ភាគទី២០:បម្រើយើងទៅ យើងនឹងឈប់វាយឯង!

583 59 3
                                    

@ភូមិគ្រឹះវ៉ាង
«ក្មេងម្នាក់នោះទៅណាហើយ?» មកដល់ភូមិគ្រឹះមិនទាន់នឹងដាក់គូថអង្គុយផង នាយក៏សួររកក្មេងតូចរបស់ខ្លួនទៅហើយ។

«គេទៅលេងនៅសួនច្បារខាងក្រោយហើយលោកម្ចាស់»ស៊ូឈានប្រញាប់ឆ្លើយ មុខនឹងត្រូវនាយស្រែកគំហក ព្រោះដឹងទម្លាប់ម្ចាស់ភូមិគ្រឹះនេះច្បាស់។ដោយសារមិនចង់ឲ្យនាយតូចហត់មកជួយធ្វើការងារក្នុងផ្ទះបាយទាំងដែលទើបនឹងងើបពីឈឺ ទើបនាងចេះតែបង្វៀងរហូតនាំគេទៅដល់សួនច្បារក្រោយភូមិគ្រឹះ ហើយក៏ឲ្យគេស្រូបខ្យល់អាកាសនៅទីនោះបន្តិចទៅ។

«រៀបចំអាហារទៅ»អ៊ីបូបញ្ជាមុននឹងឡើងទៅបន្ទប់ខាងលើ។ មកដល់បន្ទប់នាយចាប់ទាញបើកវាំងនន នៅបង្អួចខាងក្រោយដែលអាចមើលឃើញសួនច្បារបានយ៉ាងច្បាស់ ហើយក៏បានឃើញរាងតូចនៅទីនោះពិតមែន។

«រពឹសមែន»នាយថាតែមាត់ តែក៏លួចញញឹមក្នុងចិត្ត ជំហ៊ានជើងក៏បង្វែរចេញពីបន្ទប់ ចុះមកខាងក្រោមវិញដើម្បីទៅមើលអ្នកខ្លះឲ្យបានជិត។

អូយ*
«អ្នកប្រុសយ៉ាងម៉េចហើយ»
ស៊ាវចាន់ ដែលកំពុងឈោងដៃបេះផ្កាcamellia ក្រហមដើមខ្ពស់ផុតដៃនោះក៏ស្រែកឡើង ដោយសារមានកម្ទេចចូលភ្នែក ជួនជាចៃដន្យកូនចៅរបស់រាងក្រាស់ដែលនៅក្បែរនោះឃើញដូច្នេះក៏ចូលមកជួយមើល ទោះជាមិនដឹងថាក្មេងម្នាក់នេះត្រូវជាអ្វីជាមួយចៅហ្វាយរបស់ខ្លួនក៏ដោយ។
ប៉ុន្តែបែរជាសាងជាការយល់ច្រឡំរបស់អ្នកដែលទើបនឹងមកដល់ទៅវិញ!

«ខ្ញុំមិន...»
«ធ្វើស្អី??»
«លោក!»
អ៊ីបូ ចាប់កន្ត្រាក់ទាញដៃរាងតូចមួយទំហឹងឲ្យច្រមិលខ្លួនទៅបុកនឹងទ្រូងមាំរបស់នាយ។ សំណួរគ្មានក្បាលគ្មានកន្ទុយរបស់នាយធ្វើឲ្យកូនចៅដែលឮហើយអត់នឹងមិនភ័យមិនបាន។

«លោកម្ចាស់គឺ...»
«យើងមិនបានសួរឯងទេ! ទៅវិញ!!!»អ៊ីបូបន្លឺកាត់ទាំងមុខម៉ូវ មុននឹងទាញដៃរាងតូចអូសទៅក្នុងភូមិគ្រឹះវិញ ទាំងជំហ៊ានញាប់ៗ មិនមាត់ក៏ដឹងថានាយកំពុងខឹង!

ព្រូស*
«ឃ្លានប្រុសណាស់ហ្ហេះ? ទើបអាសទៅរកប្រុសដល់ថ្នាក់នេះ»នាយបោះរាងតូចទៅលើពូកមួយទំហឹង មិនភ្លេចបោះសំណួរមាក់ងាយទៅកាន់គេ។
ចំណែកអ្នកដែលត្រូវនាយបោះគ្រវាត់ទៅលើពូកនោះ ក៏ស្រក់ទឹកភ្នែកម៉ាត់ៗទាំងដែលគេមិនទាន់នឹងបន្លឺសម្លេងយំផង។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now