ព្រឹកថ្ងៃថ្មីពួកគេក៏បានចេញដំណើរត្រឡប់មករាជវាំងតាមគម្រោងដែលបានរៀបចំទុក ហើយ Dong-Hyun ក៏បានចូលខ្លួនរួមដំណើរមកជាមួយពួកគេដែរ បំណងគឺគ្រាន់តែចង់ជូនពួកគេឱ្យដល់រាជវាំងហើយក៏ត្រឡប់ទៅផ្លូវរបស់ខ្លួនវិញ វាប្រសើរជាងឱ្យពួកគេមកវិញតែពីរនាក់ តែមិនដឹងទេថាគេអាចត្រឡប់ទៅវិញរួចឬអត់??
« ថែខ្លួនផងឮទេ?? ឯងក៏ដូចគ្នា » ពេលធ្វើដំណើរមកដល់មុខខ្លោងទ្វាររាជវាំង Dong-Hyun ក៏ចាប់ផ្តើមលាពួកគេទាំងពីរ ហើយក៏ត្រូវចុះពីលើខ្នងសេះមកដោយសាេតែ Tae ប្រាប់គេថាមានរបស់ចង់ឱ្យ ទើបគេត្រូវចុះមកឈររង់ចាំតាមបំណងរបស់គេ ម្យ៉ាងបន្តិចទៀតក៏លែងបានជួបគ្នាហើយ គេមិនដាច់ចិត្តបដិសេធសំណើរអាល្អិតម្នាក់នេះទេ ។
« មិនចាំបាច់ផ្តែផ្តាំច្រើនពេកទេ ពួកយើងក៏ត្រូវចួបមុខគ្នារាល់ថ្ងៃទៅហើយ » អ្នកកម្លោះ ចងចញ្ចើមផ្អឹបចូលគ្នាមួយរំពេចពេលស្តាប់ឮបន្ទូលរបស់ទ្រង់ ហើបមាត់ចង់សួរទ្រង់ឱ្យច្បាស់តែក៏ត្រូវទ្រង់ស្រែកកាត់ធ្វើឱ្យគេទទួលចម្លើយបានភ្លាមៗទាន់ចិត្តល្អណាស់ ៖
« ចាប់គេចូលទៅក្នុងវាំង យាមកាមគេឱ្យជាប់កុំឱ្យគេចេញមកខាងក្រៅរួចសូម្បីតែមួយជំហាន »
« ស្អីរបស់ឯង?!! លែងយើង!! ប្រាប់គេឱ្យលែងយើងវិញ!! យើងមិនទៅវើយ៎!! » Dong-Hyun ស្រែកឡើងខ្លាំងៗខំប្រឹងរើបម្រះតែរើមិនរួច ព្រោះអ្នកចាប់មានច្រើនគេតែម្នាក់ឯងទៅស៊ូស្អីរួច?? គេមិនគួរណាប្រហែសឱ្យពួកនោះចាប់បានងាយដល់ថ្នាក់នឹងទេ ចំមែនហើយ!!!
« ខ្ញុំម្ចាស់... » Tae ងាកមុខបែរទៅនិយាយជាមួយអ្នកអង្គម្ចាស់ដែលកំពុងឈរក្បែរខ្លួនបានបន្តិចក៏ត្រូវស្ងាត់វិញពេលទ្រង់ឈានជើងយាងចូលទៅចូលខាងក្នុង ។ ទ្រង់កើតអ្វីម្នាក់ទៀតហើយ?? គេមិនយល់ទេ ។
« នាង! គឺជួយទៅតាមរាជពេទ្យឱ្យទៅលាងរបួសឱ្យអ្នកអង្គម្ចាស់ផងណា៎ » នាយតូច និយាយទៅកាន់អ្នកបម្រើព្រមជាមួយស្នាមញញឹមលម្អស្រាលៗ រួចក៏បែរចេញបម្រុងនឹងដើរទៅរកមើលលោកពុកអ្នកម៉ែ តែក៏ត្រូវបានដៃមួយចាប់ដៃគេបង្អាក់ជាមុន ។
YOU ARE READING
L O V E M A Z E ᥫ᭡ (✔️)
Romance« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : កូរ៉េ x ចិន Author : AERA ROSAA Date : 26/12/21 - 30/11/23 Cover : Somavotey ♡︎ original picture to t...