ភាគទី១៥:ឃ្លាតតែកាយ

422 43 0
                                    


@ប្រាំថ្ងៃក្រោយ
«លោកម្ចាស់ មានដំណឹងពីប៉ូលិសប្រាប់ថារកសាកសពរបស់អ៊ីបូ រីខាដូឃើញហើយទាន»

«ធ្វើតេស្តហើយឬនៅ?»លោកស៊ានសួរបញ្ជាក់ ព្រោះខ្លាចថាមានការភ័ន្តច្រឡំ មិនបានធ្វើកោសល្យវិច័យឲ្យបានច្បាស់លាស់ ក៏រាយការណ៍ខុសមនុស្ស។

«ច្បាស់ហើយ លោកម្ចាស់»

«ល្អ!ចេញទៅវិញចុះ»
«បាទ»

«ហ៊ឹស!ទីបំផុតឯងក៏ចាញ់យើងហើយ វ៉ាងលី រីខាដូ»ស៊ានលី សើចរហឹសក្នុងបំពង់ក ជាមួយភាពជោគជ័យរបស់ខ្លួន តទៅភ្នំមួយនេះអាចមានខ្លាតែមួយបានហើយ។

ព័ត៌មានអំពីការស្លាប់របស់ទាយាទតែម្នាក់របស់ត្រកូលរីខាដូ ធ្វើឲ្យល្បីកក្រើកពេញប្រទេសចិនម្តងទៀត បន្ទាប់ពីហេតុការណ៍ឆេះភូមិគ្រឹះប្រហែលជាមួយអាទិត្យមុន។ គ្រប់គ្នាស្ទើរតែមិនជឿថាត្រកូលតោកំណាចមួយនេះ បញ្ចប់ទៅដោយសោកនាដកម្មបែបនេះឡើយ។ ប៉ុន្តែក្មេងប្រុសម្នាក់ដែលកំពុងទន្ទឹងរង់ចាំអ្នកដែលបានស្លាប់ទៅហើយនោះបែរជាមិនបានដឹងឮអ្វីសូម្បីតែបន្តិច ព្រោះ...
ស៊ាវចាន់សម្ងំនៅតែក្នុងបន្ទប់មិនព្រមចេញទៅណាឡើយ សូម្បីតែសាលារៀនក៏គេមិនអើពើ អ្វីដែលគេខ្វល់ពេលនេះគឺបងប្រុសរបស់គេ ដែលបាត់ខ្លួនអស់រយៈពេលប្រាំថ្ងៃទៅហើយ មិនទទួលបានដំណឹងអ្វីសូម្បីតែបន្តិច។
អាល្អិតពាក់ខ្សែកដែលរាងក្រាស់បានប្រគល់ឲ្យខ្លួនមុនពេលបែកគ្នា មិនមានគំនិតថានឹងដោះវាចេញឡើយ រហូតដល់គេបានជួបនឹងនាយវិញ។ គេខ្លាចអ៊ីបូនឹងចំណាំគេមិនបាន ប្រសិនបើគេមិនពាក់ខ្សែកនេះ។
«បងប្រុស ចាន់ៗនឹកបងប្រុសណាស់ បងអត់នឹកចាន់ៗទេមែនទេ?»ស៊ាវចាន់ អង្អែលខ្សែកស្រាលៗ ពោលពាក្យនឹករលឹកដល់ម្ចាស់របស់វា ទាំងតឹងទ្រូង។ម៉ោងប្រាំបួនយប់ហើយគេមិនទាន់គេងនៅឡើយ ព្រោះគេកំពុងរង់ចាំបងប្រុសតែម្នាក់ដែលតែងធ្វើឲ្យគេញញឹមមករហូត។ ចង់ទៅបាត់ដល់ពេលណា? មិនមករកគេវិញទេមែនទេ? ប្រាំថ្ងៃនេះគេយំស្ទើរអស់ទឹកភ្នែក រហូតដល់ពេលនេះនៅមានស្នាមទឹកភ្នែកជាប់ថ្ពាល់នៅឡើយ។ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលបានដឹងនោះ? ត្រឹមប្រាំថ្ងៃគេពិបាកដល់ថ្នាក់នេះទៅហើយ ចុះទម្រាំតែមួយអាទិត្យ?មួយខែ?មួយឆ្នាំ?ដប់ឆ្នាំ?ឬលើសពីនេះ...តើគេនឹងទទួលយកបានយ៉ាងដូចម្តេច?
