EP8 : ខ្ញុំម្ចាស់គ្មានបំណងអាក្រក់អ្វីទៅលើម្ចាស់ក្សត្រីទេ

4.2K 401 9
                                    

« អ្នកអង្គម្ចាស់ហេតុអ្វីក៏កៅអីនេះទំនេរ?? » នៅក្នុងដំណាក់សោយក្រយាស្ថិតនៅលើតុដ៏ធំចំកណ្តាលដំណាក់ វត្តមានរបស់អ្នកអង្គម្ចាស់ ម្ចាស់ប្រុសនិងស្នំគឺសុទ្ធតែកំពុងនៅទីនេះ លើកលែងតែស្នំ Nymeria តែប៉ុណ្ណោះ បែបនេះហើយទើប Tae យកលេសរឿងកៅអីមកធ្វើជាសួរនាំអ្នកអង្គម្ចាស់ ។

« ឈប់ឆ្ងល់ហើយញ៉ំាអាហាររបស់ឯងទៅ ក្រែងឃ្លានណាស់មិនអញ្ចឹង? »

« ព្រះពរ អ្នកអង្គម្ចាស់ » Tae អោនក្បាលចុះញ៉ំាអាហាររបស់ខ្លួនលែងហ៊ានមាត់.កអ្វីបន្ត ជៀសវាងកុំឱ្យត្រូវមាត់សារជាថ្មីម្តងទៀត ហើយកាយវិការក៏បានបង្ហាញចេញមកយ៉ាងជាក់ច្បាស់ថាគេកំពុងតែអាក់អន់ស្រពោនចិត្តជាមួយនឹងអ្នកអង្គម្ចាស់ ។

« ខ្ញុំម្ចាស់ឆ្អែតហើយក្រាបថ្វាយបង្គំលាអ្នកអង្គម្ចាស់ » ក្រោយពីឈ្ងោកមុខញ៉ំាបានរាងយូរបន្តិច នាយតូច ក៏លែងញ៉ំាបន្ត អោនក្បាលគោរពលាអ្នកអង្គម្ចាស់និងស្នំឯទៀតយ៉ាងគួរសម បើទោះជាគេមិនត្រូវអោនក្បាលគោរពពួកនាងក៏គេធ្វើដែរ ។

« ទ្រង់មិនជ្រាបទេឬថាការធ្វើបែបនេះគឺដូចជាការប្រមាថអ្នកអង្គម្ចាស់?? » Morrigan (ម៉រីហ្គេន) ជាស្នំទីបីបានលូកមាត់ចូលមកបែបកំពុងបង្ហាញពីការមិនពេញចិត្ត ហើយក៏លួចចាប់ចំណុចមិនសមដែល Tae បានធ្វើឡើងមក ក្នុងបំណងចង់ឱ្យអ្នកអង្គម្ចាស់ដាក់ទោសគេនោះអី ។ ប៉ុន្តែអ្វីដែលនាងបានគិតគឺខុសស្រឡះ ខុសឆ្ងាយតែម្តង ។

« មិនអីទេ បើឆ្អែតក៏ចូលដំណាក់វិញចុះ » ទ្រង់មិនមែនត្រឹមតែមិនដាក់ទោសឡើយ ទ្រង់នៅមកការពារគេទៀតផង ព្រះអើយ!!! អាក្មេងម្នាក់នេះបានធ្វើអ្វីដាក់អ្នកអង្គម្ចាស់ខ្លះទៅ ។

« តែ... »

« យើងបានមានបន្ទូលរួចហើយថាមិនអីទេ » Jungkook តម្លើងសម្លេងឡើងបន្តិចក្រវាសភ្នែកទៅសម្លឹងមុខ Morrigan ដោយប្រើក្រសែភ្នែកបង្កប់ទៅដោយការមិនពេញចិត្តនៅខាងក្នុងនោះ ។ ទើបនាងសុខចិត្តលេបពាក្យសម្តីទាំងប៉ុន្នានទុកនៅក្នុងចិត្តវិញ តែមិនប្រាកដឡើយថានាងអាចលេបកំហឹងចូលបានវិញនោះ ។

« ក្រាបថ្វាយបង្គំលាអ្នកអង្គម្ចាស់ » នាយតូច អោនក្បាលគោរពលាអ្នកម្ខាងទៀតជាលើកចុងក្រោយ លើកជាយសម្លៀកបំពាក់របស់ខ្លួនឡើងក្រោកចេញពីកៅអីតែមិនប្រយ័ត្នក៏ទាក់ជាយសម្លៀកបំពាក់នៅនឹងគែមតុ ទើបធ្វើឱ្យគេភ្លាត់ជំហរវិសនឹងដួល តែក៏សំណាងព្រោះអ្នកនៅក្បែរនោះចាប់ក្រសោបគេបានទាន់ពេលវេលា ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now