EP6 : រាត្រីដំបូង 🔥

7.7K 575 19
                                    

+ Warning 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

« អ្នកអង្គម្ចាស់~~ » នៅទីបំផុតសម្លេងដែលអ្នកអង្គម្ចាស់អង្គុយរង់ចាំស្តាប់អស់ពេលជាយូរក៏បានបន្លឺឡើង ។ មិនដឹងទេថាអាល្អិតមុខស្រស់នោះងូចទឹកទាល់តែរីងទឹកឬក៏យ៉ាងម៉េចបានទេបានជាគេទុកឱ្យទ្រង់នៅអង្គុយចាំគេដូចជារូបចម្លាក់នាក៎ ។

« ហ្ហឹម?? »

« ហេតុអ្វីក៏ឈុតស្តើងម្ល៉េះក្រាបទូល?? » Tae បើកភ្នែកភ្លឹសៗសម្លឹងទៅគេទាំងមិនហ៊ានទាញវាំងននចេញឡើយ ខ្លាចថានឹងត្រូវមាត់អ្នកម្ខាងទៀតដែលខ្លួនស្លៀកពាក់ឈុតបែបនេះ ។

« វាជាឈុតគេងយប់មិនអញ្ចឹង? ហើយបើស្តើងវាយ៉ាងម៉េច?? » Jungkook ផ្តេកព្រះកាយទៅផ្អែកនឹងកៅអី ជ្រួញចញ្ចើមសួរបកទៅអាល្អិតវិញ ។ ខ្លួនអង្គុយចាំមួយថ្ងៃទៅហើយថាឈុតនឹងបើវាស្ថិតនៅលើខ្លួនអាល្អិតនោះតើគេនឹងស្រស់ស្អាតកម្រិតណា ប៉ុន្តែសំខាន់ពេលនេះគេមិនព្រមចេញមកឱ្យខ្លួនមើលទាល់តែសោះ ។

« ខ្ញុំម្ចាស់មិនចេះស្លៀកនោះទេព្រះពរ » នាយតូច ប្រគល់ចម្លើយឱ្យទៅគេវិញក្រវីក្បាលតតាត់ បើឈុតនេះវាទាំងស្តើងទាំងឆែកគេមិនដែលស្លៀកពាក់ឈុតបែបនេះកាលពីមុនមកនោះទេ ។

« ស្លៀកឈុតនឹងមួយយប់ទៅ ស្អែកនេះយើងនឹងឱ្យគេរៀបចំឱ្យថ្មី »

« អរព្រះគុណអ្នកអង្គម្ចាស់ » អាល្អិត អោនក្បាលអរព្រះគុណអ្នកម្ខាងទៀតទាំងញញឹមពង្រាយ សម្រួលអារម្មណ៍ឱ្យមូលដើម្បីត្រៀមខ្លួនដើរចេញទៅខាងក្រៅ យ៉ាងណាៗក៏ទ្រង់ជាព្រះស្វាមីរបស់ខ្លួនដែរ វាគ្មានអ្វីទាស់ខុសទេ ។

    ជើងតូចស្រឡូនស្អាតទាំងគូក៏ចាប់បោះជំហានដើរចេញពីខាងក្រោយវាំងននមកម្តងមួយជំហានៗ ដោយសារតែឈុតនេះមិនមែនត្រឹមតែស្តើងមើលធ្លុះដល់រាងឡើយវានៅឆែកមកដល់ក្រោមភ្លៅបន្តិចទៀតផង ។ ទើបក្រសែរភ្នែកពណ៌ខ្មៅក្រឹបមួយគូចេះតែដៀងមកមើលជារឿយៗយ៉ាងកំហូចមិនឱ្យ អាល្អិត ចាប់បានទេថាខ្លួនលួចមើលគេនោះ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now