EP29 : ដូច្នេះហើយកុំចាកចេញពីយើង

3.3K 387 8
                                    

« សួស្តី!! ស្រីស្អាត » សម្តីផ្តោះផ្តងផ្លែផ្ការបស់ប្រុសសង្ហារមុខច្រឡើមក៏ទាក់ទាញឱ្យនាយតូចងាកទៅរកប្រភពសម្លេងតាមការហៅ ព្រោះគេនៅចាំសម្លេងមួយនេះ គេដឹងថាម្ចាស់សម្លេងមួយនេះគឺជាអ្នកណា ។

« លោក?!! មកវិញធ្វើអី?? »

« ចង់ដេញទៅវិញមែនទេ?? ទៅក៏បាន » កម្លោះសង្ហារ ចាប់ផ្តើមធ្វើឫកធ្វើពារហាក់ដូចជាកំពុងតែអាក់អន់ចិត្ត ប៉ុន្តែគេគ្រាន់តែនិយាយមកលេងតែប៉ុណ្ណោះ មនុស្សដូចជាគេមិនមែនចិត្តចង្អៀតចង្អល់ដល់ថ្នាក់និយាយមិនបានឡើយ ។

« នៅក្នុងដៃលោកគឺជាថ្នាំឬ? ឱ្យខ្ញុំមករួចចាំទៅវិញចុះមិនរំខានលោកទេ » Tae ក្រោកដើរចូលទៅជិតគេចង្អុលទៅថ្នាំដែលគេកាន់នៅក្នុងដៃ ខ្លួនគិតលើគេខុសហើយដែលថាគេជាមនុស្សអត់ចិត្ត តែតាមពិតគេទៅរកថ្នាំមកសោះ ។

« ខ្ញុំសង្ហារឬអត់? » Dong-Hyun លើកចញ្ចើមម្ខាងសួរឡើងមកដោយកាន់ថ្នាំក្រវីចុះក្រវីឡើង នាងគួរតែដឹងពីលិទ្ធផលបើសិនជានាងហ៊ានតែឆ្លើយថាគេនេះមិនសង្ហារនោះ ។

« សង្ហារណាស់ » នាយតូច ចេះបត់បែតតាមកាលៈទេសៈក៏ប្រញាប់ប្រគល់ចម្លើយមួយដែលសមចិត្តអ្នកកម្លោះជាខ្លាំង មានប្តីមិនសំខាន់ទេ សំខាន់គឺនាងស្អាត បានស្រីស្អាតសរសើរហើយគេមិនទៅទុកថ្នាំនឹងដាំផឹកទេ គឺ 100% គេហុចឱ្យ Tae ភ្លាមៗតែម្តង ។

« អ្នកនាង?? អាយុប៉ុន្នានទៅហើយ? » អ្នកកម្លោះ លោតចុះពីលើខ្នងសេះមកលុតជង្គង់អង្គុយក្បែរ Tae តាមសង្កេតមើលរាល់កាយវិការមើលថែនិងយកចិត្តទុកដាក់របស់នាងទៅកាន់ស្វាមីយ៉ាងភ្លេចខ្លួន នាងពិតជាស្រឡាញ់គេខ្លាំងណាស់ហើយមើលទៅ ។

« 20 ហើយ »

« 20?!! មើលទៅដូចជាក្មេងអាយុ 16 ឆ្នាំច្រើនជាង តែថាយ៉ាងណាៗក៏អ្នកនាងនៅតែនៅក្មេងដដែលទេ ចុះហេតុអ្វីក៏ប្រញាប់រៀបការម្ល៉េះ?? អាប៉ិនេះបង្ខំមែនទេ?? ប្រាប់ខ្ញុំមកខ្ញុំជួយបានណា៎ ប៉ុនៗគេនេះណាសុីផុយទេ »

« ខ្ញុំទេដែលជាអ្នកបង្ខំទ្រង់នោះ » នាយតូច រៀបចំថ្នាំយកទៅបិទនៅលើមុខរបួសរបស់ទ្រង់បណ្តើរតបទៅគេបណ្តើរ ដោយសារតែមិនចង់ឱ្យគេនេះគិតគូរអ្វីអាក្រក់ទៅលើទ្រង់ ទាំងដែលខ្លួនជាអ្នកធ្វើ គិតៗទៅពិធីរៀបការនោះមិនខុសពីខ្លួនទៅបង្ខំទ្រង់ប៉ុន្នានទេ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now