EP56 : យើងបារម្ភពីទ្រង់ណាស់មានដឹងឬអត់??

3.6K 366 9
                                    

« ក្រាបថ្វាយបង្គំអ្នកអង្គម្ចាស់ » បណ្តាអ្នកបម្រើនៅក្នុងដំណាក់ហារ៉េមប្រញាប់ប្រញាលលុតជង្គង់ថយខ្លួនទៅខាងក្រៅបើកផ្លូវឱ្យអ្នកអង្គម្ចាស់យាងចូលទៅរកម្ចាស់ប្រុសរបស់ទ្រង់ ព្រោះថាបើមិនថយទេទ្រង់ប្រាកដជាដើរជាន់មិនខានឡើយ អត្តចរឹករបស់ទ្រង់យ៉ាងម៉េចពួកគេប្រាកដជាដឹងហើយ ។

« ចេញទៅ » អ្នកអង្គម្ចាស់លើកព្រះហស្តគ្រវាសទៅខាងក្រោយដេញឱ្យស្រីបម្រើចេញពីដំណាក់ដើម្បីអាចឱ្យទ្រង់មានពេលវេលានៅជាមួយអាល្អិតជាទីស្រឡាញ់របស់ទ្រង់តែពីរនាក់ ។

« យ៉ាងម៉េចហើយ? ឃ្លានទេ?? យើងបានឱ្យគេរៀបចំក្រយាឱ្យរួចរាល់ហើយ ក្រោកមកសោយសិនមក រាជពេទ្យប្រាប់ថាទាល់តែសោយបានច្រើនទើបឆាប់ធូរស្បើយ »

« ញញឹម? » អ្នកអង្គម្ចាស់ឈ្ងោកព្រះភ័ក្ក្រទៅតាមសួរអ្នកជំងឺមុខស្លេកស្លាំងនៅក្នុងរង្វង់ព្រះហស្តទាំងចងចញ្ចើមតិចៗ ងើបពីសន្លប់មិនទាន់ដឹងស្អីផងក៏មកសំងំញញឹមដាក់ទ្រង់ទៅវិញ ។

« ទ្រង់យកព្រះទ័យទុកដាក់លើខ្ញុំម្ចាស់ណាស់ » នាយតូចហើបបូរមាត់និយាយតិចៗសឹងតែស្តាប់មិនបាន ព្រោះគេនៅមិនទាន់មានកម្លាំងកំហែង ញញឹមដាក់ទ្រង់មិនចំញញឹមស្រួលបួលផងទ្រង់នៅសង្កេតដឹងទៀត ។

« សឺត!!* យើងបារម្ភពីទ្រង់ណាស់មានដឹងឬអត់?? យើងមិននៅជាមួយតែមួយភ្លែតហេតុអ្វីក៏ទ្រង់បណ្តោយខ្លួនឱ្យគេធ្វើបាបបានបែបនេះ?? យកចិត្តទុកដាក់លើខ្លួនឯងខ្លះទៅ កុំឱ្យអ្នកណាធ្វើបាបបានទ្រង់អាចធ្វើបានទេ?? »

« ខ្ញុំម្ចាស់មិនបានកើតអ្វីធ្ងន់ធ្ងរទេព្រះពរ » Tae គ្រវីក្បាលទៅវិញទៅមកតបទៅទ្រង់ថាមិនអី ទាំងដែលកាលពិតមកពីគេមិនចងចាំថាសភាពគេមុននេះយ៉ាងម៉េចខ្លះ គេមានអារម្មណ៍ថាគេដូចទើបតែភ្ញាក់ពីដំណេក តែគេឈឺសព្វរាងកាយទាំងមូលដូចមានអ្នកណាយកអ្វីមកវាយដំយ៉ាងអ៊ីចឹង ។

« មិនធ្ងន់ធ្ងរ?? ទ្រង់ក្អកឈាមចេញមកច្រើនណាស់ យើងនេះហើយគឺជាអ្នកនៅជូត »

« ទ្រង់ត្រឡប់រកខ្ញុំម្ចាស់វិញឬព្រះពរ?? » គេភ្ញាក់ដល់ថ្នាក់បើកភ្នែកធំៗ នេះបើសិនជាគេមិនបានឮប្រយោគមួយនេះចេញពីមាត់របស់អ្នកអង្គម្ចាស់ដោយផ្ទាល់ទេគេប្រាកដជាមិនជឿឡើយថាទ្រង់ត្រឡប់មកមើលគេវិញ ត្រឹមតែគេហៅគេដោយសព្វនាមថាទ្រង់នេះគេភ្ញាក់ផ្អើលពេកហើយ ។ ព្រះអើយ៎!!! គេយល់សប្តិមែនទេ??

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now