EP16 : ខ្ញុំម្ចាស់ស្អប់ទ្រង់ខ្លាំងណាស់

3.4K 351 45
                                    

   ព្រះអាទិត្យដ៏ស្រស់ស្អាតនាពេលព្រលឹមស្រាងៗ ស្នាមញញឹមរបស់បុគ្គលម្នាក់ៗបានលេចឡើងមកដោយអមជាមួយសម្លេងសើចដែលកើតចេញមកពីការសន្ទនាជាមួយដៃគូធ្វើដំណើរ ។ ស្រីបម្រើនីមួយៗគឺត្រូវមានភារកិច្ចត្រូវបំពេញតាមមុខងាររៀងៗខ្លួន អ្នកខ្លះក៏ត្រូវទៅរៀបចំបោសសម្អាតផ្លាស់ប្តូរវាំងនននិងកម្រាលពូក អ្នកខ្លះក៏ត្រូវទៅរៀបចំខាងផ្កាតាំងនៅខាងក្នុងរាជវាំងនិងតាមដំណាក់នីមួយៗ ។

« Kim Taehyung!! »

« បាទ! អ្នកស្រី »

« យកផ្កានឹងទៅរៀបចំក្នុងដំណាក់អ្នកអង្គម្ចាស់ »

« បាទ!! » Tae អោនក្បាលចុះទទួលការងារដែលខ្លួនត្រូវធ្វើ ឈានជើងដើរចូលទៅខាងក្នុងរាជវាំងសម្តៅទៅកាន់ដំណាក់របស់អ្នកអង្គម្ចាស់រៀបចំផ្លាស់ប្តូរផ្កាតាមដែលគេធ្លាប់បានឃើញ តែគេក៏មិនដឹងដែលថាគេរៀបត្រូវតាមលំនាំដើមឬក៏អត់នោះ ។ រាល់ដងអ្នកដែលផ្លាស់ប្តូរផ្កាគឺជាជំនិតរបស់អ្នកអង្គម្ចាស់តែលើកនេះបែរជាធ្លាក់មកលើគេទៅវិញ ។

« ក្រអូបខ្លាំងណាស់ » អាល្អិត ឈ្ងោកមុខអោនទៅហិតក្លិនផ្កាក្រអូបៗអស់ទាំងនោះដោយលេចស្នាមញញឹមចេញមកយ៉ាងស្រស់ពង្រាយ បង្ហាញពីការពេញចិត្តជាមួយក្លិនផ្កាអស់ទាំងនេះ ។ តាមមើលប្រហែលជាដូរផ្កាឡាវេនដឺចេញហើយដាក់ផ្កាអៃរីសមកជំនួសហើយ ព្រោះកាលពីមុនគេមិនបានធុំក្លិនអៃរីសដូចជាថ្ងៃនេះឡើយ ។

    មួយស្រឡែតក្រោយ Tae ក៏ភ្ញាក់ខ្លួនដឹងថាពេលនេះគេកំពុងនៅក្នុងដំណាក់នេះក្នុងនាមជាអ្នកបម្រើ ដូច្នេះហើយគេមិនអាចចំណាយពេលនៅទីនេះបានយូរឡើយ ម្យ៉ាងក៏ជៀសវាងកុំឱ្យអ្នកអង្គម្ចាស់មកទាន់ផង ។ ប៉ុន្តែពេលគេបម្រុងនឹងចេញទៅគេក៏ប្រទាក់ភ្នែកឃើញស្នៀតសក់ដែលអ្នកអង្គម្ចាស់បានប្រគល់មកឱ្យគេនៅថ្ងៃរៀបការនៅលើគ្រែ ទើបគេដើរទៅយកស្នៀតសក់នោះមកទុក អើតមុខទៅហិតក្លិនផ្កានោះជាលើកចុងក្រោយទើបដាច់ចិត្តដើរចេញទៅធ្វើការងារបន្តវិញ ។

« ព្រូស!!* អូយ៎!! »

« ផាច់!!* ធ្វើការសស្លាក់សស្លើកៗ ឯងមានដឹងពីតម្លៃរបស់ចាននេះប៉ុន្នានទេ?? ទាសករថ្នាក់ទាបដូចជាឯងនេះមានលិទ្ធភាពឯណាមកសងហ្ហាស៎?!! » សម្លេងលាន់ឮដែលបង្ករឡើងពីការប៉ះទង្គិចរវាងបាតដៃនិងថ្ពាល់ក្រពុំស្រស់ស្អាត ។ ទោះជាបានវាយដំគេប៉ុន្នឹងហើយក៏ Hayoon នៅតែមិនទាន់សមចិត្ត នាងក្រមុំស្ទុះដើរទៅក្របួចសក់គេទៅខាងក្រៅបោះពាក្យសម្តីមើលងាយមើលថោកគេពេញៗមាត់ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now