«ចាន់ៗនឹងគូររូបបងប្រុសឲ្យបានច្រើន ហើយរង់ចាំបងត្រឡប់មកវិញ»ស៊ាវចាន់ ក្រោកពីលើគ្រែ ទាញយកសម្ភារសម្រាប់គូរគំនូររបស់ខ្លួន យកមកគូរបន្ត។ គេតែងតែធ្វើបែបនេះរាល់ថ្ងៃ ទោះមិនអាចជួបមុខម្ចាស់ពិតប្រាកដ ក៏សុំត្រឹមមានរូបគំនូរបស់នាយនៅក្បែរខ្លួនជំនួសក៏បាន...។
_ _ _ _ _
ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស
  ទីក្រុងឡុងដ៍ជាកន្លែងប្រមូលផ្តុំនូវប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ នយោបាយ ម៉ូត គំនូរ តន្ត្រី និងការកម្សាន្ត ជាកន្លែងដែលយើងអាចស្វែងរកម៉ូតសំលៀកបំពាក់ដ៏ទាន់សម័យ ក្លឹបដ៏ល្បី និងតំបន់ទាន់សម័យជាងគេក្នុងពិភពលោក នាឡិកា Big Ben ផ្លូវ Westminister Abbey សួនច្បារ Covent Garden ផ្សារ Camden និង Trafalgar Square និងជាច្រើនទៀត។
ខណៈដែលនៅស៊ាងហៃម៉ោង9យប់ទៅហើយ ប៉ុន្តែនៅទីក្រុងឡុងដ៍វាទើបតែម៉ោង2រសៀលប៉ុណ្ណោះ
«ម្ចាស់តូចដល់ម៉ោងហ្វឹកហាត់ហើយទាន»
សម្លេងកាត់ផ្តាច់អារម្មណ៍របស់ក្មេងប្រុសវ័យជំទង់ដែលកំពុងសម្លឹងយ៉ាងរវើរវាយនឹងទេសភាពខាងក្រោយភូមិគ្រឹះដ៏ធំមួយ ចំកណ្តាលទីក្រុងឡុងដ៍ ប៉ុន្តែចិត្តគំនិតបែជាអណ្តែតត្រសែតដល់ក្រុងសៀងហៃឯណោះទៅវិញ។
អ៊ីបូទាញខ្លួនពីការភ្លឹក ដើរចេញទៅកន្លែងហ្វឹកហាត់តាមបុរសចំណាស់ដែលចូលមកហៅខ្លួនមុននេះដោយមិនភ្លេចបង្ហើរប្រយោគចោលតាមខ្សល់
«បងនឹងឯងណាស់ចាន់អ៊ី!»
អ្នកណាថានាយស្លាប់? អ្នកណាថាត្រកូលរីខាដូបាត់បង់ទាយាទសម្រាប់ស្នងត្រកូលនោះ? ផ្ទុយទៅវិញនាយមិនបានស្លាប់ទៅណាឡើយ! ដរាបណានាយមិនទាន់បានសងសឹកគំនុំឈាមនេះរួច នាយដាច់ខាតមិនចាកចេញឡើយ។
អ៊ីបូ ត្រូវផ្លាស់មករស់នៅចក្រភពអង់គ្លេសវិញភ្លាមៗបន្ទាប់ពីចាកចេញពីភូមិគ្រឹះគ្រីស្ទីណា តាមយន្តហោះផ្ទាល់ខ្លួន។ ដោយគ្មានអ្នកណាដឹងក្រៅអំពីអ៊ំស៊ីមនុស្សជំនិតរបស់លោកវ៉ាងលី និងកូនចៅប៉ុន្មាននាក់ឡើយ។
ចំណែកឯសាកសពដែលប៉ូលិសនិយាយថាជាសាកសពរបស់នាយនោះ ការពិតគ្រាន់តែជាសពរបស់ក្មេងប្រុសម្នាក់ដែលមានវ័យប្រហែលនាយ ហើយលង់ទឹកស្លាប់ថ្ងៃជាមួយនាយតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែសាកសពអណ្តែតនៅក្នុងទឹកយូរថ្ងៃពេករហូតដល់ស្អុយរលួយ ទើបគេមិនអាចចំណាំអត្តសញ្ញាណបាន ហើយក៏វាយតម្លៃថាជាសាកសពរបស់ទាយាទត្រកូលរីខាដូ តាមថ្លៃបិទមាត់របស់កូនចៅលោកវ៉ាងលីតែម្តងទៅ។

