EP48 : ខ្វល់ពីយើងឱ្យដូចខ្វល់ពីវា

3.7K 336 18
                                    

« ចេញឱ្យឆ្ងាយពីយើង!! » Catina ភ្ញាក់ដល់ថ្នាក់ញ័រខ្លួនពេលឮទ្រង់គំហកស្រែកដេញនាងចេញយ៉ាងខ្លាំង ។ នាងទាំងភ័យទាំងខ្លាចរហូតដល់ថ្នាក់ហូរទឹកភ្នែក ប៉ុន្តែនាងភ័យខ្លាចមិនដល់ចិត្តដែលកំពុងឈឺនេះឡើយ នេះជាអ្នកអង្គម្ចាស់មែនទេ?? ទ្រងម៉េចនឹងអាចមិនខ្វល់ពីនាង?? ទ្រង់មិននឹងអាចស្រែកគំហកដេញនាងបានទៅ?!! នេះមិនមែនជាអ្នកអង្គម្ចាស់របស់នាងទេ!!

« ចាប់ពីពេលនេះទៅបើគ្មានបញ្ជាពីយើងទ្រង់មិនចាំបាច់យាងមករកយើងទៀតទេ » បញ្ចប់ប្រយោគអ្នកអង្គម្ចាស់ក៏ធ្វើដំណើរទៅមុខបន្ត ទោះជានាងយំយ៉ាងម៉េចក៏ទ្រង់មិនគ្មានព្រះទ័យឯណាមកខ្វល់ដែរ ។

« ប៉ុន្នឹងសោះនាងក៏យំទៅហើយ ចុះទម្រាំទៅចួបអ្វីដូចដែល Tae ចួបទៀតនោះ?? ស្រួលមិនស្រួលនាងអាចនឹងសម្លាប់ខ្លួនឯងផងក៏ថាបាន ត្រូវទេ Catina?? » បានដៃគេហើយចាំអ្វីទៀត?? អ្នកនិយាយប្រយោគនេះចេញមកគឺគ្មានអ្នកណាគេក្រៅពី Dong-Hyun ឡើយ គេអង្គុយបន់ស្រន់ឱ្យតែមានថ្ងៃនេះ ពេលវាមកដល់ភ្លាមៗបែបនេះគេរៀបឫកមិនទាន់សោះ ។

« បិទមាត់ឯងទៅ!! »

« ខឹង?? ខឹងដែលខ្ញុំនិយាយការពិតឬ Catina?? ខ្ញុំនិយាយតាមត្រង់ថាខ្ញុំសប្បាយចិត្តណាស់ខ្លាំងណាស់ពេលឃើញនាងបែបនេះ មើលទៅសូម្បីតែទឹកភ្នែកក៏ជាទឹកភ្នែកពិតៗ ប្រហែលជាឈឺចាប់ណាស់ហើយ អាណិតដល់ហើយ »

« យកពេលដែលឯងមកផ្តោះផ្តងផ្លែផ្កានេះទៅមើលថែអាក្មេងចង្រៃនោះទៅ!! យើងអាចសម្លាប់វាបានគ្រប់ពេលបើសិនជាយើងចង់!! ហើយយើងនឹងធ្វើឱ្យអ្នកអង្គម្ចាស់ជាអ្នកសម្លាប់វាដោយផ្ទាល់ព្រះហស្តឯងចាំតែមើលចុះ »

« កាលពីលើកមុនមិនទាន់រៀង?? នាងចង់ចួបខ្នាតធំមែនទេ Catina?? មនុស្សស្រីដូចជានាងនេះអាក្រក់គ្មានអ្វីប្រដូចទេ »

« មិនយូរយើងនឹងក្លាយជាព្រះជាយា ហើយឯងក៏ប្រុងតែទទួលចំពោះអ្វីដែលឯងធ្វើដាក់យើងទៅ យើងមិនឱ្យឯងនៅដកដង្ហើមរស់បានស្រួលទេ »

« អូ៎!! ខ្លាចដល់ហើយ!! ធ្វើមក Catina បើនាងធ្វើអ្វីយើងបាន ស្រួលមិនស្រួលយើងអាចនឹងហៅប្រុសទាំងនោះឱ្យមកបកអាក្រាតរឿងនាងនៅថ្ងៃរៀបអភិសេកក៏ថាបាន ប្រញាប់រៀបចំពិធីអភិសេកទៅ យើងមិនអាចរង់ចាំបានទេ » Dong-Hyun លើកចញ្ចើមម្ខាងឌឺដងទៅនាងតែក៏បានបង្កប់នូវពាក្យគម្រាមលាយឡំជាមួយពាក្យឌឺដងអស់ទាំងនោះ ។ កម្លោះសង្ហាយកដៃច្រត់នឹងជង្គង់ក្រោកឈរពេញកម្ពស់ពេលឃើញមានស្រីបម្រើដើរមក ឈានជើងដើរទៅមុខដោយមិនភ្លេចទាត់ពែងតែនោះបន្ថែម ។ គេដើរបណ្តើរញញឹមបណ្តើរវាប្រាកដណាស់ថាគេមិនបានកុហកឡើយដែលគេថាគេសប្បាយចិត្តណាស់ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now