះ!

«500$» បានចម្លើយអ៊ីបូដកកាបូបហូតលុយមួយពាន់ដុល្លារដាក់ក្នុងដៃម្ចាស់ចិត្ត។ លុយដល់ដៃហើយអាល្អិតក៏រំលែកពាក់កណ្តាលហុចទៅឱ្យមេការដែលឈរខាងមុខរាងក្រាស់ សាងជាចម្ងល់ដល់អ៊ីបូសារជាថ្មី។
នាយទុកចោលមួយភ្លែត តើមានរឿងអ្វីកើតឡើងខ្លះ? មិនយល់ទេ!!

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now