«ម្ចាស់តូចកុំបង្ខំខ្លួនឯងពេកអី»អ៊ំស៊ី និយាយឡើងបន្ទាប់ពីអង្គុយមើលអ៊ីបូហ្វឹកហាត់បានមួយសន្ទុះធំ។ ឃើញនាយប្រឹងប្រែងគាត់ក៏សប្បាយចិត្តដែរ ប៉ុន្តែបើនាយប្រឹងរហូតមិនគិតពីកម្លាំងខ្លួនឯងពេកនោះ គាត់ក៏មិនគាំទ្រដូចគ្នា។

«មិនអីទេ ខ្ញុំដឹងអ្វីដែលត្រូវធ្វើហើយ»

«អ៊ំគ្រាន់តែបារម្ភខ្លាចម្ចាស់តូចបាក់កម្លាំង»

«ខ្ញុំមិនចូលចិត្តឲ្យអ្នកណាបារម្ភតាំងពីដើម ឬអ៊ំស៊ីមិនដឹង?»អ៊ីបូ និយាយហីៗ ប្រលែងបាវខ្សាច់ដែលនាយទើបតែវាយមុននេះចោល សម្តៅទៅកន្លែងបាញ់កាំភ្លើងវិញម្តង។

ផាំង ផាំង ផាំង*
បីគ្រាប់ផ្ទួនគ្នាទៅចំដបស្រាបីគ្មានខុស អមដោយស្នាមញញឹមចុងមាត់។ ស្នាដៃរបស់នាយកាន់តែល្អលើសពីពេលនៅប្រទេសចិនទ្វេដង។

«បញ្ចប់ពីនេះ អ្នកប្រុសនឹងរៀនពីស្នៀតគប់កាំបិត ការប្រើដាវ របៀបការពារខ្លួន និងវិធីគេចគ្រាប់កាំភ្លើង»

ផាំង ផាំងៗ*...
«ចុះបន្ទាប់មក?»អ៊ីបូ

«ពេលដែលអ្នកប្រុសចេះហើយ ពួកយើងនឹងបង្រៀនអ្នកប្រុសពីរបៀបជិះសេះ រត់ប្រណាំងសេះ និង ស្នៀតផ្សេងៗទៀត តាមដែលអ្នកប្រុសចង់ដឹង»

«ល្អណាស់»

«គ្រូបង្រៀនផ្ទាល់ខ្លួនរបស់អ្នកប្រុសនឹងចាប់ផ្តើមនៅអាទិត្យក្រោយ ហើយឆ្នាំក្រោយខ្ញុំនឹងរៀបចំឲ្យអ្នកប្រុសចូលរៀននៅក្នុងសាលាទូទៅវិញ»អ៊ំស៊ី រៀបរាប់ពីគម្រោងដែលគាត់ដៅទុកជាស្រេចសម្រាប់ការហ្វឹកហាត់របស់រាងក្រាស់ ប្រាប់ដល់នាយជាហូរហែ ដើម្បីឲ្យនាយបានត្រៀមខ្លួនជាមុន។ គាត់បានសន្យានឹងលោកម្ចាស់របស់ខ្លួនរួចហើយថានឹងមើលថែទាយាទត្រកូលរីខាដូ ឲ្យបានល្អបំផុតរហូតដល់ដង្ហើមចុងក្រោយនៃជីវិតរបស់គាត់។ ដូច្នេះហើយនាយនឹងទទួលបានការហ្វឹកហ្វឺនដ៏តឹងរ៉ឹងមួយ ហើយនឹងក្លាយទៅជាមនុស្សដែលមានអំណាចបំផុត!!

––––––––
To be continued..............
សូមរង់ចាំភាគបន្ត.................
Love all reader 💋💋❤️
   គីម ជុងស៊ី✨

ម្ចាស់ស្នេហ៍វ៉ាង អុីបូ (Completed)Where stories live. Discover now