ភាគទី៣៧:បាត់ការចងចាំ

586 42 2
                                    

ក្រោយពីបើកថ្នាំហើយ អ៊ីបូក៏ឆ្លៀតជូនស៊ាវចាន់ត្រឡប់មកវិមានវិញ ផ្តាំផ្ញើរមេដោះសព្វគ្រប់មុននឹងនាយចេញទៅធ្វើការនៅខាងក្រៅ។

នាយតូចដែលត្រូវគេផ្លុងចោលនៅវិមានឯណេះក៏សម្ងំគេងមួយស្របក់យកកម្លាំងមុននឹងគេងើបទៅទាញវ៉ាលីដែលនៅក្បែរគន្លាតទូមកបើកមើល ហើយដកយកប្រអប់តូចមួយមកបើកគម្របចេញ បង្ហាញឲ្យឃើញខ្សែកមួយខ្សែដែលមានបណ្តោងជាអក្សរYBដាំដោយគ្រាប់ត្បូងល្អិតៗ។ ស៊ាវចាន់ស្រវាដៃស្រឡូនដែលមានស្នាមកន្ទួលក្រហមមិនទាន់បាត់ ទៅអង្អែលលើវាថ្នមៗ ហើយវិនាទីបន្ទាប់ ក៏មានដំណក់ទឹកភ្នែកស្រក់តក់មកលើនោះ ទើបនាយតូចរហ័សលើកដៃជូតមិនឲ្យវាស្រក់មកទៀត។

«តើវាជារបស់លោកឬ?ហើយក្មេងប្រុសម្នាក់នោះគឺជាខ្ញុំតើត្រូវទេ?ហ្ហឹកៗ»ស៊ាវចាន់ក្រសោបប្រអប់ខ្សែកជាប់ទ្រូង ទាំងយំសស្រាក់ រាងកាយក៏ញ័រទទ្រើក នាយតូចបញ្ឈរជង្គង់ ខ្ទប់មុខយំមិនចង់ឲ្យឮសម្លេងខ្លាំងចេញមកខាងក្រៅ។ តើគេនិងនាយធ្លាប់ស្គាល់គ្នាពីមុនមកឬ? តើពិតទេដែលវាជាកាដូដែលអ៊ីបូឲ្យមកគេមុននឹងគេទាំងពីរបែកគ្នា? បើអាចសូមផ្តល់ការចងចាំកាលពីមុនឲ្យគេផង...

«លោកប៉ាមិនអាចជាមនុស្សអាក្រក់ដូចជាគេនិយាយទេហ្ហឹក ខ្ញុំមិនជឿ...អ្ហឹក...មិនអាចទេហ្ហឹកៗ» ចម្ងល់ជាច្រើនផុសឡើងនៅក្នុងខួរក្បាល ប៉ុន្តែតើគេត្រូវទៅរកចម្លើយរបស់វានៅឯណា? ទេវតាហាក់លេងសើចនឹងជីវិតគេណាស់ តើថ្ងៃណាទើបគេអាចរួចផុតពីទុក្ខសោកទាំងនេះ លោកល្មមដោះលែងគេហើយ! ហេតុអ្វីនៅតែចោទបញ្ហាឲ្យគេមិនចេះចប់មិនចេះហើយ។ គេស្ទើរតែក្លាយជាជាមនុស្សរុក្ខជាតិដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ពេលក្រោកមកវិញក៏ចាំអ្វីមិនបាម គេរស់នៅជាមួយភាពភ័យខ្លាចទម្រាំអាចក្រោកឈរឡើងវិញបាន វាមិនងាយស្រួលឡើយ។
តើអ្នកចង់ដឹងពីហេតុការណ៍មួយនោះទេ?
#អតីតកាល
Flashback:១៣ឆ្នាំមុន

រាងកាយក្មេងប្រុសតូចល្អិតម្នាក់កំពុងតែរមួលរុលខ្លួនចាកចេញពីរង្វង់ដៃរបស់បុរសវ័យប្រហែលជា៤០សិបឆ្នាំ ដៃតូចៗព្យាយាមរំដោះខ្លួនឲ្យរួចផុតពីកណ្តាប់ដៃរបស់អ្នកដែលមាននាមជាឪពុកបង្កើតទាំងយំស្រែកស្ទើរនឹងសន្លប់ម្តងៗ ហើយគេម្នាក់នោះគឺ ស៊ាវចាន់ គ្រីស្ទីណា!

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now