« បងគិតថាអ្វីៗនឹងដើររលូនទៅល្អមែនទេ? ប៉ុន្តែខ្ញុំមិនគិតបែបនឹងទេ វាច្បាស់ជាមិនងាយនោះឡើយ » សម្លេងរអ៊ូរទាំរងូវៗចេញពីបបូរមាត់ស្អាតបង្ហាញពីការខ្វល់ខ្វាយនៅក្នុងចិត្តតាមរយៈទឹកមុខ ព្រួយបារម្ភជាមួយនឹងការរៀបអភិសេករបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ ព្រោះថាថ្ងៃក៏កាន់តែកៀកឡើងៗណាស់ហើយបើរាប់ចាប់តាំងពីថ្ងៃដែលអ្នកអង្គម្ចាស់បានប្រកាសប្រាប់គេឯងក្តែងៗរួចមកនោះ ។
« ម្ចាស់ប្រុសក៉ំតានតឹងខ្លាំងពេកអី ទ្រង់គួរតែទុកព្រះទ័យទៅលើអ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់សព្វព្រះទ័យទ្រង់ អ្នកអង្គម្ចាស់ប្រាកដជាមិនបណ្តោយឱ្យមានរឿងអ្វីមករារាំងពិធីដ៏ល្អនោះទេព្រះពរ » Ginsan ស៊កដៃទៅអង្អែលប្រអប់ដៃតូចស្រឡូនស្រាលៗ លួងលោមចិត្តកង្វល់របស់ម្ចាស់ប្រុសជាទីស្រឡាញ់ឱ្យរសាត់បាត់ទៅខ្លះ មិនចង់ឱ្យទ្រង់តានតឹងធុញធប់នៅក្នុងព្រះទ័យច្រើននោះឡើយ ។
« សង្ឃឹមថាអ្វីៗនឹងល្អទៅចុះ » នាយតូចញញឹមងក់ក្បាលតិចៗ ជឿជាក់លើអ្វីដែល Ginsan បាននិយាយចេញមក ក្រែងចិត្តគេបានស្ងប់ទៅខ្លះ ព្រោះថ្ងៃកាន់តែចូលមកកៀកឡើងៗ ចិត្តគេក៏ចេះតែនៅមិនស្ងប់ ភ័យនេះភ័យនោះប្រាប់មិនត្រូវទាល់តែសោះ ។
« ហ្ហឹម!!! »
« Jimin?? ចូលមកខាងក្នុងសិនមក កុំខ្លាចវាអី » Tae ញោចស្នាមញញឹមចេញមកបន្តិចពេលបានឃើញ Jimin មករកខ្លួន ប្រាប់គេឱ្យដើរចូលមកខាងក្នុងព្រោះគេដូចជាខ្លាចនឹង Kingston មិនហ៊ានចូលមកឡើយ ។
« វាឈ្មោះ Kingston ត្រូវទេព្រះពរ? ខ្ញុំម្ចាស់ធ្លាប់ឮគេនិយាយពីវាច្រើនដែរ ប៉ុន្តែខ្ញុំម្ចាស់មិនស្មានថាវាធំដ៏ម្លឹងទេ »
« វាស្រស់ស្អាតខ្លាំងណាស់ត្រូវទេ? »
« ព្រះពរ » Jimin ញញឹមងក់ក្បាលយល់ស្របជាមួយនឹងអ្វីដែល Tae បាននិយាយ ដោយឃើញក្រសែភ្នែកសម្លឹងមកសត្វដ៏ធំពោរពេញទៅដោយក្តីស្រឡាញ់ Tae ក៏ផ្តល់សញ្ញាឱ្យគេសាកមកប៉ះវា ព្រោះបើខ្លួននៅជិតបែបនេះហើយវានឹងមិនហ៊ានវាយប្រហារឡើយ ។ មិនខុសពីពាក្យដែលគេឯងនិយាយឡើយថា Kingston គឺប្រៀបដូចជាកូនឆ្មាដ៏ស្លូតបូតមួយក្បាលអ៊ីចឹង រាល់ពេលដែលមានខ្លួននៅក្បែរ ។
YOU ARE READING
L O V E M A Z E ᥫ᭡ (✔️)
Romance« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : កូរ៉េ x ចិន Author : AERA ROSAA Date : 26/12/21 - 30/11/23 Cover : Somavotey ♡︎ original picture to t...