នាកណ្តាលយប់រាត្រីសាកសមជាពេលមួយសម្រាប់និន្ទ្រា ប៉ុន្តែចម្លែកអ្វីតែនៅក្នុងរាជវាំងមួយនេះ បែរជាមានរឿងត្រូវដោះស្រាយទាំងកណ្តាលយប់ មិនអាចបណ្តោយឱ្យវាធ្លោយទៅដល់ព្រឹកស្អែក ខ្ចាត់ខ្ចាយដំណឹងដែលអាចធ្វើឱ្យស្អុយរលួយកេរ្តិ៍ឈ្មោះមួយនេះ លាន់ឮសាយភាយកាន់តែខ្លាំងជាងនេះឡើយ ។
« ហ៉ឹក!! ខ្ញុំម្ចាស់បាននិយាយរួចហើយថាខ្ញុំម្ចាស់មិនបានធ្វើអ្វីខុសទេ តើទ្រង់ចង់ឱ្យខ្ញុំម្ចាស់សារភាពពីអ្វីទៅ?? ឆ្វាច់!!* អូយ៎!! » សម្លេងយំសសឹកឡាយឡំជាមួយនឹងការប្រកែកការពារខ្លួនពីរឿងដែលខ្លួនមិនបានប្រព្រឹត្តិក៏ចេះតែឮឡើងមកព្រមជាមួយសម្លេងវាយរំពាត់ទៅលើដងខ្លួនជារឿយៗ ។ វាបានបង្ករឱ្យមានការអាណិតអាសូរ តែសម្លេងមួយនេះក៏បានក្កាយជាតន្ត្រីដ៏ពិរោះរណ្តំសម្រាប់មនុស្សមួយចំនួនដែរ ។
« វាយបន្ថែម!!! »
« អូយ៎!! » Tae ទន់ជង្គង់ដួលខ្ពោកទៅលើកម្រាល លាន់មាត់ត្អូញត្អែរពីការឈឺចាប់នៅចំពោះមុខបុរសតែម្នាក់ដែលធ្វើឱ្យគេធ្លាក់មកដល់សភាពនេះ ។ គេខំទប់ទឹកភ្នែកមិនឱ្យហូរតែវាគិតតែពីហូរមកមិនឈប់ឈរធ្វើឱ្យរង្វង់ភ្នែកស្រស់ស្អាតប្រែជាក្រហមនិងហើមដោយសារតែយំអស់រយៈពេលជាយូរមកនេះ ។
« ឆ្លើយសារភាពពីទោសកំហុសរបស់ទ្រង់តែមួយម៉ាត់តើទ្រង់នឹងដាច់ខ្យល់មែនទេព្រះជាយា?? »
« ខ្ញុំម្ចាស់មិនបានមានកំហុសទេ..ហ៉ឹកៗ..ខ្ញុំម្ចាស់មិនបានធ្វើអ្វីនោះទេ...ហ៉ឹក!! » គេខំប្រឹងក្រវីក្បាលប្រកែកហើយប្រកែកទៀតថាគេមិនបានមានកំហុស គេមិនបានប្រពឹត្តអំពើអស់ទាំងនេះនោះទេ តើឱ្យគេទទួលកំហុសនោះបានដោយរបៀបណា??
« ឈប់វាយ!! » រំពាត់ដែលលើកបម្រុងនឹងវាយទៅលើកាយតូចច្រឡឹងបន្ថែមក៏បានបង្អាក់ពេលបានឮអ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ចេញបញ្ជាឃាត់ ។ រីឯអ្នកដែលកំពុងក្រាបនៅលើកម្រាលក៏ងើបមុខទៅមើលទ្រង់នៅក្នុងចិត្តក៏រំភើបត្រេកអរដោយសារតែគិតថាទ្រង់ជឿនឹងពាក្យសម្តីរបស់គេហើយ ។ ប៉ុន្តែគួរឱ្យស្តាយទ្រង់បានជឿជាក់នឹងព្រះនេត្ររបស់ទ្រង់ មិនមែនអ្វីដែលទ្រង់បានឮឡើយ ។
YOU ARE READING
L O V E M A Z E ᥫ᭡ (✔️)
Romance« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : កូរ៉េ x ចិន Author : AERA ROSAA Date : 26/12/21 - 30/11/23 Cover : Somavotey ♡︎ original picture to t...