ភាគទី៤១:អរគុណដែលលោកកែប្រែ!

486 40 0
                                    

ក្រោយស្រស់ស្រូបអាហារពេលព្រឹករួច អ៊ីបូក៏ដាក់កាយតូចស្តើងរបស់ស៊ាវចាន់ឲ្យអង្គុយលើសាឡុងធំទូលាយមួយ មុននឹងនាំខ្លួនឡើងទៅបន្ទប់នៅជាន់ខាងលើវិញ។

នាយក្រាស់ចាប់រូតបើកវ៉ាលីស៊ាវចាន់សារជាថ្មី បំណងគ្មានអ្វីក្រៅពីយកអាវធំក្រៅដើម្បីដណ្តប់លើកាយត្រជាក់ស្រេងឡើយ តែសារជាថ្មីប្រអប់កាលពីល្ងាចបង្ហាញចំពោះមុខ ទើបនាយបំពានបើកមើលម្តងទៀត។

ខ្សែកដែលមានខ្សែតូចឆ្មារមួយខ្សែ ជាមួយបណ្តោងជាអក្សរឡាតាំងYBបង្ហាញចំពោះមុខ នាយរហ័សដកខ្សែកនោះមកពិនិត្យឲ្យច្បាស់នឹងភ្នែកថាពិតជាមិនបានច្រឡំ។ ត្រូវហើយនាយមិនបានស្រវាំងភ្នែកឡើយ ខ្សែកនេះមានតែមួយខ្សែនៅក្នុងលោក ហេតុអ្វីបានជាវាមកនៅក្នុងដៃរបស់ស៊ាវចាន់? តើគេជាអ្នកណាឲ្យពិតប្រាកដ?

«ឬមួយអូនជាចាន់អ៊ី? ស៊ាវចាន់...ចាន់អ៊ី តើជាអូន...?»ហេតុអីនាយមិនដែលចាប់អារម្មណ៍? ស៊ាវចាន់* ចាន់*អ៊ី ពួកគេទាំងពីរហេតុអ្វីមានឈ្មោះស្រដៀងគ្នា នៅផ្ទះជាមួយគ្នា!
ដោយខ្លាចស៊ាវចាន់ចាំយូរ ទើបអ៊ីបូទុកប្រអប់ខ្សែកវិញ ហើយកាន់អាវរងារមួយចុះមកខាងក្រោមជាមួយឫកពាធម្មតាបំផុត មិនឲ្យរាងតូចចាប់ពិរុទ្ធសង្ស័យបាន។

«ខាងក្រៅត្រជាក់ណាស់ ពាក់អាវក្រាស់ៗទៅ សុខភាពអូនមិនទាន់រឹងមាំទេ»អ៊ីបូគ្របអាវរងារនៅលើកាយតូច ជាមួយប្រយោគយកចិត្តទុកដាក់ អត់មិនបាននឹងឲ្យម្ចាស់សាម៉ីខ្លួនញញឹមទន់ចិត្ត។

«អ្ហឹម~ដឹងហើយ»

«តោះ~អឹប»
«លោក!ខ្ញុំមិនមែនកូនក្មេង»ស៊ាវចាន់ ទះដើមដៃរាងក្រាស់ផាច់ៗ ខណៈត្រូវនាយលើកពរជាប់ចង្កេះដូចក្មេងមួយខួប។ ហៃយ៉ា!គេមិនមែនក្មេងឲ្យនាយពរធ្វើឫកធម្មតាអ៊ីចឹងទេ។

«នៅឲ្យស្ងៀម ប្រយ័ត្នបងមិនឲ្យទៅ»

«មនុស្សអាក្រក់ ចូលចិត្តគម្រាម»

«អាក្រក់ចឹង ស្រឡាញ់ទេ?»

«អត់ហ្នឹងហើយ មើស!មុខអាក្រក់មើលណាស់»ស៊ាវចាន់ប្រកែកអឹមអៀន ដ្បិតនាយលោមុខមកកៀកខ្លាំងពេក។ ប្រុសម្នាក់នេះពេលអ៊ីចឹងទៅ គួរឲ្យស្អប់ដែរតើ!!

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now