EP75 : ភាគបញ្ចប់

4K 317 52
                                    

« វាច្បាស់ជាមានវិធីផ្សេង »

« គ្មានវិធីផ្សេងទេ! យើងសាកអស់ហើយ សភាពយើងកាន់តែដុនដាបវិញទេ! យើងឈប់ហើ...ខឹកៗៗ » មិនទាន់បញ្ចប់ប្រយោគចប់ស្រួលបួលផង ទ្រង់ក៏ទន់ជង្គង់មកលើដីក្អកមកខ្លាំងៗមិនឈប់ ឃើញបែបនេះ Dong-Hyun ក៏ស្ទុះរត់ទៅគ្រាទ្រង់ទៅដាក់ឱ្យប្រថាប់ឱ្យបានស្រួល ប្រញេប្រញាប់ទៅយកកន្សែងមកឱ្យទ្រង់ដើម្បីជូតសម្អាតឈាមចេញ ។

« គ្រាំង!!* អ្នកណា? » Dong-Hyun ចាប់កាន់ដាវនៅក្បែរខ្លួនតម្រង់ទៅកាន់ប្រភពសម្លេងគ្រូងគ្រាំងអម្បាញ់មិញ នាយភ្ញាក់បន្តិចពេលឃើញកែវទឹករមៀលចូលមកខាងក្នុងតាមក្រណាត់ឃាំង ទើបលើកដាវយកទៅទាញក្រណាត់នោះចេញដើម្បីមើលឱ្យដឹងថាជាអ្នកណា ។

« ម្ចាស់អូន...?? »

« ទ្រង់កើតអ្វីទៅ?? ហ៉ឹក!! ឈាមច្រើនណាស់ » Tae ឈានជើងដើរចូលមកទាំងយំសសឹកៗ ភ្នែកទាំងគូបានប្រទះឃើញលោហិតនៅលើព្រះកាយរបស់ទ្រង់ពេញៗ គេសន្សឹមៗដាក់ខ្លួនទៅអង្គុយក្បែរទ្រង់យកដៃទៅប៉ះព្រះភ័ក្ក្រទ្រង់ទាំងញ័រទទ្រើត ទាល់តែទ្រង់ខំងាកព្រះភ័ក្ក្រគេចចេញបន្តិចទើបគេទម្លាក់ដៃចុះ ។

« សួរគេខ្លួនឯងទៅ ខ្ញ៉ំថានេះមិនមែនជាសំណួរដែលខ្ញ៉ំត្រូវឆ្លើយទេ » Dong-Hyun ដកខ្លួនចេញពីពួកគេទាំងពីរបន្តិច មកដល់ដំណាក់កាលនេះហើយចង់លាក់អ្វីពីគេទៀតបើគេមកដល់បានទាំងឮបានទាំងឃើញទៅហើយ អ្នកដែលកុហកគួរតែជាអ្នកនិយាយប្រាប់ដូចគ្នា ។

« អ្នកអង្គម្ចាស់កើតអ្វីទៅព្រះពរ?? ប្រាប់ខ្ញ៉ំម្ចាស់មក »

« បងមិនបានកើតអ្វីទេ ក៉ំយំអី »

« អ្នកអង្គម្ចាស់! »

« បងមិនស្លាប់ឥឡូវទេ! ម្ចាស់អូនមិនបាច់យំទេ » ទ្រង់ញញឹមដាក់អ្នកនៅចំពោះព្រះភ័ក្ក្រទ្រង់ទាំងមិនសូវសម ទោះជាទ្រង់មានបន្ទូលប្រាប់គេមិនឱ្យយំព្រោះតែទ្រង់នៅមិនទាន់សុគត ក៏ទ្រង់នៅតែត្រូវសុគតដដែល វាខុសគ្នាតែត្រង់ថាពេលនេះឬក៏ពេលក្រោយតែប៉ុណ្ណោះ ហើយពេលក្រោយនោះក៏មិនប្រាកដថាយូរដូចគ្នា ។

« ខ្ញ៉ំម្ចាស់...ហ៉ឹក!! ខ្ញ៉ំម្ចាស់សម្អាតព្រះកាយឱ្យទ្រង់ » Tae ខំខ្ជឹបបបូរមាត់មិនចង់បញ្ចេញសម្លេងដង្ហក់យំ ក្រោកទៅយកកន្សែងស្អាតមួយមកជូតសម្អាតឈាមនៅលើព្រះកាយទ្រង់ថ្នមៗ ទាំងទឹកភ្នែកហូរមកជារឿយៗមិនដាច់ ឃើញសភាពរបស់ទ្រង់បែបនេះ បេះដូងគេសឹងតែប្រេះបែកជាបំណែកៗអស់ទៅហើយ ជាគេទេដែលសមតែមានសភាពបែបនេះ ហេតុអ្វីក៏ជាទ្រង់តែវិញ? ទ្រង់រឹងមាំខ្លាំងណាស់ ទ្រង់មិនអាចបែបនេះឡើយ មិនអាចនោះទេ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now