ភាគទី១៧:យើងស្អប់មនុស្សមាយា!!🔞

616 51 1
                                    

«យើងជាអ្នកណាហ្អេះ? យើងជាម្ចាស់ជីវិតឯង! ហើយទីនេះជាកន្លែងដែលយើងនឹងធ្វើឲ្យឯងមានក្តីសុខរហូតបំភ្លេចមិនបានពេញមួយជីវិត! ហ៊ឹស!»រាងក្រាស់ ពោលច្បាស់ៗជាមួយទឹកមុខឃោឃៅ។ នាយចាប់ភ្ងើយចង្ការស្រួច ច្របាច់ថ្គាមមនុស្សមាឌតូចចំពោះមុខខ្លាំងៗ រហូតជាប់ស្នាមក្រហមមុននឹងគ្រវាសចេញវិញមួយកម្លាំងដៃ ឲ្យនាយតូចបុកក្បាលនឹងជ្រុងគ្រែមួយទំហឹង។

«អ្ហឹក~លោក...??»ស៊ាវចាន់ យកដៃខ្ទប់ក្បាល ទើបដឹងថាមានឈាមហូរមកប្រលាក់ដៃរបស់ខ្លួន។ នាយតូចពោលទាំងអួលដើមក ហៅមនុស្សចំពោះមុខ។ នាយជាអ្នកណា? ហេតុអ្វីមកធ្វើបែបនេះចំពោះគេ? គេមិនដែលសូម្បីតែស្គាល់នាយផង!

«យើងយ៉ាងម៉េច? យើងប្រាប់ឯងចុះ ស៊ាវចាន់ គ្រីស្ទីណា! វាទើបតែចាប់ផ្តើមតែប៉ុណ្ណោះ ឯងនឹងត្រូវសងយើងគ្រប់យ៉ាងលើសឪបស់ឯងបានធ្វើរាប់រយដង» នាយចោងហោងសម្លឹងមុខនាយតូច! មើលចំបែបនេះទើបដឹងថានាយតូចស្រស់ស្អាតប៉ុណ្ណា ទម្រង់មុខមួយនេះស្ទើរតែសម្លាប់បេះដូងនាយមួយរំពេចទៅហើយ!

«លោកហ្ហឹក...លោកគ្មានហេតុផលទេ ប៉ារបស់ខ្ញុំបានធ្វើអ្វីលោក?ហ្ហឹកៗ...»នាយតូច និយាយទាំងយំត្រសឹក ទឹកភ្នែកហូរដាបផែនថ្ពាល់។ នាយយកគេមកធ្វើបាប ទាំងដែលគេមិនបានដឹងពីដើមហេតុអ្វីទាល់តែសោះ។

«កុុំប្រើទឹកភ្នែករបស់ឯងនៅចំពោះមុខយើង យើងស្អប់មនុស្សមាយា!! គ្រាំង*»អ៊ីបូ ស្រែកផាំងៗមុននឹងបើកទ្វារចេញទៅក្រៅហើយបិទវិញមួយទំហឹង! នាយនៅមិនទាន់ដាច់ចិត្តធ្វើបាបគេខ្លាំងជាងនេះនៅឡើយ ប៉ុន្តែមិនប្រាកដថាចាប់ពីថ្ងៃស្អែកទៅគេនឹងអាចរួចខ្លួនឬអត់? ឬក៏បន្ទាប់ពីនាយត្រឡប់មកភូមិគ្រឹះម្តងទៀត អាចនឹងយប់នេះ...?

«ហ្ហឹក~លោកប៉ា!កូនចង់ត្រឡប់ទៅផ្ទះវិញ ហ្ហឺៗ»នាយតូចអង្គុយរាបនឹងការ៉ូយំស្រែកខ្លាំងៗ។ គេនឹកផ្ទះ! គេចង់ត្រឡប់ទៅផ្ទះវិញ! យកគេទៅភូមិគ្រឹះធំ ឬភូមិគ្រឹះនៅLAក៏បាន! សូមអង្វរ!

@យប់
@Night Club
ក្លឹបរាត្រីមានភ្លើងពណ៌បញ្ចាំងឆ្វេចឆ្វាចស្ទើរខ្វាក់ភ្នែក ជាមួយនឹងសម្លេងតន្រ្តីនិងយុវវ័យរាប់សិបនាក់ បង្កើតជាភាពអ៊ូអរ ឮសម្លេងអ៊ឹលនិយាយស្តាប់គ្នាសឹងមិនបាន តែបែរជាមានមនុស្សចូលមកហូរហែឥតដាច់ ក្នុងនោះក៏មានបុរសសង្ហាដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាអ្នកមានអំណាចផ្តាច់គេ នៅចក្រភពអង់គ្លេសក៏បានបង្ហាញខ្លួននៅទីនេះដែរ។

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now