EP14 : មនុស្សផិតក្បត់

3.7K 320 18
                                    

« រសៀលនេះយើងត្រូវចុះទៅត្រួតពិនិត្យការងារនៅឯជាយក្រុងប្រហែលជាយប់ជ្រៅទើបយើងត្រឡប់មកវិញ អាចនៅម្នាក់ឯងបានឬអត់?? » សម្លេងពិរោះស្រទន់តែមាំមួនគ្រប់ពាក្យសម្តីបានចាប់បន្លឺឡើងចេញពីក្រអូមមាត់របស់អ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ ដែលកំពុងតែធ្វើដំណើរដើរព្រមជាមួយនិងអាល្អិតជាទីស្រឡាញ់វិលត្រឡប់ចូលទៅខាងក្នុងរាជវាំងវិញ បន្ទាប់ពីពួកគេបានជូនដំណើរលោកពុកអ្នកម៉ែរបស់អាល្អិតម្នាក់នេះហើយរួចរាល់ ។

« អាចព្រះពរ ទ្រង់កុំព្រួយព្រះទ័យដោយសារតែខ្ញុំម្ចាស់អី » នាយតូច ញញឹមងក់ក្បាលតប.តទៅទ្រង់វិញដើម្បីកុំឱ្យទ្រង់ព្រួយព្រះទ័យច្រើន ប៉ុន្តែទោះជាយ៉ាងណាៗក៏អ្នកម្ខាងទៀតនៅតែមិនស្រណុកព្រះទ័យដដែល ទ្រង់មិនចង់ទុកឱ្យគេនៅទីនេះតែម្នាក់ឯង ហើយក៏កាន់តែមិនអាចយកគេទៅជាមួយ ព្រោះនៅទីនោះវាគ្រោះថ្នាក់ខ្លាំង ទ្រង់មិនហ៊ានយកគេទៅប្រថុយប្រថានជាមួយឡើយ ។

« មើលថែរខ្លួនឯងឱ្យបានល្អបំផុតស្តាប់បានទេ?? យល់ល្អបើគ្មានរឿងអ្វីចាំបាច់កុំចេញពីដំណាក់ឱ្យសោះរង់ចាំយើងនៅក្នុងដំណាក់នោះហើយ »

« មានរឿងអ្វីឬអត់ព្រះពរ?? » Tae ចងចញ្ចើមតាមដេញដោលសួរទ្រង់បន្តដោយសារតែទ្រង់ចេះតែហាមនេះហាមនោះមិនឈប់មិនឈរ មកដល់ពេលនេះទ្រង់ក៏ហាមខ្លួនមិនឱ្យចេញសូម្បីតែពីដំណាក់ តើទ្រង់មិនគិតថាទ្រង់កំពុងបញ្ចេញកាយវិការចម្លែកៗមកទេឬ??

« គ្មានអ្វីទេ គ្រាន់តែធ្វើតាមយើងចុះ » បើសិនជាទ្រង់មានបន្ទូលមកទៅហើយថាគ្មានអ្វីបើទោះជាសួរទ្រង់ជីកឬសចាក់គល់យ៉ាងណាក៏ទ្រង់នៅតែមិនប្រាប់ដូចដើម ។ ទើប Tae មានតែព្រមទទួលតាមអ្វីដែលទ្រង់បានប្រាប់ដោយមិនអាចប្រកែកបាន ម្យ៉ាងវាក៏គ្មានអ្វីដែលគេត្រូវប្រកែកនោះដែរ ។

    បន្ទាប់ពីព្រឹកព្រលឹមបានបញ្ចប់រសៀលថ្ងៃក្តៅហួតហែងក៏ចូលមកជំនួសវិញ ហើយវាក៏ត្រូវដល់ពេលដែលអ្នកអង្គម្ចាស់ត្រូវចេញទៅបំពេញភារកិច្ចតាមតួនាទី ។ ទ្រង់មិនដែលចេះអាលោះអាល័យអ្នកណាម្នាក់ដូចជាក្មេងម្នាក់នេះទេ ទ្រង់ពិតជាមិនចង់ចេញទៅណាឆ្ងាយពីគេទាល់តែសោះ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now