EP13 : ទ្រង់បានយកដាវមកផ្ចុងខ្ញុំម្ចាស់

3.6K 352 8
                                    

« នៅឱ្យឆ្ងាយពីព្រះជាយារបស់យើងបន្តិចទៅ Cafinna » សម្លេងធ្ងន់ៗបង្កប់ទៅដោយការមិនពេញព្រះទ័យរបស់វត្តមានអ្នកអង្គម្ចាស់ក៏បានបន្លឺឡើងស្របជាមួយជំហានជើងក៏កំពុងបោះចូលមករហូតមកដល់កន្លែងអ្នកដែលទ្រង់បានហៅថាព្រះជាយាទើបទ្រង់ឈប់ ។ រីឯអ្នកដែលបានស្តាប់ឮសព្វនាមមួយនោះវិញក៏លួចរំភើបទាំងមុខក្រហម ទ្រូងខាងឆ្វេងក៏លោតដឹបៗសឹងតែធ្លាយធ្លាក់ចុះទៅខាងក្រោមទៅហើយ ។

« ម្ចាស់បង?? ទ្រង់យាងមកដល់តាំងពីពេលណា?? » Catina ប្រញាប់ប្រញាលរត់មករកបងប្រុសព្រមជាមួយស្នាមញញឹមដ៏ស្រស់ស្អាត បងប្អូនពួកគេទាំងពីរគឺស្រឡាញ់គ្នាខ្លាំងណាស់ មិនចម្លែកឡើដែលពួកគេនឹកនាគ្នាពេលនៅបែកគ្នានោះ មិនថាយូរប៉ុណ្ណាក៏ពួកគេនៅតែមិនទម្លាប់ដែរ ។

« ម្ចាស់បងទើបតែយាងមកដល់ទេ យ៉ាងណាៗក៏ខ្ញុំម្ចាស់សូមរាជទានទោសដែលធ្វើអ្វីមិនគប្បីដាក់ម្ចាស់..អូ៎..គឺព្រះជាយា » Cafinna អោនក្បាលចុះពោលពាក្យសុំទោសដោយកំហុសរបស់ខ្លួនមុននេះ ។ គេមិនគួរសូម្បីតែមើលមុខមនុស្សដែលមានស្វាមីរួចទាំងដែលពួកគេមិនធ្លាប់ស្គាល់គ្នាពីមុនមកសូម្បីតែបន្តិចកុំថាឡើយដល់ចាប់ដៃនោះ តែគេពិតជាភ្លេចខ្លួនពិតមែន ។

« ម្ចាស់បងបានធ្វើអ្វីដាក់ម្ចាស់ប្រុសឬ?? ឱ្យខ្ញុំម្ចាស់សូមរាជទានទោសជំនួសម្ចាស់បងខ្ញុំម្ចាស់ផងព្រះពរ »

« គឺគ្មានអ្វីទេ ទ្រង់គ្រាន់តែច្រឡំថាខ្ញុំជាទ្រង់តែប៉ុណ្ណោះ បើអស់អ្វីហើយខ្ញុំម្ចាស់សុំអនុញ្ញាតិនាំ Kingston ទៅដំណាក់វិញហើយក្រាបទូល...អ៊ុះ!! អ្នកអង្គម្ចាស់ » Tae បើកភ្នែកក្រឡោតឡើងមកធំៗពេលខ្លួនត្រូវបានអ្នកអង្គម្ចាស់លើកបីឡើងផុតពីលើកម្រាល មិនឱ្យដើរទៅណាឆ្ងាយពីទ្រង់បានទៀតនោះទេ ។

« Kingston មកតាមយើង » Jungkook ហៅសត្វចិញ្ចឹមឱ្យវាមកតាម ហើយវាក៏ស្ទុះរត់មកដើម្បីឱ្យទាន់ម្ចាស់របស់វា មើលទៅដូចជាស្តាប់បន្ទូលរបស់ទ្រង់ខ្លាំងសម្បើមណាស់ ។

« Kingston អាចនឹងចូលចិត្តឯងមែនអាល្អិត តែត្រូវចាំថាយើងជាម្ចាស់របស់វា សាកមើល៎ទៅថាវានឹងស្តាប់ឯងឬក៏ស្តាប់យើងច្រើនជាង?? »

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now