EP59 : បើវាមិនងាប់ទេ...

3.5K 337 21
                                    

« មុននេះអូនយាងទៅណា?? បងរកអូនស្ទើរតែពេញមួយរាជវាំងទៅហើយមានដឹងទេ? យាងទៅណាមកណាអូនត្រូវទូលបង បើមិនធ្វើតាមបងមិនអនុញ្ញាតិឱ្យអូនទៅណាទេ »

« តែ... » Tae ងើយមុខទៅទ្រង់បម្រុងនឹងប្រកែកតប៉ារកយុត្តិធម៌សម្រាប់ខ្លួនឯង ស្តាប់មើលបន្ទូលទ្រង់ទៅមិនខុសពីបិទសិទ្ធគេប៉ុន្នានទេ ឱ្យគេព្រមម៉េចនឹងបាន??

« ជាបញ្ជា!! »

« ព្រះពរ » នាយតូចអោនមុខចុះបូញមាត់ស្រួចៗបែបអាក់អន់ចិត្តជាមួយបញ្ជាផ្តាច់ការហួសហេតុរបស់ទ្រង់ ទោះជាអន់ចិត្តដល់គ្រាំក្នុងទៀតក៏គេមិនអាចធ្វើអ្វីបានក្រៅពីទទួលយកបញ្ជានឹងដែរ ។

« ឯងនៅតែមិនចោលចរឹកអាងបញ្ជារបស់ឯងនឹងទៀតហ្ហេស?? »

« ចុះម្ចាស់បង?? ចោលបានឬនៅ? ទ្រង់និងខ្ញុំម្ចាស់មិនខុសគ្នាប៉ុន្នានទេ ខ្ញុំម្ចាស់គិតថាទ្រង់មិនបាច់មានបន្ទូលមកវាល្អជាង ខ្ញុំម្ចាស់មិនសរសើរ » អ្នកជាប្អូនបោះប្រយោគទៅកាន់ម្ចាស់បងវិញដោយមិនខ្វល់ខ្វាយទុកព្រះភ័ក្ក្រឱ្យច្រើន ទ្រង់ជាអ្នកផ្តើមរឿងមុន មកបន្ទោសគេតែម្ខាងក៏មិនត្រូវដែរ ។

« ព្រះជាយាព្រះនាមអ្វីទៅព្រះពរ?? » បន្ទាប់ពីរបងប្អូនប្រុសមួយគូរនោះស្ងាត់មាត់ជ្រាបដូចគេចុកហើយ Tae ក៏ចាប់ផ្តើមនិយាយកាត់ផ្តាច់ភាពស្ងប់ស្ងាត់ដោយចោទជាសំណួរទៅកាន់អ្នកខាងនោះ ព្រោះមិនឃើញគេមាត់ក បើមុននេះមិនបានឮសម្លេងគេបន្តិចទេ ខ្លួនច្បាស់ជាគិតថាគេគហើយ ។

« គឺ Ji...Jimin ព្រះពរ »

« ទ្រង់រៀបអភិសេកតាំងពីពេលណាម្ចាស់បង?? » Jungkook ជ្រួញចញ្ចើមដេញតាមសួរម្ចាស់បងពីរឿងអភិសេក មនុស្សដូចជាទ្រង់ចេះរៀបអភិសេកដែរឬ?? ហេតុអ្វីក៏ទ្រង់មិនប្រាប់គេបន្តិចសោះបែបនេះ??

« យើងប្រាប់ឯងប៉ុន្នានដងហើយថាយើងមិនរៀបអភិសេកទេ »

« ចុះគេជាអ្នកណា? »

« ខ្ញុំម្ចាស់ត្រឹមតែជាអ្នកបម្រើដ៏តូចតាចម្នាក់តែប៉ុណ្ណោះ សូមទ្រង់កុំច្រឡំអីព្រះពរ »

« អា៎ៗ មិនបាច់អង្គុយខាងក្រោមទេ បើព្រះអង្គម្ចាស់មិនប្រកាន់ ទ្រង់...អើ!!..ខ្ញុំមានន័យថាឯងអាចអង្គុយនៅខាងលើបានណា » នាយតូចរាដៃហាមគេមិនឱ្យសម្រូតខ្លួនអង្គុយនៅលើកម្រាលព្រំ សើចទាំងមិនសូវសមប្រាប់ឱ្យគេអង្គុយដូចដើមវិញ ព្រោះឃើញថាព្រះអង្គក៏មិនបានប្រកាន់គេ អង្គុយជិតគ្នាយូរដែរហើយ ហេតុអ្វីក៏ចាំបាច់ត្រូវចុះ??

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now