ភាគទី៤០:ព្រានតែស្មោះ ប្រុសស្ម័គ្រតែអូនមួយ!

563 42 3
                                    


+ព្រឹកថ្ងៃថ្មី
ព្រលឹមថ្ងៃថ្មី ទឹកសន្សើមធ្លាក់ប្រក់ជាប់លើស្លឹកឈើចាំងពន្លឺផ្លេកៗពីរស្មីព្រះអាទិត្យ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ស្រឹប ខណៈជិតឈានចូលរដូវរងារ កាយតូចដែលមានត្រឹមអាវសមីពណ៌សស្តើងមួយបិទបាំងរាងកាយ ត្រសុលឈ្មុសឈ្មុលទៅរកទីកម្តៅក្នុងរង្វង់ដើមទ្រូងមាំរបស់អ្នកកម្លោះដែលបញ្ចប់ភ្លើងស្នេហ៍ជាមួយគ្នាកាលពីយប់មិញ ហាក់ដូចជាទីសុខសាន្តរបស់ខ្លួន។
បបូរមាត់ទន់ផ្អែម គួចញញឹមយ៉ាងមានក្តីសុខកាលបើរាងកាយទាំងមូលត្រូវបានក្រសោបចូលក្នុងទ្រូងក្រអូបឈ្ងុយឈ្ងប់ គួរឲ្យចង់ស្រង់ក្លិន ដណ្តប់កាយត្រជាក់ទាំងពីរដោយភួយកប្បាសក្រាស់ឃ្មឹកសាច់ទន់រលោង ចង់តែគេងមិនចង់ក្រោក។

«ប៊េប៊ី~ ក្រោកឡើង»អ៊ីបូឱនសម្លឹងមុខតូចច្រម៉ក់ក្នុងល្វែងទ្រូង មុននឹងថែលថើបលើសាច់ថ្ពាល់ក្រអូបត្រជាក់មួយដង្ហើម ទើបវាចាសម្លេងផ្អែមដាស់ម្ចាស់ចិត្តឲ្យក្រោកពីដំណេក។

«ហ្ហឹម~រំខានណាស់»ស៊ាវចាន់បម្រាស់ខ្លួនចូលកាន់តែស្និទ្ធិកាយក្រាស់ លើកដៃស្រាក់ឱបចង្កេះនាយជាប់ ទាញភួយគ្របផុតក្បាល ខណៈមាត់ស្រដីស្តីថានាយបង្កភាពរំខានដល់ខ្លួន។

«ក្មេងកម្ជិលអូននេះ មិនចង់ដើរលេងទេអ្ហេះ?»

«ដើរលេង??»ឮតែគេថាដើរលេងមិនបាន ស៊ាវចាន់លូនងើបមុខចេញពីភួយ មកសួរបញ្ជាក់ទាំងសម្លឹងមុខសង្ហា ដោយភាពត្រេកអរ ឃើញហើយអត់នឹងក្នាញ់មិនបាន។

«ចុះបងដែលនិយាយចោលទេ ឆាប់ក្រោករៀបចំខ្លួនទៅ ប្រយ័ត្នបងប្តូរចិត្ត»

«អ្ហឹក...ពិតមែនឬ?ហ្ហឹកៗ»ទឹកភ្នែកស្រក់តក់ៗកាលបើឮគេនិយាយថា នឹងនាំខ្លួនទៅដើរលេង រំភើបមែន រកថ្លែងមិនបានទេ។

«ហា៎?បងនាំទៅដើរលេងហើយយំធ្វើអ្វីពៅមាស?»ម្រាមដៃស្រឡូនវែងក្រសោបមុខតូចជូតវាសទឹកភ្នែកថើរៗ ក្មេងនេះអារម្មណ៍ផ្លាស់ប្តូរមិនទៀងពិតមែន។

«ក៏រំភើបពេកអ្ហឹក~ហ្ហឹក»រំភើបណាស់ រំភើបឡើងស្រក់ទឹកភ្នែក༎ຶ‿༎ຶ

«រំភើបក៏យំដែរ?»អ៊ីបូហួសចិត្ត ក្មេងមិនទាន់អស់ធំ ចរិតបែបនេះ?

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now