EP72 : លះបង់

1.8K 207 9
                                    

    ខ្យល់ត្រជាក់បក់មកល្វើយនៅតាមផ្លូវធ្វើដំណើរវិលត្រឡប់ទៅវិញ ដៃតូចស្រឡូនចេះតែលូកមកប៉ះជាមួយស្លឹកឈើដែលធ្លាក់ចុះតាមកម្លាំងខ្យល់ ចំណែកឯម្ខាងទៀតក៏កំពុងតែស្រាក់ជាប់ជាមួយបុរសជាទីស្នេហាយ៉ាងណែន ដោយសារតែភ័យខ្លាចពាក្យគម្រាមទ្រង់បន្លាចថាបើមិនឱបទេធ្លាកពីលើសេះទ្រង់មិនទទួលខុសត្រូវឡើយ ។

« ព្រះសុខភាពម្ចាស់អូនយ៉ាងម៉េចហើយ? ទ្រង់នៅប្រឈួនទ្រង់ណាទេ? »

« ខ្ញ៉ំម្ចាស់ធូរស្បើយច្រើនណាស់ ថ្នាំដែលទ្រង់យកមកឱ្យនោះគឺល្អខ្លាំងណាស់ក្រាបទូល » Tae ងើយមុខទៅឆ្លើយទាំងញញឹមពង្រាយ តាំងពីថ្នាំលើកចុងក្រោយដែល Catina ចាក់មកលើគេនោះ នៅក្នុងខ្លួនទាំងមូលរបស់គេសឹងតែខ្ទិចខ្ទាំអស់ទៅហើយ ។ ប៉ុន្តែអ្នកអង្គម្ចាស់ក៏បានឱ្យនាងធ្វើថ្នាំបន្សាបមកឱ្យគេលេប អ៊ីចឹងហើយបានជាពិធីអភិសេកត្រូវពន្យាដល់ទៅមួយអាទិត្យ ។

« ល្អហើយអ៊ីចឹង » អ្នកអង្គម្ចាស់បន្តឹងព្រះហស្តឱបកាយតូចច្រឡឹងណែនបន្តិច ទើបបន្ថែមល្បឿនបំបោលសេះឱ្យកាន់តែលឿនជាងនេះ ខ្យល់ធ្លាក់ខ្លាំងណាស់ទ្រង់បារម្ភខ្លាចគេឈឺទៀត ។ សុខភាពរបស់គេនៅមិនទាន់រឹងមាំល្អវិញនៅឡើយ ទ្រង់គួរតែប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ។

    មិនយូរប៉ុន្នានការធ្វើដំណើរក៏បានបញ្ចប់ មកដល់រាជវាំង Tae ក៏ឆ្លៀតស៉ំអនុញ្ញាតិទ្រង់ទៅជួបលោកពុកអ្នកម៉ែ ចង់យករបស់ទៅផ្ញើរពួកគាត់ ទ្រង់ក៏មិនបានឃាត់នោះដែរ ព្រោះទ្រង់ក៏នៅសល់ការងារធ្វើមិនទាន់រួចដូចគ្នា ។

    អ្នកអង្គម្ចាស់យាងចូលមកដល់ក្នុងគុក កន្លែងដែលទ្រង់ឃ៉ំឃាំង Catina ទុក វាគឺជាគុកងងឹតមួយកន្លែង គ្មានសូម្បីតែពន្លឺបន្តិចចាំងចូលមក ប៉ុន្តែនៅក្នុងគុកនោះគឺមានចង្កៀងតូចមួយទុកគ្រាន់បំភ្លឺមិនឱ្យងងឹតទាំងស្រុងនោះឡើយ ។ ទ្រង់យាងមកគុកនេះដោយមានរាជពេទ្យកាន់ចង្កៀងតូចមកជាមួយតាមពីក្រោយ អ្នកយាមនៅតាមផ្លូវទាំងប៉ុន្នានក៏ប្រញាប់ប្រញាលចេញទៅខាងក្រៅអស់ បន្សល់ត្រឹមតែអ្នកអង្គម្ចាស់ រាជពេទ្យនិង Catina ប៉ុណ្ណោះ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now