EP23 : ទ្រង់សព្វព្រះទ័យនាងណាស់

3.8K 390 31
                                    

    ព្រះអាទិត្យបានលិចចុះទៅហើយព្រះច័ន្ទក៏រះឡើងមកបំភ្លឺពិភពលោកតាមភារកិច្ច នៅក្នុងដំណាក់ដ៏ធំទូលាយមួយក៏មានបុរសម្នាក់កំពុងទទួលភារកិច្ចត្រូវជម្រិតសួរអ្វីៗគ្រប់យ៉ាងពីអ្នកជំងឺមាត់រឹង ។ តាំងតែពីភ្ញាក់ដឹងខ្លួនមកដល់ថ្មាលនេះគេមិនព្រមហើបបបូរមាត់និយាយសូម្បីតែបន្តិច ឯថ្នាំក៏មិនព្រមលេបទៀត បើទ្រង់មិនចាត់ការបញ្ច្រកថ្នាំតាមមាត់គេទេ គេច្បាស់ជាមិនងាយជាដាច់ឡើយ ទ្រង់សារភាពតាមត្រង់ទ្រង់មិនដែលឃើញគេរឹងដល់ថ្នាក់នេះទេ ។

« កុំស្ងាត់បែបនេះបានទេ?? ប្រាប់យើងមកថាអ្នកណាជាអ្នកធ្វើបាបឯង បើឯងស្ងៀមស្ងាត់បែបនេះតើឱ្យយើងទៅធ្វើអ្វីកើតទៅ?? » កាយមាំទាំ សន្សឹមៗទម្លាក់មកប្រថាប់ក្បែរអ្នកអង្គុយមើលផ្កាយពីលើគ្រែទៅយ៉ាងស្ងៀមស្ងាត់ ទ្រង់មិនបានសប្បាយទេបើគេធ្វើដូចទ្រង់គ្មានរូបរាងនៅក្បែរគេបែបនេះ ។ 

« ទោះជាខ្ញុំម្ចាស់និយាយក៏ទ្រង់មិនជឿស្រាប់ទៅហើយ ក្នុងព្រះនេត្ររបស់ទ្រង់ខ្ញុំម្ចាស់តែខុស ខ្ញុំម្ចាស់មិនដែលត្រូវ តើឱ្យខ្ញុំម្ចាស់និយាយមកដើម្បីអ្វី?? វាគ្មានបានប្រយោជន៍អ្វីទេ » Tae

« យើងជឿឯង! ប្រាប់មកថាការពិតវាយ៉ាងម៉េច? » អ្នកអង្គម្ចាស់ សម្រេចព្រះទ័យមានបន្ទូលមកតាមអ្វីដែលអាចធ្វើឱ្យគេទន់ចិត្តព្រមឆ្លើយបាន ទ្រង់ពិតជាចង់ដឹងខ្លាំងណាស់ថាអ្នកណាជាអ្នកធ្វើ សង្ឃឹមថាគេនឹងព្រមប្រាប់ទៅចុះ ។

« Catina ជាមូលហេតុដែលធ្វើឱ្យគេវាយខ្ញុំម្ចាស់ នាងបានដាក់ថ្នាំបំពុលខ្ញុំម្ចាស់ » Tae និយាយចេញមកគ្រប់យ៉ាងដោយមិនលាក់លៀម ឈររង់ចាំមើលប្រត្តិកម្មរបស់ទ្រង់ ថាទ្រង់នឹងគោរពបន្ទូលខ្លួនឬអត់ តែគេគិតខុសស្រឡះហើយ ។

« Catina?? គ្មានផ្លូវទេ Catina គ្មានថ្ងៃធ្វើបែបនឹងទេ » ឮបន្ទូលរបស់ទ្រង់ហើយ Tae ក៏សើចតិចៗនៅក្នុងដើម.ក មុននេះទ្រង់បានមានបន្ទូលច្បាស់ណាស់ថាជឿគេ ប៉ុន្តែត្រឹមតែមួយប៉ប្រិចភ្នែកទ្រង់ក៏ផ្លាស់ប្តូរភ្លាម ប្រហែលជាមកពីគេនិយាយប៉ះពាល់បន្ទូលចិត្តទ្រង់ហើយ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now