ភាគទី១៨:ស្លៀកពាក់បែបនេះ ចង់ទាក់យើងហ្អេះ?🔞

651 50 5
                                    

warning 🔞

បន្ទាប់ពីត្រូវម្ចាស់បន្ទប់ធ្វើបាបអស់មួយល្ងាចមកហើយនោះ ស៊ាវចាន់ក៏កាន់ខោអាវរបស់ខ្លួនមួយសម្រាប់ចូលងូតទឹកក្នុងបន្ទប់ទឹករបស់គេទាំងលំបាក ព្រោះតាំងពីព្រឹករហូតមកដល់ពេលនេះយប់ម៉ោង9ហើយ ក្រពះគេមិនបានទទួលអាហារសូម្បីតែមួយម៉ាត់។ យកគេមកចាក់សោរឃុំទុកចោលនៅក្នុងបន្ទប់ ចង់សម្លាប់គេបំបិទមាត់ដោយបែបនេះមែនទេ?
កាយតូចយោងខ្លួនទៅបន្ទប់ទឹកទាំងធ្ងន់ក្បាលកណ្តុកព្រោះតែរបួសដែលរាងក្រាស់បង្កឡើងមកនោះមិនទាន់បានលាងសម្អាត ឬលាបថ្នាំឡើយ។ ចំណាយពេលមួយសន្ទុះនាយតូចក៏ចេញពីបន្ទប់ទឹកវិញ ជាមួយខោខ្លីពាក់កណ្ដាលភ្លៅ និងអាវសស្តើងមួយអាចមើលធ្លុះរាងរៅរបស់គេបាន ប៉ុន្តែវាជាពេលយប់ស្លៀកពាក់បែបនេះគឺល្អបំផុតហើយ។ គេទម្លាក់ខ្លួនគេងលើសាឡុងទាំងគ្មានកម្លាំង ដោយរំលងគ្រែដែលមានពូកទន់ល្មើយចោល ព្រោះម្ចាស់បន្ទប់មិនបានអនុញ្ញាតឲ្យគេគេងឡើយ។

ក្រាក ក្រឹក*
សម្លេងបើកទ្វារបន្ទប់ហើយក៏បិទចាក់គន្លឹះវិញជាប់មួយទំហឹង ដោយស្នាដៃរបស់ម្ចាស់បន្ទប់ផ្ទាល់។ អ៊ីបូបោះជំហានទៅរកអ្នកដែលទើបនឹងគេងលក់នៅលើសាឡុង មុននឹងលើកបោះគេទៅលើគ្រែដោយមិនថ្នមដៃសូម្បីតែបន្តិច។

ព្រូស*
«អូយ៎!លោក...»ស៊ាវចាន់ ភ្ញាក់ឡើងវិញទាំងយកដៃទប់ចង្កេះ សម្លឹងមុខមនុស្សប្រុសដែលលើកគ្រវាត់គេដូចបាវសំឡីដោយការហួសចិត្ត គេជាមនុស្សមានសាច់មានឈាម ចេះឈឺចាប់ មិនមែនជារបស់សម្រាប់ឲ្យនាយធ្វើអ្វីក៏បានតាមចិត្តនោះទេ ប៉ុន្តែមើលទង្វើរបស់ប្រុសម្នាក់នេះចុះ!

«ស្លៀកពាក់បែបនេះ ចង់ទាក់យើងហ្អេះ?» អ៊ីបូ ច្រត់ដៃឃាំងកាយតូចឲ្យនៅក្រោមទ្រូង មុននឹងបោះសំណួរមើលងាយ ទាំងដែលនាយក៏លួចសម្លឹងមើលរាងកាយគេដោយភ្លើងប្រាថ្នា។

«លោកឯងនិយាយស្អី? មនុស្សគម្រក់!ចុះចេញភ្លាម!»ស៊ាវចាន់ យកដៃទប់រុញទ្រូងមាំដែលកំពុងបន្ទាបមករកខ្លួន តែកម្លាំងស្តួចស្តើងរបស់គេ មិនសូម្បីតែធ្វើឲ្យរង្គើរលួសបន្តិច មានតែត្រូវគេសង្កត់ថែម។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Opowieści tętniące życiem. Odkryj je teraz