ភាគទី១១:អ្នកណាហ៊ានធ្វើឲ្យគេទាស់ចិត្តនោះ?

457 46 0
                                    

តុក តុក

«លោកម្ចាស់»

«ចូលមក»ទទួលបានអនុញ្ញាតពីចៅហ្វាយនាយមនុស្សរបស់លោកស៊ាន ក៏បើកទ្វារចូលមកទាំងទឹកមុខមិនសូវជាល្អប៉ុន្មានឡើយ

«អ្នកនៅសៀងហៃរាយការណ៍មកថាអ្នកប្រុសតូច រឹងរូសមិនស្តាប់បង្គាប់ទេលោកម្ចាស់ អ្នកប្រុសហាក់ដូចជាបារម្ភពីក្មេងរបស់ត្រកូលរីខាដូណាស់ទាន»

«យើងដឹងហើយ»លោកស៊ាននិយាយទាំងធុញថប់ ការងារនៅទីនេះមិនទាន់នឹងដោះស្រាយរួចរាល់ផង ក៏មានរឿងនៅឯភូមិគ្រឹះទៀតទៅហើយ។ ក្មេងចង្រៃម្នាក់នោះវាមានស្អីអស្ចារ្យណាស់ណាទៅបានជាកូនប្រុសគាត់ផ្គាប់ផ្គន់ការពារសម្បើមម្ល៉េះ??

«លោកម្ចាស់ចង់ធ្វើយ៉ាងម៉េចបន្ត?»

«រៀបចំជើងហោះហើរឲ្យយើងនៅពីរម៉ោងក្រោយ ចំណែកឯងនៅគ្រប់គ្រងទីនេះជំនួសយើងមួយរយៈសិនចុះ»

«បាទ»
------
«លោកពូឈប់សិន»ស៊ាវចាន់ ប្រាប់ទៅពូតៃកុងឡានរបស់ខណៈឡានជិតទៅដល់ទ្វារចូលរបងភូមិគ្រឹះខ្លួនទៅហើយ។

«អ្នកប្រុសតូចមានការអ្វីមែនទេ?»គាត់ជាន់ហ្រ្វាំងឡានឈប់បន្តិចមុននឹងបែរមកសួរអ្នកប្រុសតូចរបស់ខ្លួន។

«លោកពូយកឡានទៅទុកមុនចុះ»ស៊ាវចាន់និយាយហើយក៏បើកទ្វារឡានរត់ចេញទៅក្រៅបាត់ រកតែគាត់ឃាត់ក៏មិនទាន់ ក្មេងម្នាក់នេះរហ័សពិតមែន។
ឃើញគេរត់ទៅរកមនុស្សចំណាស់ប្រហែលសែប្លាយម្នាក់គាត់ក៏ឈប់ចាំមើលសិន ម៉េចនឹងអាចបណ្តោយឲ្យគេនៅតែម្នាក់ឯងនៅខាងក្រៅបាននោះ?

«លោកពូ កំពុងរកអ្វីមែនទេ?»ទម្លាប់ចង់ដឹងចង់ឮរបស់គេហាក់មិនដែលផ្លាស់ប្តូរសោះ។ ស៊ាវចាន់រត់មកសួរគាត់ពីក្រោយស្ទើរតែភ្ញាក់លស់ព្រលឹងទៅហើយ ជើងតូចៗរបស់គេហាក់មិនបានផ្តល់សម្រឹបស្នូរឲ្យគាត់បានដឹងសូម្បីតែបន្តិច។

«ពូអត់មានរកអ្វីទេ»គាត់តបនឹងក្មេងល្អិតចំពោះមុខដោយញញឹមតិចៗខុសទម្លាប់មុខស្មើរបស់ខ្លួន ព្រោះមិនចង់ឲ្យក្មេងរស់រាយបែបនេះមានអារម្មណ៍ខ្លាចរអាចំពោះខ្លួននោះទេ។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now