ភាគទី៣០:នាយជាមនុស្ស មិនមែនគ្រឿងដែក(មនុស្សយន្ត)

569 45 2
                                    

(«ផ្ញើរលោកវ៉ាងជួយមើលថែគេជំនួសខ្ញុំផង») លោកស៊ានបន្លឺឡើងទាំងក្តីត្រេកអរ ព្រមជាមួយនឹងទុក្ខព្រួយខ្លះ។ ត្រេកអរត្បិតអីកូនប្រុសត្រូវរកឃើញ នាំមកកន្លែងមានសុវត្ថិភាព តែក៏ពិបាកចិត្តព្រោះការងាររកស៊ីកំពុងតែជួបវិបត្តិ។ គាត់បានជួញដូរគ្រឿងញៀន ហើយចង្រៃអ្វី មិនដឹងសត្រូវមកពីខាងណា វារាយការណ៍ឲ្យប៉ូលិសត្រូវធ្វើឲ្យគាត់ខាតបង់មិនស្ទើរ សូម្បីតែក្លឹបនិងកាស៊ីណូរបស់គាត់ដែលបើកនៅប៉ារីសក៏កំពុងមានបញ្ហាដូចគ្នា។

«បាទ! ដោយក្តីរីករាយ» អ៊ីបូ ឆ្លើយតបយ៉ាងកក់ក្តៅ បន្ទាប់ពីបង្វិលក្បាលអ្នកម្ខាងទៀត ម្តងបែបនេះ ម្តងបែបនោះតាមតែចិត្តនាយត្រូវការ។

(«អរគុណលោកវ៉ាងណាស់! រំខានលោកពេកហើយ ពិតជារអៀសខ្លួនមែន»)

«ខ្ញុំជួយដោយពេញចិត្តប៉ុណ្ណោះ»

(«ពិតជាអរគុណពិតមែន ខ្ញុំនឹងប្រញាប់ចាត់ចែងគ្រប់យ៉ាងឲ្យរៀបរយ ពេលនេះខ្ញុំរវល់បន្តិច អ៊ីចឹងលាហើយលោកវ៉ាង»)

«បាទ!តាមសម្រួលចុះ ជម្រាបលា» អ៊ីបូបិទទូរស័ព្ទទុកនៅលើតុទាំងស្នាមញញឹមគែមមាត់ក្នុងនាមជាអ្នកឈ្នះ។ ត្រឡប់ទៅប្រហែលកន្លះម៉ោងមុន នាយបានថតរូបស៊ាវចាន់ផ្ញើរទៅឲ្យលោកស៊ានមើល ប្រាប់ថាកូនរបស់គាត់ត្រូវបានរកឃើញហើយ ដោយសារពួកឈ្មួញងងឹតនាំមកលក់នៅឡុងដ៍ បន្ទាប់ពីគេបានរត់គេចខ្លួនពីបុរសម្នាក់ ពេលនេះសុខភាពរបស់គេខ្សោយខ្លាំងណាស់ទើបត្រូវសម្រាកដាក់សឺរ៉ូម ហើយលោកស៊ានក៏ជឿតាមពាក្យដែលនាយប្រឌិតដោយឥតសង្ស័យ ព្រោះគ្រប់ពាក្យដែលនាយនិយាយសុទ្ធតែសមហេតុផល ស៊ាវចាន់ពិតជាត្រូវបានមនុស្សប្រុសម្នាក់ចាប់យកទៅពិតមែន រូបសម្រស់កូនរបស់គាត់ក៏ស្អាតមិនខ្វះទេអ្នកដែលចាប់ចិត្តស្រឡាញ់ ដូច្នេះអ្នកដែលចាប់គេយកទៅលក់ប្រាកដជាទទួលបានតម្លៃខ្ពស់ សភាពទ្រុឌទ្រោមរបស់កូនប្រុសក៏គាត់ជឿជាក់ថាបណ្តាលមកពីការដែលត្រូវគេចាប់ជម្រិតវាយធ្វើបាបពិតមែន។
ប៉ុន្តែគ្រប់យ៉ាងគឺផ្ទុយស្រឡះ ព្រោះកូនរបស់គាត់នៅជាមួយមនុស្សម្នាក់នេះតាំងពីថ្ងៃដំបូងនៃការបាត់ខ្លួនរហូតមកដល់ពេលនេះ។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now