ភាគទី២៦:កុំធ្វើបាបខ្ញុំ ខ្ញុំខ្លាចហើយ...

550 50 3
                                    

ពាក្យសម្តីដែលអ៊ីបូបាននិយាយ ព្រមទាំងសព្វនាមដែលនាយហៅទៅកាន់ស៊ាវចាន់ គេមិនបានឮឡើយ ព្រោះគេសន្លប់បាត់ទៅហើយ។ រាងក្រាស់បញ្ចប់ទឹកចុងក្រោយរបស់ខ្លួនសម្ងំបញ្ចូលមេជីវិតដែលមាននៅក្នុងទឹកកា*របស់ខ្លួនទៅក្នុងខ្លួនរាងតូចទាំងអស់ដូចរាល់ដង ព្រោះនាយគិតថារាងតូចជាមនុស្សប្រុសមិនអាចពពោះបានឡើយ ប៉ុន្តែនាយមិនបានដឹងឡើយថារាងតូចមានឈាមជ័រជាអូមេហ្កាដែលអាចពពោះផ្តល់កំណើតបានដូចជាមនុស្សស្រីធម្មតា នាយក៏មិនដែលនឹកភ្នកចាប់អារម្មណ៍ដែរថាខ្លួនឯងគឺជាអាល់ហ្វាដែលអាចធ្វើឲ្យអូមេហ្កាជាភេទប្រុសពពោះបាន ទោះបីជានាយមាននាមជាអាល់ហ្វាក៏ដោយ ព្រោះភាគរយដែលនាយអាចជួបប្រសព្វនឹងពពួកអូមេហ្កាដូចជាស៊ាវចាន់គឺមានតិចបំផុត រហូតនាយលែងខ្វល់ខ្វាយជាមួយរឿងដ៏គួរឱ្យធុញទ្រាន់ទាំងនេះ។

•Alpha(អាល់ហ្វា): ជាមនុស្សប្រភេទទីមួយដែលមានឋានៈបុណ្យសក្តិខ្ពស់ បើទោះជាកើតក្នុងគ្រួសារអ្នកក្រខ្សត់ក៏អាចក្លាយជាមហាសេដ្ឋីបានដែរព្រោះពួកគេជាមនុស្សដែលមានសំណាងនិងមានមហិច្ចតាខ្ពស់ អាល់ហ្វាមានភាគតិចណាស់ ក្រៅពីនេះអាល់ហ្វាមានឈាមជ័រជាអ្នកដឹកនាំ ពួកគេកម្រមានឋានៈតូចទាបឬទន់ខ្សោយណាស់។ អាល់ហ្វាអាចធ្វើអោយអូមេហ្គាដែលជាដៃគូរបស់ខ្លួនមានកូនបាន។

•Omega(អូមេហ្គា): ជាមនុស្សប្រភេទទីបី អូមេហ្គាស្អាតជាងមនុស្សប្រុសនិងមនុស្សស្រីទូទៅ(ស្អាតខ្លាំង) អូមេហ្គាទន់ខ្សោយមិនអាចទប់ទល់ជាមួយអាល់ហ្វាឬបេតាបានឡើយប្រសិនបើពពួកនោះចង់បៀតបៀនពួកគេនោះពួកគេច្បាស់ជាមិនអាចការពារខ្លួនបានទេ។ អូមេហ្គាមាន heat circle ឬដំណើរនៃការមករដូវដូចមនុស្សធម្មតាប៉ុន្តែការមករដូវរបស់ពួកគេគឺពួកគេមានអារម្មណ៍ថាមិនស្រួលខ្លួនដូចត្រូវថ្នាំសម្រើប ពួកគេអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងតាមពីរវិធីគឺទីមួយផឹកថ្នាំរម្ងាប់អារម្មណ៍ឬបើស្ថិតក្នុងករណីមិនអាចប្រើថ្នាំបានពួកគេនឹងត្រូវឃុំទុក ទីពីរគឺមានសិចជាមួយអាល់ហ្វារបស់ខ្លួនដើម្បីអោយអរម៉ូនស្ងប់។(*Credit:SunshineII-ពន្លឺព្រះអាទិត្យពីរ)

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Donde viven las historias. Descúbrelo ahora