« លេបថ្នាំបណ្តេញជាតិពុលចេញព្រឹកម្តង យប់ម្តង ខ្លួនឯងជាកូនរបស់ពេទ្យមួយទាំងមូលកុំបណ្តោយខ្លួនឱ្យឈឺញឹកញាប់ពេកអាល្អិត ចុះរបួសនៅលើខ្លួនវិញយ៉ាងម៉េចហើយ?? ថ្នាំជួយបានខ្លះទេ? » រាជពេទ្យលើកសំណួរមកសួរអ្នកជំងឺប្រចាំខ្លួនរបស់គាត់ទាំងញញឹមតិចៗ លូកដៃទៅទទួលចានថ្នាំពីគេមកបន្ទាប់ពីផ្តល់ថ្នាំឱ្យគេផឹកហើយរួចរាល់ ។
« គ្រាន់បើច្រើនហើយ រាជពេទ្យមិនចាំបាច់ពិនិត្យក៏បានដែរ ខ្ញុំក៏មានថ្នាំផ្ទាល់ខ្លួនទុកលាបដែរ មិនយូរទេវានឹងបាត់ហើយ » នាយតូច ញញឹមតិចៗបែបទាំងសូវសម រហ័សប្រកែកមិនយល់ព្រមឱ្យគាត់ពិនិត្យមើលរាងកាយ ដោយសារតែខ្លាចថាគាត់មិនមែនមើលឃើញរបួសតែបែរជាមើលឃើញស្នាមដែលអ្នកអង្គម្ចាស់បន្សល់ទុកឱ្យគេទៅវិញទេ ។
« អឹម!! គ្រាន់បើពិតមែន ចុះខ្នងវិញ?? លាបដល់ដែលឬអត់? របួសនៅត្រង់នឹងគឺធ្ងន់ជាងគេ ឱ្យខ្ញុំមើលបន្តិចមក »
« គឺថា... » Tae នៅតែអេះអុញមិនចង់ឱ្យគាត់មើល ដោយសារតែនៅលើស្មារបស់គេពេលនេះគឺមានតែស្នាមខាំរបស់អ្នកអង្គម្ចាស់តែប៉ុណ្ណោះ តើគេម៉េចនឹងហ៊ានឱ្យគាត់មើលទៅ??
« អៀនច្រើនពិតមែន គិតថាខ្ញុំជាលោកពុករបស់ឯងទៅកុំអៀនអី ចង់ឱ្យស្នាមខ្លួនរហូតឬ?? » រាជពេទ្យ ក្រវីក្បាលសើចនឹងចរឹតអៀនប្រៀនច្រើនរបស់គេបន្តិច គាត់ក៏ធ្លាប់បានឃើញពីរ បីដងដែរទៅហើយ រាងកាយរបស់គេពិតជាស្រស់ស្អាតមែន សមហើយដែលគេហួងហែងខ្លួនប្រាណយ៉ាងនឹងៗ ។
« អត់ទេ!! គឺអ្នកអង្គម្ចាស់ទ្រង់បា..បាន... » នាយតូច រហ័សក្រវីក្បាលប្រកែកចង់ប្រាប់គាត់ថាអ្នកអង្គម្ចាស់បានខាំខ្លួនរបស់គេស្នាមពេញនឹងទៅហើយ តែគេមិនហ៊ានប្រាប់តាមត្រង់សុខចិត្តយកដៃមកចុចពីលើសម្លៀកបំពាក់ឱ្យគាត់កាត់ន័យយល់ដោយខ្លួនឯងតាមកាយវិការរបស់គេជំនួស ។
« ហៃយ៉ា!! ឯងមិនទាន់ជាស្រួលបួលផង ញ៉ំាស៊ុបឱ្យបានច្រើនទើបមានកម្លាំង ខ្ញុំទៅវិញសិនហើយ ថ្ងៃស្អែកខ្ញុំនឹងមកម្តងទៀត » កាយវិការរបស់គេគឺពិតជាបានពន្យល់ឱ្យគាត់យល់មែនតែមិនមែនយល់ត្រឹមតែប៉ុន្នឹងឡើយ គឺគាត់មានតែយល់លើសនឹងទៅវិញទេ អើយ៎!! គេអៀនគេខ្មាសគាត់ខ្លាំងសម្បើមណាស់ជួយគេផងទៅ ។
YOU ARE READING
L O V E M A Z E ᥫ᭡ (✔️)
Romance« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : កូរ៉េ x ចិន Author : AERA ROSAA Date : 26/12/21 - 30/11/23 Cover : Somavotey ♡︎ original picture to t...