ភាគទី២៩: យើងសុំទោស!

558 50 1
                                    

@វិមានវ៉ាង
រាងកាយដែលសន្លប់ស្តូកស្តឹងចាប់ផ្តើមភ្ញាក់បម្រាស់ខ្លួនទាំងខ្សោះកម្លាំង តែគេនៅតែព្យាយាមក្រោកបើកភ្នែកសង្ឃឹមថាខ្លួនអាចនៅមានវាសនាបានឃើញពន្លឺព្រះអាទិត្យសារជាថ្មី ប៉ុន្តែគ្រប់យ៉ាងប្រែក្រឡាស់ខុសពីក្តីរំពឹងក្រោយគេចោលភ្នែកទៅឃើញតែផ្ទៃបន្ទប់បួនជ្រុង មានតែទ្វារមួយ គ្មានបង្អួច ផ្ទៃខាងលើក៏ទាល់ រួមជាមួយពន្លឺព្រឿងៗដែលបំភ្លឺដោយអំពូលពណ៌ពងមាន់ អាចឲ្យគេសន្និដ្ឋានបានភ្លាមថាវាជាបន្ទប់ក្រោមដី ដែលគេប្រើដើម្បីឃុំឃាំងអ្នកទោស។

«ខ្ញុំមិនមែនអ្នកទោសឧក្រិដ្ឋទេ»ហេតុអី? ក្នុងជីវិតនេះគេមិនដែលទៅធ្វើបាប រុកកួនឬឈ្នានីសអ្នកណាឡើយ ប៉ុន្តែមើលអ្វីដែលគេទទួលបាននៅពេលនេះចុះ ទេវតាហាក់ដូចជាដាក់ទណ្ឌកម្មគេពេកហើយ។ មិនធ្លាប់ស្គាល់ មិនធ្លាប់ប្រទះគ្នាសូម្បីម្តង ពេលដែលបានជួបបែរជាកាចសាហាវយង់ឃ្នង ព្រៃផ្សៃដូចមនុស្សមានគំនុំតាំងពីអតីត។

«ឲ្យខ្ញុំស្លាប់ទៅប្រសើរជាងរស់ហ្ហឹកៗ~» បើនៅរស់ពិបាកជាងស្លាប់ទៅទៀតតើរស់ដើម្បីអ្វី រស់នៅដើម្បីតែគេជាន់ឈ្លីធ្វើបាបបើស្លាប់បាត់ក្នុងពេលនេះវាក៏ប្រហែលជាប្រសើរ ជីវិតគេឯការតាំងពីនៅតូច កើតមកជាកូនអ្នកមាន ស៊ីស្រួល ដេកស្រួល តើអស្ចារ្យត្រង់ណា? ទទួលការថែទាំថ្នាក់ថ្នមដូចកូនស្តេចតើល្អត្រង់ណា? បានចូលរៀនសាលាថ្លៃៗតើមានន័យអ្វី? បើគេមិនធ្លាប់បានរស់នៅជួបជុំគ្រួសារផងនោះ។
កែវភ្នែកស្លក់ចាប់ផ្តើមមានពន្លឺនៃក្តីសង្ឃឹម ក្រោយក្រឡេកភ្នែកឃើញអំបែងកែវសថ្លាមួយនៅលើឥដ្ឋ ទើបគេចុះពីលើគ្រែរំកិលខ្លួនគើមៗ រហូតអាចយកអំបែងមកកាន់នឹងដៃដូចបំណង។
ស៊ាវចាន់សម្លឹងមើលអំបែងនៅក្នុងដៃទាំងស្នាមញញឹម ស្នាមញញឹមដែលកើតមកជាមួយទឹកភ្នែក ភាពឈឺចាប់ និងក្តីអស់សង្ឃឹម។

«កូនប្រហែលមិនបានជួបលោកប៉ាទៀតទេ ប៉ុន្តែលោកប៉ាទុកចិត្តចុះកូនប្រាកដជារកអ្នកម៉ាក់ឲ្យឃើញ នៅខាងលើអ្នកម៉ាក់នឹងមើលថែកូន សុំទោសលោកប៉ាដែលកូនចាំផ្លូវប៉ាមកជួយកូនមិនបានទៀត» បញ្ចប់ប្រយោគដ៏សោកសង្រេង អំបែងសស្ងាចអូសកាត់ពីលើកដៃខាងឆ្វេង ហូរឈាមក្រហមឆ្អៅ ហើយម្ចាស់ដៃក៏ទន់ខ្លួនបិទភ្នែកដេកនៅលើឥដ្ឋក្បែរជើងគ្រែ ទាំងគ្មានអ្នកណាដឹង។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now