ភាគទី៣៥:អ្នកនិយាយក៏ឈឺ ឯអ្នកស្តាប់ក៏ឈឺមិនចាញ់គ្នា!

545 44 0
                                    

«ត្រូវហើយ!ត្រឹមប៉ុណ្ណឹងលោកកម្រោលដាក់ខ្ញុំបែបនេះទៅហើយ តើខ្ញុំទុកចិត្តលោកបានយ៉ាងម៉េចថា តទៅមុខលោកនឹងធ្វើបាបខ្ញុំឬអត់?»ស៊ាវចាន់ញញឹមសមចិត្ត ក្រោយអ៊ីបូនៅតែមិនអាចទប់កំហឹងរបស់នាយបាន។ សូមឲ្យគេជឿជាក់លើនាយ ទាំងដែលនាយមិនដែលធ្វើឲ្យគេជឿជាក់ហ្នឹងឬ? នាយជាមនុស្សអស្ចារ្យបំផុតដែលគេធ្លាប់ជួប!

«បង...បងសុំទោស! បងព្យាយាមហើយ តែអូនក៏ដឹងចរិតបងបែបណា» អ៊ីបូ ភ្ញាក់ខ្លួនមកវិញ ក្រោយស្តាប់ប្រយោគស៊ាវចាន់ ដៃដែលចាប់អង្រួនស្មាគេមុននេះ ប្តូរជាទាញកាយតូចឱបជាប់ប្រអប់ទ្រូង ជាមួយអារម្មណ៍ដែលពិបាកពណ៌នា ហេតុអ្វីមនុស្សធ្លាប់ខុសពិបាកផ្លាស់ប្ដូរកែវភ្នែកដែលអ្នកដទៃសម្លឹងមកកាន់ខ្លួនយ៉ាងនេះ?

«ចរិតលោកបែបណាខ្ញុំម៉េចហ្នឹងដឹង! ម្តងល្អ ម្តងអាក្រក់ ម្តងថ្នាក់ថ្នម ម្តងក៏ធ្វើបាបដូចសត្វធាតុ»

«បងនឹងកែ! បងប្រាប់អូនហើយថាបងនឹងកែ បងស្រឡាញ់អូន បងសន្យាមិនមានរឿងបែបនេះកើតឡើងទៀតឡើយ ជឿបងណា៎ស៊ាវចាន់»

«ឲ្យខ្ញុំជឿលោកបែបណា?ហ្ហឹក...ទង្វើលោកធ្វើដាក់ខ្ញុំតាំងពីថ្ងៃជួបដំបូង ខ្ញុំមិនទាន់ភ្លេចទេ ខ្ញុំស្ទើរតែស្លាប់ដោយសារលោកប៉ុន្មានដងហើយ? វ៉ាង អ៊ីបូ! បញ្ឈប់ទៅ! ដោះលែងខ្ញុំទៅហ្ហឹកៗ» កាយតូចប្រែជាញ័រ ទឹកភ្នែកចាប់ហូរដូចទឹកបាក់ទំនប់ សម្លេងនិយាយអណ្តឺតអណ្តកបន្លឺនៅក្បែរទ្រូងមាំ អ្នកនិយាយក៏ឈឺ ឯអ្នកស្តាប់ក៏ឈឺមិនចាញ់គ្នា!

«បងធ្វើមិនបានទេ! ឲ្យបងធ្វើអ្វីក៏បាន តែកុំសុំឲ្យបងដោះលែងអូន ចាន់!បង...បងហ្ហឹក...បងអង្វរអូននៅជាមួយបងទៅហ្ហឹក» នាយម៉ាហ្វៀដែលមិនធ្លាប់ទន់ជ្រាយ ទីបំផុតនាយក៏យំដោយសារតែក្មេងប្រុសម្នាក់ ដោះលែងគេឬ? នាយធ្វើមិនបាន! នាយអាចឲ្យគេគ្រប់យ៉ាងលើកលែងតែរឿងមួយ គឺដោះលែងគេឲ្យចាកចេញពីដើមទ្រូងនាយ...

«កុំចងខ្ញុំទុកអីបើលោកមិនស្រឡាញ់ខ្ញុំ ពួកយើងរស់នៅរាងខ្លួនទៅ»

«អ្នកណាថាបងមិនស្រឡាញ់អូន?»

«លោក!»

«ពួកយើងរៀបការទៅ»អ៊ីបូ ក្រសោបមុខរាងតូចឲ្យសម្លឹងចំកែវភ្នែករបស់នាយ ទឹកមុខមាំមិនធ្លាប់មានស្នាមញញឹមកំពុងញញឹមស្រទន់មកកាន់គេ ជម្រុញឲ្យបេះដូងទន់ភ្លន់នៅក្នុងប្រអប់ទ្រូងខាងឆ្វេង ប្រែជាលោតញាប់ខុសចង្វាក់ តើគេកំពុងរំភើបជាមួយនឹងពាក្យសម្ដីរបស់នាយ?

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now