EP26 : ស្រមើស្រមៃបន្តទៀតចុះ

4.1K 392 30
                                    

    បន្ទាប់ពីបានអ្នកអង្គម្ចាស់បានបង្ហើយកិច្ចការរួចសព្វគ្រប់ ទ្រង់ក៏បានយាងទៅសោយក្រយាតែពីរនាក់ជាមួយអាល្អិតជាទីស្រឡាញ់របស់ទ្រង់ តាមការអូសទាញរបស់គេតែម្នាក់គត់ ទោះជាគេបញ្ចុកអ្វីឱ្យក៏ទ្រង់ព្រមសោយ បើអ្នកបម្រើខំលើកទៅថ្វាយដល់ដំណាក់រួចរាល់ជាស្រាច់វិញទ្រង់បែរជាបោកប្រាស់ខ្ទិចខ្ទីអស់ ។ តែថាទ្រង់ព្រមមកសោយក្រយានេះគឺមិនខាតទេ ម្តងៗទ្រង់មិនមិនសោយតែក្រយានៅលើតុឡើយ ទ្រង់ប៉ងចង់សោយទាំងអ្នកបញ្ចុកទ្រង់ទៅទៀត ។

« អ្នកអង្គម្ចាស់យាងទៅណាព្រះពរ?? » Tae ស្ទុះទម្លាក់ជើងចុះពីលើគ្រែទៅតាមទ្រង់យ៉ាងលឿន ព្រោះគេដឹងថាទ្រង់កំពុងតែយាងទៅរក Catina តាមសន្យា មិនបានទេ!! ទ្រង់យាងទៅមិនបានទេ ។

« Catina បានហៅយើងឱ្យទៅជួបទ្រង់ យើងយាងទៅតែមួយភ្លែតតែប៉ុណ្ណោះ យើងនឹងប្រញាប់មកវិញ សឺត!! » អ្នកអង្គម្ចាស់ អោនព្រះភ័ក្ក្រទៅថើបថ្ងាសគេមួយដង្ហើមយ៉ាងវែង ឈានជើងបម្រុងនឹងដើរចេញទៅបន្ត តែក៏ត្រូវបានសម្លេងឱ្យចច្រាចរបស់អាល្អិតឃាត់ទ្រង់ឱ្យឈប់សារជាថ្មី ។

« កុំយាងទៅបានទេព្រះពរ?? ខ្ញុំម្ចាស់មិនចង់នៅម្នាក់ឯងទេ អ្នកអង្គម្ចាស់កុំយាងទៅចោលខ្ញុំម្ចាស់អីណា៎ » Tae ឈានជើងដើរទៅតាមពីក្រោយទ្រង់ លូកដៃទៅអោបក្រសោបដើមដៃមាំទាំពោរពេញទៅដោយសាច់ដុំរបស់ទ្រង់យ៉ាងណែន ទើបទ្រង់ព្រមបង្អាក់ដំណើរតាមការហាមឃាត់ ងាកមករកគេវិញឱ្យទាល់តែបាន ។

« យើងនឹងឱ្យ Kingston មកកំដរបើសិនជាខ្លាច យើងមិនចង់ខកសន្យាជាមួយ Catina ទេ បើបាត់យើងយូរឱ្យ Kingston ទៅហៅយើងមកវិញមក »

« មើលទៅអ្នកអង្គម្ចាស់ពិតជាចង់យាងចេញទៅណាស់ ខ្ញុំម្ចាស់មិនគួរឃាត់ឃាំងទ្រង់ទេ យប់នេះខ្ញុំម្ចាស់គេងជាមួយ Kingston បាន ទ្រង់មិនបាច់យាងមកដំណាក់វិញក៏បាន »

    អ្នកអង្គម្ចាស់ ញោចញញឹមចុងមាត់អស់សំណើចនឹងក្មេងដែលកំពុងរករឿងទ្រង់ នេះដល់ថ្នាក់ហាមទ្រង់លែងឱ្យចេញពីដំណាក់ទៅហើយ បើទ្រង់តាមចិត្តគេតែបន្តិចទៀត ទ្រង់មិនដឹងទេថាគេនឹងហាមអ្វីទ្រង់បន្តទៀត ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now