EP73 : វាជារឿងរបស់យើង!!

2K 199 10
                                    

ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងអ្នកអង្គម្ចាស់និងម្ចាស់ស្នេហ៍របស់ទ្រង់កាន់តែស្អិតរមួតនិងចុះសម្រុងជាមួយគ្នាយ៉ាងខ្លាំង ។ អ្នកអង្គម្ចាស់តែងតែព្យាយាមយកពេលវេលារបស់ទ្រង់មកចំណាយជាមួយ Tae ជារឿយៗ ថ្ងៃខ្លះទ្រង់ក៏ទុការងារចោល ថ្ងៃខ្លះទ្រង់ប្រញាប់បង្ហើយការងារ ចំណែកឯថ្ងៃខ្លះទៀតពេលទំនេរសូម្បីតែបន្តិចក៏ទ្រង់មករក Tae ដែរ ទ្រង់មិនដែលចោលពេលវេលាបន្តិចនោះទេ ។

ក៏ប៉ុន្តែអ្វីដែលធ្វើឱ្យ Tae ងើយឆ្ងល់នោះគឺទ្រង់មិនអនុញ្ញាតិឱ្យគេចូលទៅរកទ្រង់ពេលទ្រង់នៅធ្វើការឡើយ ទោះបីជាឆ្ងល់យ៉ាងណាក៏គេមិនដែលមានគំនិតចង់ល្មើសបញ្ជានោះទេ ទ្រង់ធ្វើរឿងច្រើនណាស់ដើម្បីគេ គេគិតថារឿងប៉ុន្នឹងគេមិនគួរលើកមកគិតនាំតែរកាំរកោះជាមួយទ្រង់ទេ ។

ទំនាក់ទំនងគេជាមួយទ្រង់ទៅមុខបានរលូនល្អណាស់ ទ្រង់និងគេមិនដែលទាស់សម្តីគ្នាទេហើយក៏មិនងាយនឹងឈ្លោះដូចគ្នា បើឈ្លោះក៏មិនបានយូរ ទ្រង់តែងតែមកលួងលោមគេមុនរហូតដល់ឥឡូវគេខូចអស់ទៅហើយ ។

« ម្ចាស់អូនសោយទៅ » នាយតូចទទួលយកពែងថ្នាំពីទ្រង់យកមកផឹក រាជពេទ្យបានប្រាប់គេថាមិនយូរទេគេនឹងជាដាច់ពីថ្នាំពុលនោះហើយ គេមិនចាំបាច់ត្រូវសំងំឈឺទទួលទុក្ខពីវាទៀតទេ វាគឺពិតជារឿងល្អខ្លាំងណាស់ គេមិនចង់ឱ្យអ្នកអង្គម្ចាស់ព្រួយបារម្ភពីគេខ្លាំងពេកឡើយ ទ្រង់ប្រាកដជាសប្បាយព្រះទ័យជាក់ជាមិនខាន ។

« ម្ចាស់អូនរៀបចំព្រះកាយរួចទៅចាំបងនៅឯសួនផ្កាមុនចុះ បងមានការនិយាយជាមួយ Cafinna បន្តិចបន្តួច វាជារឿងរាជកិច្ច បងគិតថាអូនមិនចង់សណ្តាប់ទេ »

« ក្រាបទូល! ខ្ញ៉ំម្ចាស់ទៅចាំទ្រង់នៅសួនផ្កាមុនចុះ » អ្នកអង្គម្ចាស់ស៊កព្រះហស្តទៅត្រកងរង្វង់មុខដ៏ស្រស់ស្អាត មួយរយៈនេះមុខគេមិនសូវជាស្លក់ទៀតទេ ហើយក៏ស្រស់បស់ជាងមុនច្រើនណាស់ដែរ ទ្រង់ចង់ទតឃើញរង្វង់មុខរបស់គេនៅតែស្រស់បស់បែបនេះរហូត! រហូតតទៅ!!

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now