EP54 : យើងនឹងសម្លាប់នាងដោយផ្ទាល់ព្រះហស្ត

3.6K 362 23
                                    

« ខឹក...អឹក..កុំ..កុំ..យាងទៅអី..ព្រះពរ.. » Catina ប្រើដៃទាំងគូទៅក្រសោបកាន់ព្រះហស្តរបស់អ្នកអង្គម្ចាស់ជាប់ ទួញអង្វរសុំកុំឱ្យទ្រង់យាងទៅណា ធ្វើឱ្យទ្រង់តឹងតែងនៅក្នុងព្រះទ័យជាខ្លាំង ។ ទ្រង់ពិតជាព្រួយបារម្ភពីនាយតូចដែលនៅខាងនោះខ្លាំងណាស់ ប៉ុន្តែបើ Catina ស្ថិតនៅក្នុងសភាពនេះហើយថែមទាំងសុំឱ្យទ្រង់គង់នៅទៀត តើឱ្យទ្រង់យាងចេញទៅចោលនាងបានដោយរបៀបណា?? គ្មានជម្រើសដ៏ល្អមួយសម្រាប់ទ្រង់ទេឬ??

« ទ្រង់នឹងមិនកើតអ្វីទេ ជឿយើង! អ្នកបម្រើចូលមកខាងក្នុង » Jungkook ប្រលេះដៃនាងចេញពីព្រះហស្ត ស្រែកហៅអ្នកបម្រើឱ្យចូលមកខាងក្នុងរួចក៏ដកព្រះកាយខិតចេញទុកឱ្យពួកនាងចូលមកចាត់ការបន្ទាប់ពីទ្រង់ រួចក៏ប្រញាប់ប្រញាលយាងចេញទៅខាងក្រៅសម្តៅទៅដំណាក់ហារ៉េមយ៉ាងលឿន ។

« ក្រាក* » សម្លេងបើកទ្វារដំណាក់ក៏បានទាក់ទាញចំណាប់អារម្មណ៍ឱ្យអ្នកនៅខាងក្នុងងាកទៅរកប្រភពសម្លេងគ្រប់គ្នា ដោយនៅក្នុងចិត្តពួកគេគឺបានលួចសង្ឃឹមថាអ្នកដែលចូលមកនោះគឺជាអ្នកអង្គម្ចាស់ ហើយវាក៏ពិតមែន ទ្រង់បានយាងមករកម្ចាស់ប្រុសមិនបានគង់នៅជាមួយស្នំទេ ។

« គេយ៉ាងម៉េចហើយ?? » អ្នកអង្គម្ចាស់ដាក់ព្រះកាយទៅលើពូកក្រសោបលើកកាយតូចច្រឡឹងមកឱបជាប់ព្រះហស្តឱ្យគេផ្អែកនឹងទ្រូងមាំទាំ វែកសក់គេចេញទៅម្ខាងរួចទើបប្រើម្រាមដៃទៅជូតវាសញើសគេចេញពីរង្វង់មុខតូចស្រទន់ចេញ ។

« មើលទៅអាការរបស់ទ្រង់មិនមែនមកពីផ្តាសសាយទេព្រះពរ ព្រះកាយទ្រង់ម្តងក៏ត្រជាក់ម្តងក៏ក្តៅ ខ្ញុំម្ចាស់មានអារម្មណ៍ថាខ្ញុំម្ចាស់ធ្លាប់ចួបអ្នកជំងឺមានអាការៈបែបនេះនៅទីនេះម្តងរួចហើយព្រះពរ »

« ធ្វើស្អីម្យ៉ាងទៅ!! លោកនៅអង្គុយស្ងៀមៗបែបនេះគេជាមែនទេ?? » Jungkook ចាប់ផ្តើមម៉ួម៉ៅអង្គុយលែងស្ងប់ ដោយសារតែឃើញសភាពរបស់អាល្អិតកាន់តែមិនស្រួល ។ ទ្រង់ពិតជាមិនអាចចេញទៅណាឆ្ងាយពីគេបានបន្តិចមែនហ្ហេស?? បានជារាល់ពេលដែលឃ្លាតគេតែងតែមានរឿងបែបនេះ??

« ឯងទេទើបត្រូវស្ងប់អារម្មណ៍! រាជពេទ្យមិនដឹងថាគេកើតអ្វីផងឱ្យគាត់ព្យាបាលគេបានយ៉ាងម៉េច?? »

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now