« លោកមិនចាំបាច់បីខ្ញុំគ្រប់ពេលនោះទេ ខ្ញុំអាចដើរបាន » សម្លេងរបស់នាយតូចដែលកំពុងតែនិយាយទៅកាន់អ្នកកម្លោះក៏ចាប់បន្លឺឡើងជារឿយៗ ខណៈឯខ្លួនក៏កំពុងតែស្ថិតនៅក្នុងរង្វង់ដៃគេដោយសារតែជើងពិបាកក្នុងការប្រើការ ។ ប៉ុន្តែ Tae បាននិយាយបែបនេះតាំងបីមុនគេនាំខ្លួនទៅស្រង់ទឹកមកម្ល៉េះ មកដល់ពេលស្រង់ទឹករួចគេក៏បីខ្លួនដដែល សរុបរួមគឺគេមិនព្រមឱ្យដើរតែម្តង ។
« ដើរឱ្យឈឺលើសដើមនឹងមែនទេ?? ឯងត្រូវផ្អាកដើរមួយរយៈបែបនេះទើបឆាប់ជា តែខ្ញុំមិនគិតទេថាអាចផ្អាកដើរបាននោះ » និយាយចប់អ្នកកម្លោះក៏បន្ទាបនាយតូចទៅដាក់លើពូកថ្នមៗ សង្ឃឹមថានាំគេមកដល់ទីនេះហើយអាម្នាក់នោះនឹងមិនមករឿងទៀត ។
« អរគុណ » នាយតូចញញឹមស្រាលៗដាក់គេបន្តិច ឃើញគេមកល្អជាមួយខ្លួនបែបនេះ ខ្លួនក៏កាន់តែថប់ទ្រូងលើសដើមទោះជាគេមិនមែនជាអ្នកធ្វើឱ្យខ្លួនស្ថិតនៅក្នុងសភាពនេះក៏ដោយ រីឯអ្នកដែលជាដើមហេតុមិនខ្ចីមករវីរវល់សូម្បីតែបន្តិច ប៉ុន្តែនេះក៏ចាត់ទុកថាសំណាងហើយដែលទ្រង់ទុកឱ្យគេដកដង្ហើមបានស្រួលខ្លះ ។
« សម្រាកសិនទៅខ្ញុំទៅយកអាហារមកឱ្យ »
« គឺ..Kingston.. »
« វាមិននៅទីនេះទេ ម្ចាស់ក្សត្រីយកវាទៅលេងនៅនគរតូចមួយរយៈធំទើបយកវាមកវិញ Eros ក៏ដូចគ្នា » ដោយសារតែដឹងពីអ្វីដែលគេចង់សួរ Dong-Hyun ក៏តបមុននឹងគេសួរ មើលទៅគេអាចនឹងនឹកសត្វចិញ្ចឹមទាំងពីរក្បាលនោះណាស់ ហើយម្យ៉ាងបើពួកវាទាំងពីរនៅយ៉ាងណាក៏ពួកវាអាចជួយការពារគេបានខ្លះដែរ មិនមែនអត់សោះនោះទេ ។
« ម្ចាស់ក្សត្រី?? »
« អឹម!! ទ្រង់ជាសះស្បើយហើយ បើអស់អីហើយខ្ញុំទៅយកអាហារ » Tae ងក់ក្បាលប្រលែងសម្លៀកបំពាក់ចេញពីដៃដើម្បីឱ្យគេចេញទៅ រួចទើបទម្រេតខ្លួនទៅផ្អែកនឹងក្បាលគ្រែក្នុងបំណងសម្រាកបន្តិច ។ រាងកាយរបស់គេពិតជាឈឺស្រពឹកស្រពន់ខ្លាំងណាស់ កន្លែងណាក៏ចុក កន្លែងណាក៏រោយបែបនេះហើយទើបគេចង់ទម្រេតសម្រាខ្លះ ។
មិនបានប៉ុន្នានអ្នកកម្លោះក៏វិលត្រឡប់មកដំណាក់ផ្ទាល់ខ្លួនរបស់គេដែលមាននាយតូចកំពុងតែសម្រាកនៅខាងក្នុង ដោយដៃរបស់គេម្ខាងកំពុងរុញរទេះអាហារចូលមក ឯដៃម្ខាងទៀតគឺរវល់ដឹកដៃកម្លោះតូចដែលនាយតូចស្រែកហៅថាកូនៗឱ្យពេញៗមាត់នាំចូលមកជាមួយ ។
YOU ARE READING
L O V E M A Z E ᥫ᭡ (✔️)
Romance« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : កូរ៉េ x ចិន Author : AERA ROSAA Date : 26/12/21 - 30/11/23 Cover : Somavotey ♡︎ original picture to t...