« អស់ការអ្វីហើយឯងទៅសម្រាកវិញចុះ » អ្នកអង្គម្ចាស់ងាកព្រះភ័ក្ក្រទៅមានបន្ទុលជាមួយសម្លាញ់ប្រាប់គេឱ្យត្រឡប់ទៅសម្រាកវិញ ក៏ព្រោះតែនេះយប់ណាស់ហើយ ម្យ៉ាងការងារក៏ចប់សព្វគ្រប់គ្មានអ្វីត្រូវបារម្ភទេ ។
« អើ!! ឯងក៏ដូចគ្នា » Dong-Hyun ដើរទៅគោះស្មារបស់ទ្រង់បន្តិច ហើយក៏ដើរចេញទៅបាត់បន្សល់ត្រឹមតែអ្នកអង្គម្ចាស់នៅតែអង្គឯងតែប៉ុណ្ណោះ តែមិនយូរទ្រង់ក៏យាងចេញទៅតាមក្រោយ ដោយសារតែទ្រង់មានការងារត្រូវធ្វើបន្ត ។
អ្នកអង្គម្ចាស់ឈានជើងយាងចូលទៅក្នុងដំណាក់នៅទល់មុខដំណាក់ហារ៉េម កន្លែងដែលទ្រង់យកអាល្អិតជាទីស្រឡាញ់មកផ្ទំគេចខ្លួនពីអ្នកមានបំណងចង់សម្លាប់ ។ ទ្រង់ស៊កព្រះហស្តចូលទៅលើកបីត្រកងគេឡើងមកថ្នមៗ បំណងមិនចង់រំខានដំណេកគេតែអ្នកណាទៅដឹងថាគេបែរជាភ្ញាក់មកឱ្យទាល់តែបាន ។
« ហ្ហឹម!! អ្នកអង្គម្ចាស់?? »
« ផ្ទំវិញទៅ »
« ពួកយើងទៅណានឹងព្រះពរ? » នាយតូចលើកដៃតូចស្រឡូនយកមកញីភ្នែកខ្លួនឯងទៅមកទាំងនៅស្ងាបមិនទាន់បាត់ ប្រិចត្របកភ្នែកទៅសម្លឹងមើលទ្រង់ភ្លឹះៗងើយឆ្ងល់ដែលទ្រង់លើកបីគេចេញពីគ្រែក្នុងដំណាក់ទៅណាក៏មិនដឹងទាំងយប់អាធ្រាតនេះ ។
« ដំណាក់ »
« ទ្រង់យកខ្ញុំម្ចាស់ចេញពីដំណាក់ហារ៉េមវិញហើយមែនទេព្រះពរ?? » គេងើយមុខតាមសួរទ្រង់ទាំងញញឹពង្រាយ គិតថាទ្រង់នឹងយកគេចេញពីដំណាក់ហារ៉េម នោះគេនឹងបានគេចផុតពីឈ្មោះថាមនុស្សកំដរអារម្មណ៍របស់ទ្រង់ តែដំណាក់ដែលទ្រង់បីគេចូលមកនេះដូចជាដំណាក់ហារ៉េមដដែលទេ ។
« នៅទេ »
« ពេលណាទើបទ្រង់អនុញ្ញាតិឱ្យខ្ញុំម្ចាស់ចេញពីដំណាក់នេះវិញ? »
« ត្រូវចាំថាមិនថានៅទីណាទេ ទ្រង់នៅតែជាម្ចាស់ប្រុសរបស់យើងដរាបណាពួកយើងនៅមិនទាន់លែងលះ »
« ព្រះពរ » នាយតូចងក់ក្បាលតិចៗ អោនមុខចុះបិទភ្នែកសំងំគេងបន្តនៅក្នុងរង្វង់ព្រះហស្តរបស់អ្នកអង្គម្ចាស់ ដោយឡែកទ្រង់បែរជាមិនហ៊ានប្រិចព្រះនេត្របិទបារម្ភខ្លាចថានឹងមានរឿងអ្វីកើតឡើងនៅពេលទ្រង់ផ្ទំលក់ សុខចិត្តជំហរព្រះនេត្រដល់ទៅមួយសន្ទុំធំឯណោះទើបសម្រេចព្រះទ័យបិទព្រះនេត្រផ្ទំ ។
YOU ARE READING
L O V E M A Z E ᥫ᭡ (✔️)
Romance« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : កូរ៉េ x ចិន Author : AERA ROSAA Date : 26/12/21 - 30/11/23 Cover : Somavotey ♡︎ original picture to t...