EP63 : មានរឿងអ្វីកើតឡើងទៅ??

3.3K 351 21
                                    

    រាត្រីបានចេញទៅផុតព្រឹកព្រលឹមដ៏ត្រចះត្រចង់ក៏លេចឡើងមកជំនួស ។ បើកភ្នែកមកមិនទាន់នឹងបានអ្វីផងដំណឹងដែលអ្នកអង្គម្ចាស់នឹងធ្វើពិធីអភិសេកឡើងគ្រងរាជ្យធ្វើជាស្តេច រីឯម្ចាស់ប្រុសក៏ត្រូវឡើងឋានៈមកជាព្រះជាយាក៏បានបែកធ្លាយឮពេញទឹកពេញដី ។ មានមនុស្សម្នាជាច្រើនដែលភ្ញាក់ផ្អើលនឹងដំណឹងមួយនេះ ព្រោះអ្នកណាៗក៏ដឹងថាម្ចាស់ប្រុសបានបាត់ព្រះកាយហើយទ្រង់វិលត្រឡប់មកវិញតាំងពីពេលណាក៏គ្មានអ្នកណាដឹង ប៉ុន្តែក៏គ្មានអ្នកណាហ៊ានសួរនាំអ្វីដែលមិនគួរឱ្យសួរឡើយ ។

    ក្រោយពីបានទទួលដំណឹងពីការបាត់ព្រះកាយរបស់ម្ចាស់ប្រុសគឺគ្មានដំណឹងអ្វីពាក់ព័ន្ធពីការរកឃើញវត្តមានរបស់ទ្រង់វិញនោះដែរ មានមនុស្សមានចំនួនធំបានគិតថាទ្រង់សុគតព្រោះតែការបាត់ដំណឹងសូន្យឈឹងរបស់ទ្រង់ ។ បើទោះជាភ្លាមៗមានដំណឹងមកថាទ្រង់នឹងឡើងដំណែងធ្វើជាព្រះជាយាក៏គ្មានអ្វីទាស់ខុសនោះដែរ ក៏ព្រោះតែទ្រង់បានរៀបអភិសេកជាមួយអ្នកអង្គម្ចាស់រួចរាល់ហើយ អ្នកអង្គម្ចាស់ក៏មានតែទ្រង់ម្នាក់គត់ដែលជាព្រះជាយា ។ តាមច្បាប់ទម្លាប់គឺមានតែទ្រង់ទេដែលអាចគ្រងដំណែងនេះបាន គ្មានស្នំឯណាអាចគ្រងដំណែងជាព្រះជាយាបានទេដរាបណាពួកនាងនៅមិនទាន់បានរៀបអភិសេកជាមួយអ្នកអង្គម្ចាស់ ។

« សូមគោរពអ្នកអង្គម្ចាស់ » អ្នកអង្គម្ចាស់គ្រវាសព្រះហស្តផ្តល់ជាសញ្ញាប្រាប់ឱ្យពួកនាងចេញ បោះជំហានយាងទៅរកអ្នកដែលទើបតែងើបចេញពីលើកៅអីអោនក្បាលគោរពទ្រង់ទាំងព្រះនេត្ររបស់ទ្រង់នៅមិនទាន់អាចដកចេញពីអ្នកខាងនោះបាន ក៏ព្រោះតែសម្រស់របស់ទ្រង់ពិតជាទាក់ទាញព្រះនេត្ររបស់ទ្រង់ខ្លាំងពិតមែន ។

    កាយតូចច្រឡឹងគ្រងសម្លៀកបំពាក់ពណ៌.សយ៉ាងស្រស់បវរតាំងពីក្បាលដល់ចុងជើងគេគឺសុទ្ធតែបានតុបតែងដោយរបស់.សមិនថាជាអ្វីនោះទេ ។ ទ្រង់ស្មានមិនដល់ទេថាគេអាចស្រស់ស្អាតបានគ្រប់កាលៈទេសៈមិនថាគ្រងសម្លៀកបំពាក់ដោយពណ៌អ្វីក៏គេនៅតែលេចធ្លោរ លេចធ្លោរគ្មានអ្វីមកបៀតបានតែម្តង ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now