ពេលព្រឹកព្រលឹមដ៏ស្រស់បំព្រងហើយក៏ជាពេលវេលាដ៏ស្រស់បំព្រងបំផុតសម្រាប់គូស្វាមីភរិយាដ៏ថ្មីស្រឡាង ។ បើកភ្នែកភ្ញាក់ពីដំណេកពួកគេទាំងពីរក៏ទទួលបានការរៀបចំទទួលស្វាគមន៍ដ៏កក់ក្តៅមួយពីគ្រួសាររបស់ Tae។ ជារឿយៗ Jungkook តែងតែលួចសង្កេតមើលថាទាំងលោកពុកនិងអ្នកម៉ែរបស់ Tae គឺសុទ្ធតែជាមនុស្សល្អមិនចម្លែកទេដែលអ្នកគ្រប់គ្នានៅទីនេះគោរពនិងស្រឡាញ់ពួកគាត់ ។ អ្វីដែលគេចាប់បានខ្លាំងជាគេបង្អស់នោះគឺពួកគាត់ស្រឡាញ់កូនប្រុសរបស់គាត់ខ្លាំងណាស់ ។
ដោយសារតែ Jungkook ត្រូវប្រញាប់ធ្វើដំណើរទៅរាជវាំងវិញគេក៏មិនអាចនៅសម្រាកទីនេះបានទៀតនោះដែរ ។ គេចាំបាច់ត្រូវតែត្រឡប់ទៅវិញឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ព្រោះគោលបំណងដែលគេចេញពីរាជវាំងមកគឺគេមកលំហែរអារម្មណ៍លេងតែប៉ុណ្ណោះ គ្រាន់តែគេជ្រុលត្រូវដេញចាប់មកឆ្ងាយដល់ថ្នាក់នេះ ។
« ស្ងាត់ម្ល៉េះ?? នឹកពុកម៉ែឯងហ្ហេស?? » បន្ទាប់ពីចំណាយពេលធ្វើដំណើរអស់មួយព្រឹកពេញហើយ Jungkook ក៏ដាច់ចិត្តលើកសំណួរមកសួរនាំ Tae ដោយសារតែឃើញគេស្ងាត់និងទឹកមុខមិនសូវស្រស់ ។ មិនដឹងថាវាយ៉ាងម៉េចគ្រាន់តែឃើញមុខគេមិនសូវស្រស់ក៏ខ្លួននៅមិនសុខដែរ កើតឆ្កួតស្អីទៀតហើយ??
« បាទ »
« បើយើងមានពេលយើងនាំមកលេង »
« អរព្រះគុណអ្នកអង្គម្ចាស់ច្រើនហើយ » Jungkook មិនបានតបជំនួសមកវិញនូវការស្ងៀមស្ងាត់មកដដែល គ្រាន់តែលើកនេះ Tae ហាក់ដូចជាសប្បាយចិត្តនិងញញឹមបានវិញខ្លះ ម្តងៗ Jungkook ក៏លួចញញឹមតាមដែរ ។
« អ្នកអង្គម្ចាស់ព្រះជន្មប៉ុន្នានវស្សាហើយក្រាបទូល?? » លើកនេះ Tae គឺជាអ្នកផ្តួចផ្តើមការនិយាយបន្ទាន់ពីពួកគេស្ងាត់មាត់មិននិយាយស្តីអ្វីរៀងយូរល្មមហើយ ។ ខ្លួនគ្រាន់តែចង់និយាយជាមួយគេឱ្យបានច្រើនក្រែងអាចស្និតស្នាលជាមួយគ្នាខ្លាំងជាងនេះ ពួកគេទាំងពីរជាប្តីប្រពន្ធនិងគ្នាហើយ បើគ្រាន់តែនិយាយរកក៏មិនមែនជាបញ្ហាធំដុំដែរ ។
YOU ARE READING
L O V E M A Z E ᥫ᭡ (✔️)
Romance« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : កូរ៉េ x ចិន Author : AERA ROSAA Date : 26/12/21 - 30/11/23 Cover : Somavotey ♡︎ original picture to t...